ច្បាប់ថ្មីរបស់ប្រពន្ធ បើគ្មានលុយ ១០ដុល្លា គ្រប់ពេលគេងជាមួយនាងទេ នោះមិនអោយគេងជិតនោះទេ តែចុងក្រោយទើបដឹងការពិត

មនុស្សប្រុស គឺជីវិតរបស់គេតែងតែសប្បាយជាងមនុស្សស្រី កាលពីសម័យមុន មនុស្សប្រុសអាចយកប្រពន្ធ ៤ ឬ ៥នាក់ទៅតាមចិត្ដរបស់គេ ដោយមនុស្សស្រីមិនអាចខឹងនឹងក្បត់បុរសជាប្ដីបាននោះទេ គឺខុសនឹងប្រពៃណី។ មកពេលបច្ចុប្បន្ននេះ បុរសជាប្ដីមួយចំនួន តែងតែដើរផឹកសុី ស្រីញី ព្រមទាំងជួបជុំមិត្ដភក្ដិ ដោយត្រូវចំណាយលុយជាច្រើន ដោយមិនសូវគិតពីប្រពន្ធនៅឯផ្ទះ។

ជារឿងរ៉ាវមួយដែលកំពុងធ្វើអោយមានការចាប់អារម្មណ៏យ៉ាងខ្លាំង ក្នុងពេលបច្ចុប្បន្ន ពីសំណាក់អ្នកលេងបណ្ដាយសង្គមអុីនធើណេត នៅប្រទេសហ្វីលីពីន ដែលបានធ្វើអោយមានការស៊ែរ ( ចែករំលែក) យ៉ាងច្រើនរហូតទៅដល់រាប់មុឺននាក់ឯណោះ អំពីរូបថតប្ដីប្រពន្ធពីរនាក់កំពុងរាប់លុយយ៉ាងច្រើន ដែលមានរាយប៉ាយពេកគ្រេគេង។

បុរសជាប្ដីម្នាក់ត្រូវបានគេស្គាល់ឈ្មោះថា Sarmiento Mendoza ជាជន ហ្វីលីពីន ដែលបានរៀបការរួចមកហើយ ពួកគេមានកូនស្រីម្នាក់។ នៅពេលដែលគេចង់គេងជាមួយប្រពន្ធរបស់គេ នារីជាប្រពន្ធតែងតែទាលុយពីគាត់ចំនួន ៥០០ពីស៊ូ ( រូបិយប័ណ្ណរបស់ប្រទេសហ្វីលីពីន ) បើគិតជាដុល្លា ប្រហែល ១០ដុល្លា បើសិនគ្មានលុយ ៥០០ពីស៊ូនោះទេ នាងមិនអោយគេងជាមួយនោះទេ។

បុរសជាប្ដីគាត់មិនដឹងថា ប្រពន្ធរបស់គាត់យកលុយទៅធ្វើអ្វីនោះទេ ហើយគាត់ក៏ពុំដែលបានសួរនាំនោះដែរ។ ពីមុនបុរសជាប្ដី ចូលចិត្ដដើរ លេងសប្បាយ ហ៊ើហា សប្បាយជាមួយមិត្ដភក្ដិ ព្រមទាំងមិត្ដរួមការងារ ក្រោយពីប្រពន្ធរបស់គាត់បានដាក់ ច្បាប់បំរាមមួយមកដោយ មិនមានលុយ ៥០០ពីស៊ូអោយនាងទេ គឺមិនអោយគេងជាមួយនោះទេ។ តាំងពីពេលនោះមក គាត់មិនសូវហ៊ានដើរលេង ចាយហ៊ើហា ដូចកាលពីមុនទៀតនោះទេ ព្រោះខ្លាចគ្មានលុយអោយប្រពន្ធ ហើយនាងមិនអោយគេងជាមួយ។

រយៈពេល ២ឆ្នាំក្រោយមក នារីជាប្រពន្ធនាង ក៏បានយកលុយទាំងអស់មកអោយប្ដីនាងមើល ដោយរូបនាងផ្ទាល់បានទុកដាក់លុយនោះបានយ៉ាងល្អ។ បុរសជាប្ដីពិតជាមានភាពភ្ញាក់ផ្អើរយ៉ាងខ្លាំងដោយ គាត់ពុំដែលឃើញលុយច្រើនបែបនេះពីមុនមកទេ គ្រាន់តែលុយ ៥០០ពីស៊ូ គ្រប់ពេលដែលគាត់បានគេងជាមួយប្រពន្ធរបស់គាត់ វាពិតជាច្រើនបែបនេះសោះ។