អនាគត​ភរិយា​ លោក​ ប៉ែន​ ចំរុង​ បន្ទាប់ពីជិតចូលរោងការ​ ក៏​ស្រាប់តែបានទម្លាយរឿងក្នុងចិត្តថា…

បងប្អូន​ប្រិយមិត្ត​ប្រាកដ​ជា​បានដឹងរួចមកហេីយនូវចំណងស្នេហ៏របស់លោក​ប៉ែន​ ចំរុង​ ជាមួយ​នឹង​អនាគត​ភរិយា​របស់លោក​ ដែលនឹង​គ្រោងចូល​រោងការ​នៅឆ្នាំ២០១៩នេះ​ ក្រោយ​ពីបាន​ពាក់​ចិញ្ចៀន​នៅមុខចាស់ទុំ​ រួមជាមួយ​នឹង​ភាព​ផ្អែមល្ហែម​របស់​អ្នក​ទាំង​២​ ដែលបាន​បង្ហោះតាម​រយៈ​បណ្តាញ​សង្គមហ្វេសបុក​កាលពី​កន្លងទៅនោះ។

ចំពោះ​រឿងនេះដែរ​ យេីង​សង្កេត​ឃើញ​ថា​ គូស្នេហ៍​មួយ​គូរនេះ ហាក់បី​ជាមាន​ភាពរីករាយ​ខ្លាំងណាស់​ ជាមួយនឹងការ​ទន្ទឹង​រងចាំយ៉ាង​អន្ទះសា​នៃថ្ងៃដ៏មាន​ជ័យ​មង្គល​ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ។ ដោយឡែក​ អនាគត​ភរិយា​ លោក​ ប៉ែន​ ចំរុង​ បន្ទាប់ពីជិតចូលរោងការ​ ក៏​ស្រាប់តែបានទម្លាយរឿងក្នុងចិត្ត​ថា៖

«​អរគុណ​រឿង​ល្អ​ និងរឿង​អាក្រក់​ទាំងឡាយ​ ដែល​បង្រៀន​ឲ្យ​​ខ្ញុំ​រឹងមាំ​ និង​ដើរ​ដល់​ផ្លូវ​មួយ​នេះ​។ មនុស្ស​ម្នាក់​ មិនអាច​តម្រូវ​មនុស្ស​រាប់រយ​នាក់​បាននោះទេ​ កុំ​ហាម​មាត់​គេ ​សំខាន់​យើង​ធ្វើឲ្យ​ល្អ​ និង​មាន​សេចក្តីសុខ​ សម្រាប់​ខ្លួនឯង​ទៅបាន​ហើយ អាក្រក់​ក្នុង​ក្រសែភ្នែក​អ្នក​ដ៏​ទៃ​ ដែល​គេ​ចេះតែ​វាយតម្លៃ​ តែ​ជាម​នុស្ស​ល្អ​សម្រាប់​ខ្ញុំ»​។

ចំពោះ​រឿងនេះដែរ​ ក៏មាន​មហាជន​មួយ​ចំនួន​បានជូនពរឲ្យអ្នកទាំង២​ ស្រលាញ់​គ្នាដល់ចាស់ផងដែរ​ ជាពិសេស​ឆាប់មាន​បុត្រ​ ដេីម្បីជាចំណងដៃដល់អ្នកទាំង២​ ក្នុង​ការ​កសាង​គ្រួសារ​មួយ​នេះ​អោយកាន់តែ​មាន​សុភមង្គល​។ គួរបញ្ជាក់ដែលថា​ អនាគត​ភរិយា​ លោក​ ប៉ែន​ ចំរុង​ ត្រូវ​បានគេ​ស្គាល់​ថាជាកូនអ្នក​ខេត្ត​បាត់ដំបង​។

For More Videos Amazing