មានរឿងអីចេស! លោក​ផែង​ វណ្ណៈ​ បានដាក់​ពាក្យ​បណ្ដឹង​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ លេីករណី…

លោក​ផែង​ វណ្ណៈ​ មួយ​រយៈ​ពេល​កន្លង​មក​នេះ​ យេីងសង្កេតឃេីញថា​ លោកបានធ្វេីនូវរឿងល្អៗជាច្រេីនក្នុង​សង្គមជាតិ​ ដូចជាការជួយចេញមុខនិយាយអំពីរឿង​អយុត្តិធម៌​មួយ​ចំនួនរឿងដីធ្លី​ ដែលត្រូវ​បានកេង​ប្រវ័ញ្ច​ដោយ​មន្រ្តី​ធំ​ៗជាដេីមនោះ​ ទេីបធ្វេីឲ្យមហាជន​មានការ​គោរព​ និង​កោត​សរសើរ​ចំពោះ​លោកជាខ្លាំង។

ជាមួយ​នឹង​ភាព​ល្បីល្បាញ​ និង​ភាពលេច​ធ្លោ​ក្នុង​បណ្តាញ​សង្គម​ហ្វេសបុក​នេះ​ដែរ​ លោកក៏ត្រូវបាន​បុគ្គលម្នាក់​បានលួច​ក្លែងបន្លំ​គណនី​ហ្វេសប៊ុក​របស់លោកដែលមានឈ្មោះថា​ ផែង​ វណ្ណៈ​-Pheng Vannak News​ និងថែមទាំងបានដាក់រូបលោកធ្វេីជា​ ម្ចាស់​គណនី​នេះ​ផងដែរ​។

ជាមួយ​គ្នានេះដែរ​ លោក​ក៏បានធ្វេីការ​បដិសេធ​ចំពោះ​គណនី​ខាងលេីនេះ​ ដោយលោកបាន​បញ្ជាក់​ថា​ លោកមានតែ​គណនី​ឈ្មោះ​ Pheng Vannak News តែ១ប៉ុណ្ណោះ​។ ខាង​ក្រោម​នេះ​ គឺជាការ​បញ្ជាក់​ដោយផ្ទាល់របស់លោក​ ដែល​មាន​គណនី​ហ្វេសប៊ុក​ផេក​ឈ្មោះ​ Pheng Vannak News​ បានសរសេរថា៖

«ព្រឹកថ្ងៃ​ទី​ ១៩​ ធ្នូ​ ឆ្នាំ​ ២០១៨​ នេះ​មកដាក់ពាក្យបណ្ដឹង​ នៅ​នាយកដ្ឋាន​ ប្រឆាំង​បទល្មើស​ ​បច្ចេកវិទ្យា​ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ ដេីម្បីស្រាវជ្រាវ​ រកជនមិនស្គាល់មុខលួចបង្កេីត​ ផេក​ ផែង​ វណ្ណៈ​-Pheng Vannak News ក្លែងក្លាយ​ យកមកផ្ដន្ទាទោសតាមច្បាប់​»។

For More Videos Amazing