ហួសចិត្ដពេលដែលដឹងពីតម្លៃកាបូបជំទាវទីមួយ ថៃដែលមានតម្លៃរហូតទៅដល់…

ប្រទេសថៃ មានឈ្មោះជាផ្លូវការថា ព្រះរាជាណាចក្រថៃ ដែលមានទីតាំងស្ថិតនៅ ភូមិភាគអាសុីអាគ្នេយ៏ ហើយមានព្រុំប្រទល់ជាប់នឹង កម្ពុជា នឹង ឡាវ។ ថៃគ្រប់គ្រងដោយ របបប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។ ប្រទេសមួយនេះធ្លាប់មានរដ្ឋប្រហារជាច្រើនដង ដែលរដ្ឋប្រហារចុងក្រោយធ្វើឡើងដោយសេនាប្រមុខ ប្រាយុទ្ធ ចន្រ្ទអូឆា ដោយសព្វថ្ងៃគឺជា នាយករដ្ឋមន្ដ្រី។

ព័ត៏មានថ្មីមួយត្រូវបានចែកចាយពេញ បណ្ដាញសង្គមនៅថៃ ដោយនៅក្នុងនោះគេបានសរសេររៀបរាប់ពី លោកជំទាវទីមួយរបស់ថៃនោះគឺ លោកជំទាវ នរ៉ាផន ច័ន្ទអូឆា ត្រូវជាភរិយា លោកនាយករដ្ឋមន្រ្ដីថៃ លោក ប្រាយុទ្ធ ច័ន្ទអូឆា ដែលប្រើប្រាស់កាបូបយួរដៃ មានតម្លៃថ្លៃកប់ពពក ដោយមនុស្សមួយចំនួនរកមួយជីវិតក៏មិនមានលុយទិញដែរ។

កាបូបយួរដៃពណ៏ខ្មៅនោះ ដែលគេបានដឹងថាមានតម្លៃទៅដល់ ២លានបាត ស្មើនឹង ៦២៥.៤០០ដុល្លាសហរដ្ឋអាមេរិក។ កាបូបដែលលោកជំទាវទីមួយរបស់ថៃបានប្រើប្រាស់នោះ គឺពេលដែលគាត់ទៅទស្សនកិច្ចសេតវិមាន សហរដ្ឋះអាមេរិក ក្នុងកិច្ចការទូត មិត្ដភាពអាមេរិក ើ នឹង ព្រះរាជាណាចក្រថៃ។

បន្ទាប់ពីឃើញរូបនេះមកមានការផ្ទុះការរិះគន់យ៉ាងខ្លាំង ដោយទំព័រអាខោន ហ្វ្រេសបុកមួយឈ្មោះថា Charnvit Kasetsiri ដែលគាត់ត្រូវជា សកលវិទ្យាធិការនៃមហាវិទ្យាល័យធម្មសាស្រ្ដ នៃព្រះរាជណាចក្រថៃ ដែលបាន Share រូបភាពនេះដោយភ្ជាប់មកវាមួយខ្លឹមសារថា “ អ្នកដឹកនាំត្រូវ ប្រើរបស់ថ្លៃៗ Thai Leaders must look expensive not cheap” “ កាបូបនោះធ្វើពីស្បែកក្រពើ ពណ៌ខ្មៅតម្លៃ ២ លានបាត … គាត់ជាអតីតគ្រូបង្រៀនមានប្រាក់ឯណា ទៅទិញនោះ !!!” ។

បន្ទាប់ពីទទួលរងការរិះកាន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋ ព្រមទាំងសំណាក់ សកលវិទ្យាធិការផងនោះ លោក ប្រាយុទ្ធ ច័ន្ទអូឆា ក៏បានបង្ហោះសារបកស្រាយទៅកាន់ប្រជារាស្រ្ដ នៅក្នុងថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៨វិញថា “កាបូបដែលអស់លោកអ្នកបានឃើញ វាជាកាបូបដែលផលិតនៅក្នុងប្រទេសថៃ ដែលផលិតឡើងដោយ មជ្ឈមណ្ឌលសិប្បកម្មសិល្បៈទេ គឺវាមិនមែនជាកាបូបប្រេនអីនោះទេ”។