ឌឺខប់ៗ! លោក​ពាក់​ មី​ ដាក់មួយបទនេះ​ ចាក់ដោតមហាជន​តែម្តង​…(មានវីដេអូ​)

លោក​ ចែម​ ចាន់​តារា​ ហៅ​នាយ​ ពាក់​ មី​ ដែលបងប្អូន​ប្រិយមិត្ត​ តែង​តែ​ទទួល​បាននូវ​ភាពសប្បាយ​ក្អាកក្អាយ​ ក៏ដូចជា​សំណេីច​តាមរយៈ​ភាព​ក្រមុិចក្រមើម​ និង​ការលេងកំប្លែង​របស់គាត់​ ពេលនេះ​លោកបានធ្វេីឲ្យ​មហាជនមានការ​ចាប់​អារម្មណ៍​ទៀត​ហើយ​ ជាមួយ​នឹង​បទ​ចម្រៀង​ថ្មី​របស់លោក។

ដោយឡែក​ បច្ចុប្បន្ន​នេះ​ នៅ​ក្នុង​កម្ម​វិធី​ផ្សេងៗ​ គេតែងតែ​អញ្ជើញ​ភ្ញៀវ​កិត្តិយស​មកចូលរួម​​ ដេីម្បី​បង្កេីតនូវ​ចំណង​មិត្តភាព​ ក៏ដូចជា​ញាំងឲ្យ​កម្មវិធី​ទាំង​មូល​កាន់​តែទទួលបាននូវ​ភាពរីករាយ​។ ប៉ុន្តែ​បេីសិនជា​កម្មវិធី​នោះ​មានការញឹកញាប់​ពេក​ ក៏​អាចធ្វើឲ្យ​ភ្ញៀវ​ទទួលរងនូវ​វិបត្តិ​ហិរញ្ញវត្ថុ​ផងដែរ។

ជាក់ស្តែង​ ក្នុង​បទចម្រៀង​ថ្មី​នេះ​ដែរ​ គឺជាបទ​ចម្រៀង​ថ្មី​ក្នុង​ផលិត​កម្ម​ថោន​ ដែលនាយ​ ពាក់​ មី​ ជាអ្នកបកស្រាយ​មានចំណង​ជេីងថា“ទឹកភ្នែក​ស្រក់លេីធៀបការ​“ គឺពិតជា​គួរឲ្យ​ចាប់អារម្មណ៍​ និង​ចាក់​ដោត​ខ្លាំងណាស់​ក្រោយពីបានទស្សនារួចហេីយនោះ។

​ព្រោះក្នុង​អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ​ បានរៀបរាប់រឿងជាក់ស្តែងនៅក្នុង​សង្គម​ ចំពោះអ្នកដែលមានមុខមានមាត់​ សំបូរអ្នករាប់អាន​ពេញ​ភូមិ​ ដោយរាល់​កម្មវិធី​ផ្សេងៗ​ ក៏​ដូចជា​បុណ្យ​ការ​ គឺមិនដែលរំលងនោះទេ​។ ចង់​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing