ឡូយអស់ស្ទះ! ស្នាដៃកូនខ្មែរ​ ពិតជា​អស្ចារ្យ​ មែន​…(មាន​វីដេអូ​)

បច្ចុប្បន្ន​នេះ​ ប្រទេសកម្ពុជា​យេីងមិនទាន់មាន​លទ្ធភាព​ក្នុង​ការផលិត​នូវ​គ្រឿងយន្ត​ ដូចជា​រថយន្ត​ និងម៉ូតូនៅឡេីយទេ​ ក៏ព្រោះតែ​ប្រទេសយេីងជាប្រទេសកំពុង​អភិវឌ្ឍន៍​ ហេីយ​រាល់​របស់ទាំងនេះ​ គឺត្រូវ​បាននាំយកចូលពី​បណ្តាលប្រទេសផ្សេងៗដូចជាប្រទេសជប៉ុន​ ថៃ​ និងចិនជាដេីម​។

បេីយេីងក្រឡេកមកមេីលពីអតីតកាលវិញ​ ប្រទេសកម្ពុជា​យេីង​អាចមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ផលិតនៅ​របស់​របរ​ និង​គ្រឿង​យន្តក្នុងស្រុក​ជាច្រើន​ តែដោយសារ​សង្គ្រាម​ក្នុង​សម័យ​នោះ​ បានប្រែក្លាយប្រទេសមួយនេះទៅជាទទេស្អាត​ ហេីយនឹងទេីបតែចាប់ផ្តេីមងេីបឡេីងវិញក្នុង​សម័យ​បច្ចុប្បន្ន​នេះ​។

ដោយឡែក​ វីដេអូ​មួយ​ត្រូវ​បាន​មហាជនជាច្រើន​មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​ ដោយបុរសម្នាក់បានធ្វេីការ​កែច្នៃនូវម៉ូតូមួយគ្រឿង​ ឲ្យ​ប្រែក្លាយទៅជាឡានមួយគ្រឿង​យ៉ាងឡូយ​ ដែលពិតជា​គួរឲ្យ​សរសើរ​ខ្លាំង​ណាស់​ ក្នុង​នោះដែរ​ បុរសម្នាក់នោះក៏បានធ្វេីការជិះបង្ហាញ​អោយមហាជនបានឃេីញទៀតផង។

ដែលនេះ​គឺជាការ​បង្ហោះតាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសបុក​ ដោយបុរសម្នាក់មាន​គណនី​ឈ្មោះ​ Thary Love Thany​ បានសរសេររៀបរាប់​យ៉ាងដូច្នេះ​ថា​៖​ «អាមេរិកមិនអាចធ្វើដូចទេព្រោះអាមេរិកអត់មានម៉ូតូគុប៩០(ទឹកសមុទ្រ)Driver helmet level 2»។ ចង់​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម