តាមពិតចឹងសោះ! រកឃើញមូលហេតុហើយ ដែលរោងការមួយ ត្រូវបានវាយគ្នាឡើងផ្អើល គ្រាន់តែរឿងប៉ុណ្ណឹងសោះក៍បង្កជារឿងធំដែរ…

កាលពីម្សិលមិញនេះគឺមានករណី វ៉ៃគ្នាផ្អើលរោងការ ដែលធ្វើអោយមានការចែកចាយជាច្រើនពេញក្នុងបណ្តាញសង្គមហ្វេសបុក ដែលហេតុការណ៍បានកើតឡើងក្នុងខេត្ត ពោធិ៍​សាត់ ហើយអ្នកលេងហ្វេសបុកជាច្រើនបានធ្វើការរិះគន់យ៉ាងខ្លាំងទៅក្រុមដែលបង្កអោយមានការវាយតប់គ្នា ដោយមិនអាណិតម្ចាស់ដើមការទាល់តែសោះ។

កម្មវិធីរៀបការកំពុងតែធ្វើឡើង យ៉ាងសប្បាយរីករាយ រវាងកូនកំលោះនិងកូនក្រមុំ ហើយភ្ញៀវជាច្រើនក៍បានមកចូលរួមកម្មវិធី មង្គលការយ៉ាងច្រើនកុះករ ដែលមើលទៅគឺពិតជាសប្បាយខ្លាំងណាស់ តែបែរជាការសប្បាយប្រែរជា រត់ប្រសាចពេញផ្លូវ ព្រោះតែភ្ញៀវខាងកូនកំលោះ បង្ករឿងវាយតប់គ្នាទៅវិញ។

ហើយហេតុការណ៍ដែលវាយតប់គ្នា ផ្អើលរោងការគឺបានកើតឡើងនៅវេលាម៉ោង ២និង​៣០នាទី​រសៀល​ថ្ងៃទី​១៧ខែ​ធ្នួឆ្នាំ​២០១៨ ​នៅ​និង​ទីតាំង​រោងការ​ចំណុច​ឃ្លាំង​ពោត​ស្ថិតក្នុង​ភូមិ​ព្រែក​មួយ ឃុំ​សំរោង ស្រុក​ភ្នំក្រវ៉ាញ ខេត្ត​ពោធិ៍សាត់។ ហើយ អធិការ​​នគរបាល​ស្រុកភ្នំ​ក្រវ៉ាញ លោក​តាន់ គារិទ្ធ បានប្រាប់អំហេតុការនេះថា​ មនុស្ស ៧នាក់ដែលត្រូវជាសាច់ញាតិខាងកូនកំលោះ ដែលមកពីស្រុក​បាកាន។

រីឯមនុស្ស ៦នាក់ទៀត ដែលជាសាច់ញាតិខាងកូនក្រមុំ ដោយពួកគេទាំងនោះគឺត្រូវបានរងរបួសធ្ងន់ ស្រាលដូចគ្នាមានខ្លះ​បែក​ភ្នែក​ខ្លះបែកមុខ។ ហើយមូលហេតុដែលបង្កអោយមានអំពើហិង្សាបែបនេះ គឺមុនដំបូងខាងសាច់ញាតិកូនកំលោះបានចូលតុ ញាំម្ហូបអាហារជាធម្មតា តែដល់ពេលអស់ស្រា ស្រាប់តែហៅខាងសាច់ញាតិអោយយកស្រាថែម តែដោយសារភ្ញៀវច្រើនពេក គេមិនបានយកអោយបានទាន់ចិត្ត ទើបធ្វើអោយពួកគេទាំងនោះខឹងតែម្តង។

ស្រាប់តែក្រុមបង្កក្តៅចិត្តពេក ក៍ចង់ចេញទៅទិញស្រាពីខាងក្រៅយកមកផឹក តែត្រូវបានឳពុក​កូន​ក្រមុំ​ឃាត់មិនអោយទៅទិញនោះទេ ព្រោះស្រាក្នុងកម្មវិធីមានច្រើនខ្លាំងណាស់ ហើយសូមអោយពួកគេរងចាំបន្តិចទៅ បន្តិចទៀតនឹងមកដល់ហើយ។ ស្រាប់តែពេលនោះជនបង្កបានប្រមាថទៅដល់ខាងស្រីយ៉ាងខ្លាំងៗថា «​ពួក​ស្រុក​ស្រែ​បាន​តែ​សម្លាប់​ចោល»។

រួចហើយជនបង្កក៍បានប្រើហិង្សា ប្រដាប់​ដោយ​កែវ​ និង​ដំបង​ដេញ​វាយ​គ្នា​ផ្អើល​ភ្ញៀវ​ពេញ​រោង​ការ​តែម្តង។ បន្ទាប់ពីជនបង្កបានបង្ករឿងអោយផ្អើលរោងការមក ពួកគេទាំងអស់នោះក៍រត់គេចខ្លួនទៅផ្ទះអស់ទៅ។ ហើយរឿងនេះដែរសមត្ថកិច្ចគឺកំពុងតែរងចាំខាងកូនក្រមុំមកដាក់ពាក្យបណ្តឹង នោះខាងសមត្ថកិច្ចនឹងចាត់ការតែផ្លូវច្បាស់ភ្លាម៕

For More Videos Amazing