ពិតជារំភើបចិត្ដខ្លាំងមែនទែនចំពោះលោកយាយ ដែលមានអាយុ ៨៤ឆ្នាំទៅហើយនៅមិនទាន់ស្គាល់ប្រាសាទអង្គរវត្ដ ព្រោះអត់លុយទៅ ពេលនេះមានយុវជនចិត្ដធម៏ម្នាក់បាន….(មានវីដេអូ)

ប្រាសាទអង្គរវត្ដគឺជា ដួងព្រលឹងរបស់ជាតិ ដែលត្រូវបានកសាងឡើងដោយ ព្រះបាទ សូរ្យៈវរ្ម័នទី ២ ដែលជាស្នាដៃល្បីល្បាញរន្ទឺសុះសាយពេញពិភពលោក។ ប្រាសាទអង្គរវត្ដ ឬ អង្គរតូច ត្រូវបានកសាងឡើងក្នុង ដើមសតវត្ស ទី១២ ជាប្រាសាទតំណាងនិង ព្រះសុសានចុងក្រោយរបស់ព្រះអង្គ ដែលកសាងឡើងដើម្បីឧទ្ទិសដល់ព្រះ វិស្ណុ។

ប្រាសាទអង្គរវត្ដគឺជា ប្រាសាទដែលនៅគង់វង្សល្អបំផុតព្រមទាំង រចនាបថបុរាណជាន់ខ្ពស់កំពូល នៃស្ថាបត្យកម្មខ្មែរ ដែលបានក្លាយជានិមិត្ដរូបកម្ពុជា ដែលរំលេចលើទង់ជាតិរបស់ប្រទេស រូបតំណាងអោយអត្ដសញ្ញាណជាតិខ្មែរ នឹងជាការទាក់ទាញពួកអ្នកទេសចរណ៏ សំខាន់របស់ជាតិសាសន៏ដទៃផងដែរ។

បើទោះជាប្រាសាទអង្គរវត្ដជាដួងព្រលឹងជាតិក៏ដោយ យើងឃើញថាប្រជាជន មួយចំនួននៅឡើយមិនទាន់បានទៅលេង នឹងទស្សនានោះទេ។ សម្រាប់យុវវ័យមួយចំនួនធំប្រាកដជាបានទៅរួចហើយ មានអ្នកខ្លះទៀតទៅ ៣-៤រួចទៅហើយ ប៉ុន្ដែសម្រាប់លោកយាយ ចំនួន ១៥នាក់ ដែលពួកគាត់មានអាយុចាប់ ពី ៦០ឆ្នាំ រហូតទៅដល់ ៨៤ឆ្នាំនៅឡើយមិនទាន់បានទៅលេងប្រាសាទអង្គរវត្ដនៅឡើយទេ។

យុវជនម្នាក់បានចុះទៅតំបន់ក្រីក្រមួយនៅ កំពង់ធំ នឹងព្រៃវែង ក៏បានជួបលោកយាយ ជាច្រើន ដោយរូបគាត់បានប្រាប់ថា គាត់មិនដែលបានទៅលេងអង្គរវត្ដនោះទេ តាំងពីកើតមក យុវជននោះក៏បានសួរទៅកាន់លោកយាយ ទាំងនោះថា ចង់ទៅលេងប្រាសាទអង្គរវត្ដទេ? លោកយាយក៏ឆ្លើយតបមកវិញថា ចង់ណាស់ ចង់ស្គាល់ប្រាសាទដូនតាណាស់ តែអត់លុយ។

ដោយក្ដីអាណិត យុវជនដែលមានឈ្មោះក្នុងហ្វ្រេសបុក ថា Chab Mearnup ក៏បានរៃអង្គាសប្រាក់ខ្លះ ព្រមទាំងប្រាក់ផ្ទាល់ខ្លួនខ្លះជូនលោកយាយទៅលេងអង្គរវត្ដ ដោយក្នុងនោះមានចំនួនទៅដល់ ១៥នាក់ឯណោះ មានលោកយាយម្នាក់អាយុ ៨៤ឆ្នាំទៅហើយ មិនដែលបានស្គាល់នោះទេ។ សប្បរសជនជាច្រើន បានឃើញការបង្ហោះរបស់យុវជននោះក៏បានជួយឧបត្ថម្ភជាហូរហែល ដើម្បីអោយលោកយាយ សប្បាយចិត្ដ ហូបឆ្ងាញ់ ព្រមទាំងគេងសណ្ឋារគារល្អៗ ពេលនេះលោកយាយទាំង ១៥នាក់បានសម្រេចបំនងរបស់គាត់ដែលចង់ទៅទស្សនាអង្គរវត្ដហើយ។

សូមទស្សនាវីដេអូខាងក្រោម