អានហើយរំជួលចិត្ដជាខ្លាំង!!! ជិះកង់ពីចម្ងាយព្រោះតែ ចង់លេង Free Wifi ជារៀងរាល់ថ្ងៃ ដល់គេសួរមូលហេតុធ្វើអោយគ្រប់គ្នាស្រក់ទឹកភ្នែក…

ពិភពលោកកាន់តែជឿនលឿនយ៉ាងខ្លាំង ធ្វើអោយការទំនាក់ទំនងគ្នា កន្លែងមួយទៅកាន់កន្លែងមួយទៀតមានភាពងាយស្រួលយ៉ាងខ្លាំង ដោយប្រើប្រាស់ internet។ WiFi ក៏ជាអ្នកដើរតួរយ៉ាងសំខាន់មួយដែរ ដែលជួយអោយការងារនឹងការទំនាក់ទំនងគ្នាប្រកបដោយប្រសិទ្ធភាព។ តើលោកអ្នកដឹងទេថា ពាក្យពេញរបស់ WiFi មានន័យថាយ៉ាហមិច? WiFi មានពាក្យពេញថា Wireless Fidelity។

Beijing New : បុរសជនជាតិចិនម្នាក់ ដែលគេស្គាល់ឈ្មោះថា Ge Yuanzheng ជាកម្មករសំណង់ មកពីខេត្ដ ហឺណាន ប្រទេស ចិន ដែលបានមកធ្វើការនៅ ទីក្រុង សៀងហៃ ក្នុងឆ្នាំ ២០១៦។ Ge Yuanzheng បានទាក់ទាញចំណាប់អារម្មណ៏ ពីអ្នកដែលលេងបណ្ដាញសង្គម នៅចិនជាខ្លាំង បន្ទាប់ពីគេឃើញរូបគាត់អង្គុយ ជាប់នឹងឥដ្ឋ ហើយផ្អែកនឹងជញ្ជាំង នៅក្នុងដៃកាន់ទូរស័ព្ទ ដោយភ្ជាប់ជាមួយការសាកថ្ម។

តាមប្រភពបានអោយដឹងទៀតថា ជារៀងរាល់ថ្ងៃនៅពេលដែលគេចេញពីធ្វើការពេលល្ងាច រូបគេតែងតែជិះកង់មក ស្ថានីយរថភ្លើង ខាងលើ ព្រោះនៅទីនោះមាន Free Wifi ដែលធ្វើអោយអ្នកជិះរថភ្លើង នៅទីនោះមានភាពឆ្ងល់ជាខ្លាំង ថាហេតុអ្វី គាត់តែងតែមកទីនេះ ហើយតែងតែធ្វើអោយខ្លួនឯងលំបាកយ៉ាងនេះ។

លោក Ge Yuanzheng ក៏បានទម្លាយពីមូលហេតុ ដែលគាត់តែងតែមកស្ថានីយរថភ្លើងនេះ ព្រោះថា “ ខ្ញុំគ្មានលទ្ធភាពប្រើប្រាស់លុយដើម្បីលេង អុីនធើណេត ទេ ហើយខ្ញុំនឹកប្រពន្ធកូនជាខ្លាំងនៅឯស្រុកកំណើត ខ្លាំងពេកទើបគាត់ឆ្លៀតមកលេង Wifi យ៉ាងហោចណាស់ ក៏បានត្រឹមឃើញមុខប្រពន្ធកូន តែបន្តិចក្នុងមួយថ្ងៃ គាត់អស់ចិត្តហើយ”។

សព្វថ្ងៃរូបគាត់ជាកម្មករសំណង់ ដោយបានប្រាក់ឈ្នួលតែបន្ដិចបន្តួចតែប៉ុណ្ណោះក្នុងមួយថ្ងៃ ហេតុដូច្នោះហើយ ទើបគាត់មិនចង់ចំណាយ លើរឿងបន្ទាប់បន្សំនោះទេ ព្រោះនៅសៀងហៃ ទំនិញនិងរបស់របបប្រើប្រាស់ មានតម្លៃថ្លៃខ្លាំងណាស់ ហើយគាត់ត្រូវផ្ញើរលុយទៅអោយប្រពន្ធកូនរបស់គាត់ថែមទៀតផង សម្បីតែការស្នាក់នៅរបស់គាត់គឺ នៅក្នុងរោងដ៏តូចចង្អៀតផងដែរ។ បន្ទាប់ពីគាត់ប្រាប់មូលហេតុរួចហើយ ធ្វើអោយអ្នកក្នុងបណ្ដាញសង្គមនៅចិនមានភាពអាណិតអាសូរគាត់យ៉ាងខ្លាំង ដែលធ្វើអោយពួកគេ រំភើបស្រក់ទឹកភ្នែកចំពោះគាត់ ដែលស្រលាញ់ប្រពន្ធកូនជាងខ្លួនឯងទៅទៀត។

For More Videos Amazing