អ្នកណាយល់អារម្មណ៍មួយនេះ! ជិតដល់ថ្ងៃរៀបការរបស់ខ្លួន ខំជិះម៉ូតូទៅអញ្ចើញធៀបការមិត្តភក្តិ ដូចជាអោយទៅស្លាប់ចឹង….

មានករណី​ហេតុការណ៏ដ៏រន្ធត់​មួយ​បានកើតឡើង​ បង្ករឲ្យបុរសម្នាក់បានស្លាប់​ភា្លមៗ​នៅហ្នឹង​កន្លែង​កើត​ហេតុ​ និងបុរសម្នាក់ទៀតបានដួលសន្លប់​(រងរបួសស្រាល)​ ខណៈពេលដែលកំពុង​ធ្វើ​ដំណើរមានគ្នា២នាក់​ ក្នុង​គោលបំណងចែកធៀបការ​ ស្រាប់តែ​ទាក់ដៃម៉ូតូជាមួយនឹង​រុឺម៉ក​ក៏ដួល​ ជា​អសកុសលស្រាប់តែមានឡានបេីកមកពីក្រោយ​ ក៏បានកិនក្បាល​ បណ្តាលឲ្យ​ផ្ទុះ​បែកស្លាប់តែម្តង។

ហេតុការណ៍​ដ៏​រន្ធត់​មួយ​នេះ​ បានកើតឡើង​កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨វេលាម៉ោងជា១ រំលងអាធ្រាត្រ​ ស្ថិត​ត្រង់ចំណុច​ផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះ​ដែលបានស្លាប់មានឈ្មោះថា​ និល សីហា​ ដែលត្រូវ​បានគេស្គាល់ថាជាគ្រូល្បុក្កតោ ចំណែកឯ​រថយន្ត និងរឺម៉ក ក៏បានព្យាបាលបើកគេចបាត់ហើយ។

អ្វីដែលគួរឲ្យ​សោក​សង្រេង​បំផុតនោះ​គឺ​ ជនរងគ្រោះ​ដែលបា​នស្លាប់ខាងលេីនេះ​ គឺសល់​តែ​ជាង​ ១០​ថ្ងៃ​ទៀតទេ​ត្រូវ​ចូល​រោងការហេីយ​ មិនគួរណា​មច្ចុរាជ​មកឆក់យកជីវិតគ្នាដោយគ្មានមេត្តាបែបនេះទាល់តែសោះ​ មក​ពង្រាត់​មនុស្ស​ម្នាក់ទៅបាត់​ និងទុកឲ្យម្នាក់ទៀតរងទុក្ខក្រៀមក្រំ។

ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍​នេះ​ដែរ​ គូដណ្ដឹង​ជនរងគ្រោះ​ខាងលេី​ដែលមានឈ្មោះថា​ ពៅ ពិសិដ្ឋ​ បានត្រឹមតែមកដល់​ស្រែក​ទ្រហោ​យំ​គួរឲ្យ​សង្វេគ​ខ្លាំងណាស់​ ដោយពួកគេទាំង២នាក់​ នឹងកាន់ដៃគ្នាចូលរោងការនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ ខាងមុខ គឺនៅសល់តែ១៧ថ្ងៃប៉ុណ្ណោះ។

For More Videos Amazing