អ្នកណាយល់អារម្មណ៍មួយនេះ! ឪពុកម្តាយបានស្លាប់បាត់បង់ជីវិតដ៍គួរអោយន្ធត់ ធ្វើអោយកូនៗរបស់គាត់ស្លុតចិត្តនិងបានបង្ហោះសារមួយ ស្តាប់ហើយស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន….

ដូចប្រិយមិត្តទាំងអស់គ្នាបានដឹងរួចហើយ នៃការណីឃាតកម្មបាញ់សម្លាប់ ប្រពន្ធខ្លួនឯងជាច្រើនគ្រាប់ និងបានបាញ់សម្លាប់ខ្លួនឯងចំសៀតផ្កា បណ្តាលអោយប្តីប្រពន្ធមួយគូរស្លាប់ក្នុងថ្លុកឈាម កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅភូមិបល័្លង្លកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ដោយហេតុការដ៍រន្ធត់នេះ គឺបានធ្វើអោយមានការភ្ញាក់ផ្អើលនៅក្នុងបណ្តាញសង្គមហ្វេសបុក ព្រោះតែរឿងមួយនេះសាហាវពេក គ្រាន់តែភ្លើងប្រច័ណ្ឌមួយពេលសោះ គឺធ្វើកូនទាំងពីរនាក់ ក្លាយទៅជាក្មេងកំព្រា និងមានវិប្បដិសារីអស់មួយជីវិត តើបានអីចំណេញ ធ្វើអោយស្លាប់ខ្លួនអត់អំពើរ។

ក្រោយពីឪពុកម្តាយរបស់ពួកគេបានស្លាប់បាត់បង់ជីវិតរួចមក ស្រាប់តែកូនប្រុសរបស់គាត់ ដែលមានគណនីហ្វេសបុកឈ្មោះ Dit Vee បានបង្ហោះសារ រៀបរាប់ពីអារម្មណ៍របស់ខ្លួនថា «ជិតដល់ពេលដែលយើងបែកគ្នាហើយ ញុំនឹកនាក់នាកខ្លាំងណាស់ ចង់អោយនាក់ទាំង2វិលមកវិញខ្លាំងណាស់ នាក់ទៅទាំងមិនបានប្រាបញុំសូមបីតែ1ម៉ាត់ ជាថ្ងៃចុងកក្រោយហើយនៅក្បែគ្នា»។

អ្នកណាយល់អារម្មណ៍មួយនេះទៅ នៅពេលដែលឃើញឪពុកម្តាយរបស់ខ្លួនបាញ់សម្លាប់គ្នាបែបនេះ។ ដូច្នេះហើយសូមឪពុកម្តាយ ឬប្តីប្រពន្ធទាំងឡាយ ដែលឧស្សាហ៍ឈ្លោះគ្នា ព្រោះតែភ្លើងប្រច័ណ្ឌ គួរតែឈប់ទៅ ត្រូវចេះស្រលាញ់គ្នាទៅវិញទៅមក ត្រូវចេះទុកចិត្តគ្នា បើមួយខឹងមួយទៀតត្រូវអត់ និងធ្វើជាគំរូល្អសំរាប់កូនៗ ទើបគ្រួសាររស់នៅបានដោយសុភមង្គល៕

For More Videos Amazing