ពិតជារំភើបចិត្ដខ្លាំងណាស់!!! ឪពុកចំណាយលុយ ៣០០ដុល្លាទិញទូរស័ព្ទដៃអោយកូនស្រី ដល់ចុងក្រោយនាងនិយាយថា…

Smart Phone មានវត្ដមានទាំងពីរឆ្នាំ ២០០៧មក ហើយវាក៏បានធ្វើអោយពិភពលោកទាំងមូលផ្លាស់ប្ដូរ មុខមាត់ថ្មីយ៉ាងខ្លាំង។ វាបានជួយសម្រួលដល់កិច្ចការងារ ជាច្រើនរបស់មនុស្សអោយមានភាពរហ័ស នឹងងាយស្រួល។ ក៏ប៉ុន្ដែមួយឆ្នាំទៅមួយឆ្នាំ Smart Phone ក៏កាន់តែមានច្រើន Model ហើយតម្លៃរបស់វាក៏កាន់តែថ្លៃទៅៗ។

បងស្រីម្ចាស់ហាងលក់ទូរស័ព្ទដៃ នៅក្នុងផ្សាររំសេវមួយកន្លែង បានប្រាប់ពីរឿងរ៉ាវពិតមួយដែលកើតឡើងផ្ទាល់នៅហាងរបស់នាងខ្ញុំផ្ទាល់៖ មានថ្ងៃមួយ មានបុរសចំណាស់ម្នាក់បានជូនកូនស្រីរបស់គាត់ មកទិញទូរស័ព្ទមួយគ្រឿង តែមើលទៅគាត់ដូចជាមិនសូវធូរធារនោះទេ។ ដោយកូនស្រីរបស់គាត់មានអាយុប្រហែល ១៧ឆ្នាំ ស្លៀកពាក់ជាសំលៀកបំពាក់ជាសិស្សសាលា។

គាត់បានប្រាប់មកកាន់ខ្ញុំទាំងទឹកមុខរបស់គាត់សប្បាយរីករាយយ៉ាងខ្លាំង ដោយកូនស្រីរបស់គាត់បានប្រលង ជាប់ចំណាក់ថ្នាក់លេខមួយ ប្រចាំសាលាគាត់ពិតជាអរខ្លាំងណាស់ ទាំងទឹកមុខរបស់គាត់ញញឹមបិទមាត់ពុំជិត ដោយគាត់មានលុយប្រហែល ៣០០ដុល្លាជាង ចង់ទិញទូរស័ព្ទណាតម្លៃប្រហែល ៣០០ដុល្លាអោយកូនស្រីរបស់គាត់។

លឺបែបនេះខ្ញុំក៏បានយកទូរស័ព្ទដែលមាន តម្លៃប្រហែល ៣០០ដុល្លា ចំនួន ៤-៥គ្រឿងអោយគាត់ព្រមទាំងកូនស្រីរបស់គាត់មើល។ ក្មេងស្រីម្នាក់នោះ ឈរមើលមួយសន្ទុះ ដូចជារៀងអេះអុញៗ ហើយក៏ក្រឡែកទៅមើលឪពុករបស់ខ្លួន ហើយក៏បាននិយាយមកកាន់ខ្ញុំថា “ បងមានទូរស័ព្ទណា តម្លៃត្រឹម ១០០ដុល្លា រៀងនៅស្អាតទេ ខ្ញុំចង់បានអាហ្នឹងវិញ “ ឪពុករបស់ក្មេងស្រីនោះ លឺបែបនេះក៏និយាយទៅកាន់កូនស្រីថា ពុកមានលុយល្មមទិញអាល្អតម្លៃ ៣០០ដែរតើ!!!
មិចបានជាកូនយកអា ១០០ដុល្លាទៅវិញ?

ក្មេងស្រីនោះក៏បានតបទៅកាន់ឪពុករបស់ខ្លួនព្រមទាំងទឹកភ្នែករលីងរលោងថា “ អរគុណពុកខ្លាំងណាស់!!! ពុកខិតខំរត់ម៉ូតូឌុប ទាំងយប់ទាំងថ្ងៃ ពេលខ្លះពុកដាច់បាយ ដាច់ទឹកទៀតផង ព្រោះដោយសារតែលឺថា កូនចង់បានទូរស័ព្ទ ដើម្បីយកមករៀនសូត្រតាម អុីនធើណេត ពេលនេះកូនគ្មានអ្វីជួយពុកបានទេ ក្រៅពីខិតខំរៀនសូត្រដើម្បីតបស្នងគុណពុក ហើយក៏មិនចង់អោយពុកចំណាយលុយច្រើននោះដែរ ត្រឹមទូរស័ព្ទធម្មតា ទុកឆែក អុីនធើណេត រៀនសូត្របានហើយ” ឪពុករបស់នាងលឺបែបនេះ ទប់ទឹកភ្នែកមិនចង់ជាប់ រួចក៏យកដៃមកអង្អែលក្បាលកូនរបស់ខ្លួន ដោយក្ដីស្រលាញ់ រួចនិយាយថា បើកូនពេញចិត្ដអាហ្នឹងហើយ ក៏ទិញចុះ។