នៅតែក្តុកក្តុល ពេលដែលឃើញបែបនេះ! ឪពុកម្តាយបានចាកចេញឆ្ងាយទៅហើយ តែកូនៗគឺនៅតែ ស្រែកដង្ហើយរកអ្នកទាំងពីរ ដោយនិយាយថា….

ប្រិយមិត្ដទាំងអស់បានដឹងរួចហើយ ពីរឿងរ៉ាវបាញ់សម្លាប់ប្រពន្ធរួចហើយ ក៏បាញ់សម្លាប់ខ្លួនឯងតាមក្រោយ កាលពីប៉ុន្មានថ្ងៃមុននោះ។ ហេតុនោះបានកើតឡើងនៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង ៨:៣០នាទីយប់ ដែលស្ថិតនៅភូមិ បល្ល័ងលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្ដ កំពុងធំ។

តាមរយៈសមត្ថកិច្ចបានដឹងហើយថា រឿងហេតុដែលបានកើតឡើងដោយរហូតបណ្ដាលអោយមានការបាញ់សម្លាប់នារីជាប្រពន្ធនោះគឺ ដោយសារតែភ្លើងប្រចណ្ឌប្រពន្ធ។ បុរសជាប្ដីមានឈ្មោះថា ហេង សុវណ្ណារ៉ា ហៅ ខ្លឹម អាយុ៤៧ឆ្នាំ ឯនារីជាប្រពន្ធឈ្មោះថា ស៊ុន ពៅ រាល់ថ្ងៃប្រកបរបបលក់គុយទាវ នឹងលាងរថយន្ដ។

សព្វថ្ងៃបន្សល់ទុកកូនប្រុសម្នាក់ឈ្មោះថា ដេវីត រៀនជួសជុលម៉ូតូ នឹងកូនស្រីឈ្មោះថា រចនា កំពុងនៅសិក្សា អោយរស់នៅកំសត់វេទនា ព្រាតប្រាស់ ឪពុកម្ដាយ ដោយធ្វើអោយអ្នកទាំងពីរតែងតែនឹករលឹកទៅកាន់អ្នកមានគុណទាំងពីរជាខ្លាំង ដោយមិននឹកស្មានថាគាត់ដាច់ចិត្ដ ធ្វើរឿងបែបនេះសោះ។

យ៉ាងណាមិញ តាមរយៈប្រភពហ្វេ្រសប៊ុកកូនប្រុសរបស់ ប្តីប្រពន្ធទំាងពីរនាក់នេះដែលមានឈ្មោះថា Dit Vee បានបង្ហោះសាររៀបរាប់ពីការនឹកម្តាយ ឪពុកខ្លួនយ៉ាងខ្លោចផ្សារចិត្ដបំផុត ដោយបានសរសេរថា “ជិតដល់ពេលដែលយើងបែកគ្នាហើយ ខ្ញុំនឹកនាក់ខ្លាំងណាស់ ចង់អោយនាក់ទាំង ២ វិលមកវិញខ្លាំងណាស់ នាក់ទៅទាំងមិនបានប្រាបខ្ញុំសម្បីតែ ១ ម៉ាត់ ជាថ្ងៃចុងក្រោយហើយដែលនៅក្បែគ្នា” “អរគុណច្រើនណាស់ពូមីងទាសងអស់គ្នា “ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម។