ឡូយ​មែន​! នី​ រតនា​ ក្រោយ​ពី​ជិតដល់ថ្ងៃចូលរោង​ការ ស្រាប់តែចេញមួយបទនេះ​ ចាក់ដោត​ខ្លួនឯង​តែម្តង​…(មានវីដេអូ​)

អតីត​បេក្ខជន​ និង​ជាម្ចាស់ជ័យ​លាភី​ក្នុង​កម្មវិធី​ Cambodia Idol ​រដូវកាលទី​១​ លោក​ នី​ រតនា​ ពិតជាទទួលបាននូវ​ការគាំទ្រ​ជាខ្លាំង​ពី​សំណាក់​មហាជន​ជាច្រើន​ ដោយតារាចម្រៀង​រូបនេះ​តែងតែឃេីញមានបទថ្មីៗជាច្រេីន​បានចេញជាបន្តបន្ទាប់​ ជាហេតុ​ធ្វើឲ្យ​តារាចម្រៀង​រូប​នេះ​ទទួល​បាន​នូវ​ភាព​លេចធ្លោ​ដូច​សព្វថ្ងៃ​នេះ​។

ជាមួយ​នឹងភាពជោគជ័យ​ក្នុង​វិស័យ​សិល្បៈ​នេះ​ដែរ​ លោក​នី​ រតនា​ ក៏បានត្រៀមខ្លួនចូលរោងការនៅក្នុងពេលឆាប់ៗនេះផងដែរ​ ហេីយក្រមុំដែល​ជា​គូដណ្ដឹង​ និងជា​អនាគត​ភរិយា​របស់​លោកមានឈ្មោះ​ថា​ ហេង សុវណ្ណ​ភក្ដិ​ណា​ ដែលមានរូបសម្រស់ស្រស់ស្អាត​ រួសរាយ​រាក់ទាក់​ និង​គួរ​ឲ្យ​ស្រលាញ់​ខ្លាំង​ណាស់​។

ជា​មួយ​នឹង​ដំណឹង​ដ៏​រីករាយ​របស់លោក​នី​ រតនា​ និង​កញ្ញា​ហេង សុវណ្ណ​ភក្ដិ​ណា​ ដែលកាលពី​ថ្មី​ៗ​នេះ​ ពួកគេ​ទាំង​២​ ក៏បានបង្ហាញ​នូវ​រូបភាព​ Pre-Wedding ជាច្រើន​សន្លឹក​ ដែលមាន​សម្លៀកបំពាក់ជាលក្ខណៈ​បែបប្រពៃណី​ ដែលពិតជាស្រស់ស្អាត​ និងធ្វេីឲ្យមហាជនជាច្រេីនមានការ​ចាប់​អារម្មណ៍​ជាខ្លាំង។

ដោយឡែក​ ជាមួយ​នឹងពេលវេលាដ៏សំខាន់ដែលខិតជិតចូលមកដល់ក្នុង​ពេលឆាប់ៗ​នេះដែរ​ តារាចម្រៀង​នី​ រតនា​ ស្រាប់តែចេញចម្រៀងមួយបទមានចំណងជេីងថា«កូនក្រមុំបងគ្រាន់តែជាមនុស្សស្រីធម្មតា»​ គឺពិតជា​ចាក់ដោតសំរាប់តារាចម្រៀង​លោកផ្ទាល់តែម្តង​។ ចង់​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​វិដេអូ​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម