អីយ៉ាស់​! ឌីជេ ឡាយអិន​ មិនត្រឹម​តែ​ជាពិធីករ​​ដ៏ល្បី​ទេ​ លោកថែមទាំងចេះ…(មានវីដេអូ​)

ឌីជេ ឡាយអិន​ គឺជា​ពិធីករ​ដ៏ល្បី​មួយរូប​នៅក្នុង​ស្ថានីយ​ទូរទស្សន៍​មួយចំនួន​ ហេីយលោកក៏ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជនជាច្រេីន​ ដោយ​សារតែលោក​មាន​វោហារ​ស័ព្ទ​ជាច្រើន​គួរឲ្យ​ទាក់ទាញ​ និងចេះ​ប្រេីប្រាស់​សម្តីសមរម្យ​ ទេីបធ្វេីឲ្យ​ពិធីករ​រូបនេះ​ទទួលបាន​ប្រជាប្រិយ​ភាព​បែប​នេះ​។

ដោយឡែក​ មួយ​រយៈ​ពេល​កន្លង​ទៅ​នេះ​ វត្តមាន​ឌីជេ​ ឡាយអិន​ នៅតាម​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន​ ហាក់​បីជាបាត់មុខមួយរយៈ​ ដែលធ្វើឲ្យ​មហាជនជាច្រេីនមានការ​នឹករលឹកជាខ្លាំង​ចំពោះ​លោក​ ប៉ុន្តែ​ថ្មី​ៗ​នេះ​ ស្រាប់​តែមាន​ពត៌មាន​លោកត្រូវ​បានចាប់ខ្លួន​ពាក់​ព័ន្ធ​នឹង​ករណី​គ្រឿងញៀនទៅវិញ។

គួររំលឹក​ដែរ​ថា​ លោក​ ហែម បូរិទ្ធ ហៅ ឡាយ អិន​ ត្រូវ​បាន​កម្លាំងជំនាញ”ក៦” នៃមន្ទីរប្រឆាំង​ គ្រឿងញៀន​ ធ្វើ​ការចុះបង្រ្កាបនៅត្រង់ចំណុចមុខ​ មជ្ឈណ្ឌលកំសាន្តរ៉ក ដែលមានទីតាំងក្នុងសង្កាត់​ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​ កាលពី​រាត្រីថ្ងៃទី១៨ ម៉ោង​ ២១:១០នាទី​ ​ដល់ម៉ោង​ ២:៣០នាទីព្រឹក​ឈានចូលថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ​២០១៨។

បេីយេីងក្រឡេកមកមេីល​សមត្ថភាព​ឌីជេ​ ឡាយអិន​ គឺមិនត្រឹមតែមាន​សមត្ថភាព​ធ្វើ​ជាពិធីករនោះទេ​ លោកថែមទាំងអាចលេងសៀកបានយ៉ាងល្អទៀតផង​ ដែលធ្វេីឲ្យ​ទស្សនិកជន​មានការចាប់អារម្មណ៏ជាខ្លាំង​ចំពោះ​លោក​ ចង់​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​វិដេអូ​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing