រំភេីបណាស់! ភរិយា​ឧកញ៉ា​ ដួង​ ឆាយ​ បាន Surprise ខួបកំណើតឧកញ៉ា ឌួង ឆាយដែលធ្វើអោយលោកស្ទើរតែ.​… (មានវីដេអូ​)

លោក​ឧកញ៉ា​ ដួង​ ឆាយ​ គឺជាម្ចាស់ក្រុមហ៊ុន​ Doung Group និងជា​បុគ្គល​សាធារណៈ​ជន​មួយ​រូប​ដែលមហាជន​ជាច្រើន​មានការ​គោរព​ស្រលាញ់​ និងកោតសរសេីរជាខ្លាំង​ ដោយ​លោកតែង​តែ​ធ្វើ​ការ​ងារ​មនុស្ស​ធម៌​ជា​ច្រើន​នៅ​ក្នុង​សង្គម​ ក៏ត្រូវបាន​ប្រជាជន​ខ្មែរ​ដាក់ងារអោយថា​ជា​ឧកញ៉ា​ចិត្ត​ធម៌​ផងដែរ​។

ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ លោកឧញ៉ា​ ដួង​ ឆាយ​ ពិតជាមានភាព​មមាញឹក​ជាខ្លាំង​ជាមួយនឹង​មុខរប​រ​ជំនួញ​ ដែលមាន​ទាំង​ហាងជាច្រេីនកន្លែង​ ​និងបាននាំចូលផលិតផលម៉ាកមកពី​ក្រៅប្រទេស​ និងមានក្លឹប​កម្សាន្ដ​ ដែលទេីបតែបេីក​សម្ភោធ​បានរយៈ​ពេលមួយ​ឆ្នាំ​ និង​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​សម្បើម​ពី​មហាជាច្រើននៅ​ក្នុង​ប្រទេស​ទៀត​ផង​។

ដោយឡែក​ កាលពី​យប់មិញ​នេះ​ ភរិយា​ឧកញ៉ា​ ដួង​ ឆាយ​
បានធ្វេីឲ្យ​ស្វាមី​មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​ ដោយបានធ្វេីពិធី​ខួបកំណេីតនៅក្នុងបន្ទប់​ ដោយមានការរៀបចំយ៉ាងស្រស់ស្អាត​ ជាលក្ខណៈ​បង្ហាញ​ពី​ការ​ស្រលាញ់​ ភាពរីករាយ​ និងភាព​ផ្អែមល្ហែម​របស់អ្នកទាំង២​ ដែលហាក់បីដូចជារំលឹក​អនុស្សាវរីយ៍​កាល​ស្រលាញ់​គ្នាដំបូង​យ៉ាងចឹង​។

ក្នុង​នោះដែរ​ លោក​ឧកញ៉ា​ ដួង​ ឆាយ​ បានសម្តែងនូវ​អារម្មណ៍​រំភើប​ និងមានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ជាមួយ​នឹង​ការ​Surprise ខួបកំណើត​របស់​ភរិយា​លោកផងដែរ​ ដែលនេះ​ពិតជា​បង្ហាញ​នូវ​សុភមង្គលដ៏ពិត​ប្រាកដ​​មួយ​របស់គ្រួសារលោក​ឧកញ៉ា​។ ចង់ជ្រាបឲ្យកាន់តែច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing