ជឿឬមិនជឿ គឺអាស្រ័យទៅលើអ្នក! ផ្សែងដ៏ចម្លែក ដែលចេញពីការផ្ទុះភ្នំភ្លើងមានរាងដូចជា ព្រេងនិទាន ព្រះនាងដារ៉ាហ្គង់ម៉ាយ៉ាន នឹង អ្នកប្រមាញ់ Panganoron

ភ្នំភ្លើងកកើតឡើងដោយ បន្ទះតិកតូណិច នឹងបន្ទះនៃសម្បកផែនដី ជួបប្រសព្វគ្នា ដែលពេលជួបគ្នាវាច្របល់បញ្ចូលគ្នាក៏បង្កើតបានជារន្ធមួយ ហើយនៅពេលដែលភ្នំភ្លើងនោះមានភាពសកម្ម វានឹងបណ្ដាលអោយផ្ទុះឡើង។ ការផ្ទុះភ្នំភ្លើងដែលមានសភាពខ្លាំង ជាងគេបំផុតព្រមទាំងសម្លាប់មនុស្សជាច្រើនលើសលប់នោះគឺ ការផ្ទុះរបស់ភ្នំភ្លើង តេមបូរ៉ា ប្រទេសឥណ្ឌូនេសុី ដែលកើតឡើងក្នុងឆ្នាំ ១៨៨៣ ហើយបណ្ដាលអោយស្លាប់មនុស្សអស់ចំនួន ៨៣០០០នាក់។

ជារឿងថ្មីមួយដែលបានកើតឡើងនៅប្រទេស ភីលីពីន ដែលទើបតែមានការផ្ទុះភ្នំភ្លើងមួយឈ្មោះថា Mayon ស្ថិតនៅភាគខាងត្បូងនៃកោះ លូស្សូម នៃខេត្ដ អាល់បៃ ស្ថិតក្នុងតំបន់ ប៊ីកល ប្រទេស ភីលីពីន។ ដែលបាតុភូតផ្ទុះនោះ បានបង្កើតបានជាផ្សែងយ៉ាងច្រើន នឹងចម្លែកដែលមានរូបរាងដូចមនុស្សប្រុសស្រី កំពុងអោបគ្នា ដោយធ្វើអោយប្រជាជននៅទីនោះ ជឿជាក់ថាជារូបពិតរបស់ អ្នកប្រម៉ាញ Panganoron នឹងព្រះនាង Daragang Magayon។

រឿងរ៉ាវព្រេងនិទានរបស់ប្រទេសភីលីពីននេះមានដំណើរដូចតទៅ៖ ថ្ងៃមួយពេលដែល Panganoron ជាកូនប្រុសរបស់ប្រធានម្នាក់មកពីតំបន់តាហ្គាលបានកំពុងធ្វើដំណើរឆ្លងកាត់ទន្លេយ៉ាវ៉ា គាត់បានសង្កេតឃើញ ដារ៉ាហ្គង់ម៉ាយ៉ានដែលចុះទៅក្នុងទឹកដើម្បីងូតទឹក។ គាត់មានអារម្មណ៍រំភើបដោយភាពស្រស់ស្អាតរបស់នាង ប៉ុន្តែនៅពេលរូបគាត់កំពុងមើលនាងដារ៉ាហ្គង់ម៉ាយ៉ានក៏ បានរអិលលើផ្ទាំងថ្មមួយហើយបានធ្លាក់ចូលទៅក្នុងទន្លេ។

ដំបូងគាត់គិតថាមើលទៅគួរអោយអស់សំណើចណាស់ ប៉ុន្តែនៅពេលនោះនាងចាប់ផ្តើមស្រវ៉ាអោយគេជួយ ព្រោះនាងកំពុងស្ថិតក្នុងស្ថានភាពលង់ទឹក ដោយមិនគិតពីសុវត្ថិភាពផ្ទាល់ខ្លួន Panganoron គាត់បានរត់ចូលទៅក្នុងទន្លេហើយទាញនាងចេញដើម្បីសង្គ្រោះជីវិតរបស់នាង។ ចាប់ពីពេលនោះមកអ្នកទាំងពីរបានក្លាយជាមិត្ដភក្ដិនិងគ្នា ហើយមិត្តភាពរបស់ពួកគេបានរីកចម្រើនទៅជាស្នេហា។ បន្ទាប់ពីអ្វីដែលគាត់បានសង្ឃឹមថាវាជាពេលវេលាសមរម្យ Panganoron បានស្នើសុំរៀបការជាមួយ និងដារ៉ាហ្គង់ម៉ាយ៉ានហើយនាងក៏បានយល់ព្រម រួចក៏ទទួលបានការជូនពរពីឪពុករបស់ខ្លួន។

នៅពេលដែល Pagtuga ដឹងអំពីអាពាហ៍ពិពាហ៍ដែលជិតមកដល់របស់ពួកគេទាំងពីរ គាត់បានកើតចិត្ដប្រច័ន្ទហើយបានចាប់ឪពុកម៉ាយ៉ាន ធ្វើជាចំណាប់ខ្មាំង ដោយទាមទារឱ្យនាងរៀបការជាមួយគាត់ជាថ្នូរនឹងជីវិតនិងសេរីភាពរបស់ឪពុកនាង។ ភ្លាមៗនោះ Panganoron ក៏បានដឹងអំពីរឿងនេះហើយលោកបានហៅក្រុមអ្នកចម្បាំងនៃប្រជាជនរបស់លោកហើយបាននាំពួកគេទៅធ្វើសង្គ្រាមប្រឆាំងនឹងប៉ាហ្គីហ្គា។ ភាគីទាំងពីរបានប៉ះទង្គិចគ្នានៅសមរភូមិដ៏អស្ចារ្យនិងបង្ហូរឈាម។ នៅទីបំផុត Panganoron បានកម្ចាត់និងសម្លាប់ប៉ាហ្គុតហ្គាហើយ ដោយសេចក្តីអំណររបស់ព្រះនាង ដារ៉ាហ្គង់ម៉ាយ៉ាន នូវជ័យជំនះរបស់Panganoron ទ្រង់ក៏បានរត់ទៅឱបហើយថើបគាត់ Panganoron។