អាចារ្យធំ បានហួសចិត្តនឹងយុវតីមួយក្រុម ដែលឧទ្ទិសកុសលទៅកាន់តារាកូរ៉េ ហើយជាពិសេស យុវតីក្លាហានហ៊ានឆាតទៅផេកសម្ដេចថា…..(មានវីដេអូ)

កាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គមហ្វេសបុកគឺមានការល្បីល្បាញយ៉ាងខ្លាំង នៃយុវតីមួយក្រុម ដែលឧទ្ទិសកុសលទៅកាន់តារាកូរ៉េ យុវតីមួយក្រុម ដែលឧទ្ទិសកុសលទៅកាន់តារាកូរ៉េ អ្នកចម្រៀង នឹងជាអ្នកនិពន្ធបទចម្រៀង ដ៍ល្បីនៅក្នុងផលិតកម្ម SM Entertainment នៃប្រទេសកូរ៉េ។

មិនតែប៉ុណ្ណោះតារាកូរ៉េរូបនេះ ក៏ជាសមាជិកមួយរូបក្នុងក្រុមដ៏មានឈ្មោះបោះសំលេងយ៉ាងខ្លាំងនោះគឺ Shinee ដែលបទចម្រៀងរបស់គាត់ធ្វើអោយយើងគ្រប់គ្នាស្គាល់នឹងល្បីល្បាញខ្លាំងនោះគេ Ring Ding Dong ព្រមទាំងមានបទជាច្រើនផងទៀតដែរ។ ដោយសារតែចិត្តស្រលាញ់ និងគាំទ្រតារាកូរ៉េ យ៉ាងពន់ពេកនោះ ពួកគេក៍បាននាំគ្នា យកចង្ហាន់ទៅប្រគេនព្រះសង្ឍ នៅឯវត្ដ មុនីច័ន្ទរង្សី លេខ១ ដោយនាំយកដូចជា ប៉ាឡុង គ្រឿងភេសជ្ជៈ ផ្កា និងបច្ច័យមួយចំនួនទៀត ដើម្បីឧទិសកុសលផលបុណ្យ ជូនដល់ Jong-hyun ។

តារាកូរ៉ Kim Jong-hyun បានសម្លាប់ខ្លួននៅថ្ងៃល្ងាចថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៧ ដោយធ្វើអត្ដឃាតដោយ ពុលកាបូនម៉ូណូសុីត នៅអាគារស្នាក់នៅរបស់ខ្លួន។ ហើយមុនពេលដែលគាត់សម្រេចិត្តសម្លាប់ខ្លួន គាត់បានផ្ញើរសារទៅកាន់គ្រួសាររបស់គាត់ ធ្វើអោយមានការភ្ញាក់ផ្អើរយ៉ាងខ្លាំងពេញប្រទេស កូរ៉េ។ ហើយក្រុមគ្រូពេទ្យជំនាញបានមកជួយសង្គ្រោះពួកគេយ៉ាងស្វាហាប់ ក៍នៅតែមិនជួយគាត់បាន ហើយបើគិតមកដល់ពេលនេះ គឺគំរបខួរ ១ឆ្នាំដែលគាត់បានចែកឋានទៅ។

ក្រោយពីយុវតីមួយក្រុមនោះបាន ឧទ្ទិសកុសល ជូនទៅតារាកូរ៉េរូបនោះ ធ្វើអោយមហាជនជាច្រើនមានការិះគន់យ៉ាងខ្លាំង ទៅលើទង្វើដែលពួកគេបានធ្វើ។ ស្រាប់តែពេលនោះក៍មានគណនីហ្វេសឈ្មោះ Ngoun Chan Raksa បានឆាតទៅផេកសម្តេចសួរអំពីផ្លូវច្បាប់ថា «ត់ទោស! សម្តេចតេជោ ហ៊ុន សែន នាងខ្ញុំមានចម្ងល់បន្តិចបន្តួចទាក់ទងនឹង សិទ្ធរបស់ បុគ្គល នឹងការហាមឃាត់របស់ប្រទេស សុំ មេត្តាជួយ បក ស្រាយអោយនាងខ្ញុំបានអស់ចម្ងល់បន្តិច។

តើប្រទេស យើងមានច្បាប់ហាមឃាត់ មិនអោយគំាទ្រ តារាបរទេស ឬ ក៌ គំាទ្រ Kpop ដែរឬទេ? ហើយតើប្រទេសយើងមានច្បាប់ហាមឃាត់មិនអោយធ្វើបុណ្យ ឧទ្ទិសកុសលជូនដូនតារាបរទេសដែរឬទេ? សូមមេត្តាបកស្រាយអោយនាងខ្ញុំបានអស់ចម្ងល់ក៌ដូចជា…..!!»។

ដោយសារតែទង្វើនោះមើលទៅពិតជាហួសចិត្តពេក អាចារ្យធំក៍បានធ្វើការឡាយវិដេអូ និយាយប្រដៅទៅកាន់យុវតីទាំងនោះ ជាពិសេសគឺគណនី Ngoun Chan Raksa ដែលបានឆាតទៅសម្តេចតេជោ ដែលជារឿងដែលគ្មានប្រយោជន៍សំរាប់ជាតិទាល់តែសោះ បែរជារំខានទៅដល់សម្តេចដែរ៕

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing