ញាក់សាច់​! អ្នកនាង​ រត្ន័​ រចនា​ ត្រូវបាននាយ​ កុយ​ ទម្លាយ​ពីតម្លៃខ្លួនក្នុង​វង់​តន្ត្រី​របស់លោក​ ដែលពេលនេះ…

អ្នកនាង​ រត្ន័​ រចនា​ ម្ចាស់​បទ”មេម៉ាយ​សប្បាយ​ចិត្ត​“​ ដែលកាលពីកន្លងទៅ​ អ្នកនាងបានធ្វេីឲ្យមហាជន​ជាច្រើន​មានការ​ចាប់​អារម្មណ៍​ជាខ្លាំង​នៅតាម​បណ្តាញ​សង្គម​ Tik Tok ក៏ដូចជា​នៅតាម​បណ្តាញ​សង្គមហ្វេសបុក​ ហេីយអ្នក​នាងត្រូវ​បាន​កម្មវិធី​ទូរទស្សន៍​មួយចំនួន​បាន​អញ្ជើញ​ជាភ្ញៀវ​កិត្តិយស​លេី​ឆាកតន្ត្រី​ផ្សេងៗ​ផងដែរ​។

ជាមួយ​នឹង​ភាព​ល្បីល្បាញ​របស់​អ្នក​នាង​ រត្ន័​ រចនា​ កាលពីថ្មីៗកន្លងទៅនេះ​ បានធ្វេីឲ្យ​នាយកុយ​ តារាកំប្លែងដ៏​មាន​ប្រជាប្រិយ​ភាពបានចាប់អារម្មណ៏ជាខ្លាំង​ ក៏បាន​អញ្ជើញ​អ្នក​នាង​ចូលរួមក្នុង​វង់​តន្ត្រី​របស់លោកតែម្តង​“តន្ត្រី​នាយ​កុយ”។ គិតមកដល់ពេលនេះ​ “តន្ត្រី​នាយ​កុយ” បានបង្កើត​ឡើង​អស់រយៈ​ពេល​ ៧ឆ្នាំ​ហេីយ។

អ្វីដែល​គួរឲ្យ​ចាប់អារម្មណ៍​នោះ​ គឺនាយ​ កុយ​ បាន​មាន​ប្រសាសន៍​ថា​ ចាប់​តាំង​ពេលដែលអ្នកនាង​រត្ន័​ រចនា​ ម្ចាស់​បទ​ ”មេម៉ាយ​សប្បាយ​ចិត្ត​“​ មានភាព​ល្បី​ល្បាញ​រួចមក​ បានធ្វេីឲ្យ​តម្លៃខ្លួនរបស់តារា​ចម្រៀង​រូបនេះ​ ឡេីងខ្ពស់ជាខ្លាំង​ តែលោកក៏មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់នោះទេ គ្រាន់តែ​តែនិយាយថា​ បេីតារា​ចម្រៀង​ធម្មតា​មាន​តម្លៃ​ ១០០ដុល្លារ​ គឺអ្នកនាង​មានតម្លៃ​ ២០០ដុល្លារ​ ហេីយ។

តារាកំប្លែង​រូបនេះ​បានបន្តទៀតថា​“ខ្ញុំនៅតែជ្រេីសរេីសយកគាត់​ ព្រោះបើសិនជាម្ចាស់កម្មវិធី​ គេមានបំណងចង់បានគាត់ បើគាត់ទារថ្លៃ យើងក៏ទារពីម្ចាស់កម្មវិធី​ តាមតម្លៃហ្នឹងដែរទៅ”​។ គួរបញ្ជាក់ដែលថា​ចំពោះ​តម្លៃ​តន្ត្រី​របស់លោក​ មានតម្លៃ​ចាប់ពី​ ២៥០០ដុល្លារ​ ដល់៣៥០០ដុល្លារ​ តែបើបើម្ចាស់កម្មវិធី​តម្រូវទាំងកាត់សក់ និងភ្លេងខ្មែរទៀតនោះ​គឺមានតម្លៃ​ ៧០០០ដុល្លារ។

For More Videos Amazing