វិស័យអចលនទ្រព្យកំពុង កើនឡើង! តោះមកស្វែងយល់ថា អ្វីទៅជា ប្លង់រឹង អ្វីជាប្លង់ទន់ នឹងអ្វីជាប័ណ្ណកម្មសិទ្ធិ…

បច្ចប្បន្ននេះស្របពេលដែលការវិនិយោគ លើវិស័យអចលនទ្រព្យនៅ កម្ពុជា កំពុងមានការកើនឡើងនឹងរីកចំរើនយ៉ាងខ្លាំងក្លា។ យើងឃើញថា មានក្រុមហ៊ុនជាច្រើនកំពុងនឹងបាន សាងសង់លំនៅដ្ឋាន ដូចជា ផ្ទះ បូរី ខនដូ ព្រមទាំងពុះដីឡូហ៏ សម្រាប់លក់ចែកជូនដល់អតិថិជន យ៉ាងគួរអោយកត់សម្គាល់។

ស្របពេលទីផ្សារ នឹងកំណើនសេដ្ឋកិច្ច នៅកម្ពុជាកំពុងរីកចំរើនដូចគ្នានេះ បើទោះបីប្រទេសមួយនេះ គឺជាប្រទេស កំពុងអភិវឌ្ឍន៍ក៏ដោយ។ ប្រជាពលរដ្ឋបាននឹងចាប់ផ្ដើម ងាកមកទិញ ផ្ទះក្នុង បូរី គួរអោយកត់សម្គាល់ ក្នុងរយៈពេលដ៏ខ្លីនេះ។ គ្រួសារជាច្រើនចូលចិត្ដរស់នៅក្នុងបូរី ដែលមានរចនាបទ សាងសង់ស្អាតៗ ព្រមទាំងប្រណិតៗ។

ចំណែកឯអ្នកភ្នំពេញ ក៏កំពុងបានផ្លាស់ប្ដូរការរស់នៅ ដោយបានងាកមករកទិញផ្ទះក្នុង បូរី ដោយមូលហេតុ ចូលចិត្ដ ភាពស្ងប់ស្ងាត់ បរិស្ថានស្រស់ស្អាត ប្រកបដោយ ប្រណីតភាព ទាំងមានសន្ដិសុខ ព្រមទាំងសុវត្ដិភាពខ្ពស់ ពេលចេញចូល ការពារចោរកម្ម ដែលធ្វើអោយពួកគាត់គ្មានក្ដីបារម្ភនានា។ តោះមកយល់ដឹងពីការកាន់កាប់អចលនទ្រព្យ ដោយធានាដោយប័ណ្ណកម្មសិទ្ធិ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងក្នុងចំណោម ៣ទម្រង់ផ្សេងៗគ្នា៖

១- ប័ណ្ណកម្មសិទិ្ធរួម
ការកាន់កាប់អចលនទ្រព្យជាឯកកម្មសិទ្ធ ( ត្រូវបានគេស្គាល់ថាជាប័ណ្ណកម្មសិទ្ធិ ) គឺជា ទម្រង់ថ្មីមួយ នៃកម្មសិទ្ធិ ហើយអនុញ្ញាតអោយ ជន បរទេស អាចកាន់កាប់ អចលនទ្រព្យ នៃ ព្រះរាជាណាចក្រកម្ពុជាបាន។ បច្ចប្បន្នយើងឃើញថា ប័ណ្ណកម្មសិទ្ធិរួម កំពុងមានការកើនឡើងយ៉ាងខ្លាំង ដោយគម្រោងសាងសង់ជាច្រើនកំពុងបាន ផ្ដល់ជូន នូវប្រភេទប័ណ្ណ។ ហើយជនបរទេស អាចមានសិទ្ធត្រឹមតែកាន់កាប់ តែក្នុងអាគារសហកម្មសិទ្ធិប៉ុណ្ណោះ ដោយមិនអាចកាន់កាប់ដីក្នុងប្រទេសខ្មែរបាននោះទេ ព្រោះវាផ្ទុយ ពីរដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា។

២- ប្លង់រឹង
ប្លង់រឹងគឺ មានព័ត៏មាន លម្អិតច្បាស់លាស់ គ្រប់គ្រាន់ដែលបញ្ជាក់យ៉ាងត្រឹមត្រូវ ដោយថ្នាក់ ជាតិ ព្រមទាំងការិយាល័យសូរិយោដី។ វាមានអនុភាពខ្លាំងក្លាបំផុត នឹងជាប័ណ្ណល្អបំផុត សម្រាប់កាន់កាប់អចលនទ្រព្យនៅកម្ពុជា។ ប៉ុន្ដែលើការផ្ទេរកម្មសិទ្ធិទៅកាន់អ្នកដទៃទៀត ត្រូវបានកាត់ ៤ភាគរយ លើតម្លៃសរុបរបស់អចលនទ្រព្យនោះ ប្រសិនបើមានការផ្ទេរកើតឡើង។ ប្លង់រឹងពុំមានការ អនុញ្ញាត អោហជនបរទេសណាមួយមានសិទ្ធកាន់កាប់នោះឡើយ។ ប្លង់រឹង គឺជា ប័ណ្ណដែលបានផ្ដល់ដោយ មន្ទីររៀបចំដែនដី នគរនីយកម្ម។

៣- ប្លង់ទន់
គឺជាប័ណ្ណម៉្យាង ដោយទទួលស្គាល់ដោយ នគរបាលថ្នាក់ ក្រោមជាតិ ដែលចេញដោយការិយាល័យ សង្កាត់ នឹង ខណ្ឌ ហើយមិនទាន់ បានចុះឈ្មោះ ជាលក្ខណៈជាតិនោះទេ ប៉ុន្ដែវាក៏បានគេចាប់ទុក ជាប័ណ្ណកម្មសិទ្ធិមួយផងដែរ។ ជាទូទៅគេប្រើប្រាស់ប័ណ្ណមួយនេះ ក្នុងការជៀសវាង លើកកសរបង់ពន្ធជូនរដ្ឋ ឬក៏ ផ្ទេរកម្មសិទិ្ធទៅកាន់ជនម្នាក់ទៀត។ ប័ណ្ណមួយនេះផងដែល ក៏ដូចគ្នានឹងប័ណ្ណប្លង់រឹងចឹង គឺមិនអនុញ្ញាតអោយជនបរទេស កាន់កាប់នោះឡើយ។

For More Videos Amazing