មន្ត្រី​ដែលហាមឃាត់​ និងរារាំង​សមត្ថកិច្ច​ក្នុង​ការ​បង្រ្កាប​ឡានដឹកឈេី​ ២គ្រឿង​ ពេលនេះត្រូវបាន…

កាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨​ មានករណី​ដឹកឈេី​ដែលមានឡាន​ ២គ្រឿង​ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ការ​ចុះ​បង្ក្រាប​ ក្រោយមកស្រាប់តែមានមន្រ្តីនគរបាលស្រវឹងស្រាម្នាក់​ បានចេញមុខ​មករារាំង​ចំពោះ​សមត្ថកិច្ច​ក្នុង​ការ​ចុះ​បង្ក្រាប​នេះ​ ហេីយថែមទាំងប្រេី​អាកប្បកិរិយា​ក្អេងក្អាង​ទៀត​ផង​។

គួរបញ្ជាក់ដែលថា​ មន្ត្រី​ស្រវឹងស្រាក្អេងក្អាងម្នាក់នេះ​មានឈ្មោះថា​ លោក យ៉ា សុផល​ ហៅ ទៀង ដែលជានាយរង​ ប៉ុស្តិ៍ស្អំ វរសេនាតូច​ ការពារព្រំដែនគោក​ ៦១៥ នៃស្នងការដ្ឋាននគរបាលខេត្ត​ ត្បូងឃ្មុំ ហេីយនៅរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ​ ​ត្រូវ​បាន​សមត្ថកិច្ច​ ​បញ្ចូន​ទៅ​តុលាការ​ហេីយ។

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចេញមុខ​បញ្ជាក់​ថា​ ចំពោះ​មន្រ្តី​ដែលមិនគោរព​ច្បាប់​ និង​ប្រព្រឹត្ត​អំពើ​បែបនេះ​ គឺមិនអាចមានការលេីកលែងបាននោះឡេីយ​ ត្រូវ​តែចាត់ការ​ទៅតាមច្បាប់​ ចំពោះ​អ្វី​ដែលគាត់បាន​ប្រព្រឹត្ត​កាលពី​កន្លង​ទៅនោះ។

គួររំលឹកផងដែរថា​ នាយរង​ ប៉ុស្តិ៍ស្អំ​ លោក យ៉ា សុផល​ បាននិយាយ​ពាក្យ​ប្រមាថ​ និងចោទទៅលេី​សមត្ថកិច្ច​ជាខ្លាំង​ មិនតែប៉ុណ្ណោះ​ ថែមទាំង​អួតអាង​ថាមិនមាននរណាអាចចាប់គាត់បាននោះទេ​ ហេីយបេីសិនជាចាប់​ នោះនឹងមិនមាននរណាអាចរក​សុីបានទៀតនោះទេ​។ ចង់​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing