តោះមកទស្សនា​ទិដ្ឋភាព​ នៃពិធី​បុណ្យ​សមុទ្រ​ថ្ងៃទី១​​នៅខេត្ត​កោះកុង​ គឺពិតជា​… (មានរូបភាព)

ពិធី​បុណ្យ​សមុទ្រ​ តែងតែ​ប្រារព្ធធ្វេី​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ ហើយ​ឆ្នាំ​នេះ​ គឺជាឆ្នាំទី​ ៧​ហេីយ​ នៃការ​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​នេះ​ ក្រោយ​ពីឆ្នេរ​សមុទ្រ​កម្ពុជា បាន​ចូល​ជា​សមាជិក នៃ​ក្លឹប​ឆ្នេរ​សមុទ្រ ដ៏​ស្អាត​ជាង​គេ​បំផុត​នៅ​លើ​សកល​លោក​ កាល​ពី​ថ្ងៃ​ទី​២៥ ខែឧសភា ២០១១ នៅ​ប្រទេស​សេណេ​ហ្គាល់​ ទេីប​រាជរដ្ឋាភិបាល​ក៏បានសម្រេច​បង្កើត​ឡើង​ជា​រៀង​រាល់​ឆ្នាំ​។

ចំពោះ​បុណ្យ​សមុទ្រ​នៅចុងឆ្នាំ​ ២០១៨នេះ​ គឺបាន​ប្រារព្ធ​ធ្វើឡើង​នៅខេត្ត​កោះកុង​ ដែលចាប់​ពីថ្ងៃទី​១៤​ ដល់១៦ខែ​ធ្នូ​នេះ​ផងដែរ។ ក្នុងនោះដែរ​ ក៏មានការ​អញ្ជើញ​ចូលរួម​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ពីសំណាក់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ រួច​ជាមួយ​នឹង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ថែមទៀតផង។

គួរ​បញ្ជាក់​ដែរថា​ ពិធីបុណ្យ​សមុទ្រ​នេះ​ ធ្លាប់​បាន​ធ្វើឡើង​ដូចជាកាលពីលេីកទី១​ នៅខេត្ត​ព្រះសីហនុ​,លេីកទី២​ ខេត្ត​កែប​,​លេីកទី៣​ ខេត្ត​កោះកុង​,​ លេីក​ទី៤​ ខេត្ត​កំពត,​ លេីក​ទី៥​ ខេត្ត​ព្រះ​សីហនុ​,​ លេីក​ទី៦​ ខេត្ត​កែប​ និងលេីកទី៧​ ក្នុង​ឆ្នាំ​២០១៨នេះ​ គឺកំពុងតែ​ប្រារព្ធ​ធ្វើឡើង​នៅខេត្ត​កោះកុង​។

ជាមួយ​នឹង​កម្មវិធី​លេង​កម្សាន្ត​នៅក្នុង​ពិធី​បុណ្យ​សមុទ្រ​កាលពី​ម្សិលមិញ​នេះ​មានដូចជា​ ជិះកង់កម្សាន្ត​ ប្រដាល់គុនខ្មែរ​ រត់ប្រណាំង​កម្សាន្ត​ ជេតស្គី​ រត់ប្រណាំងកម្សាន្ត​ អុកចក្ត្រង្គ​ រីយ៉ាត្លុង​ ម៉ូតូធំ​ រាំអន្តរជាតិ​ និង​សីស្លាបជាដេីម។ ចង់ជ្រាបឲ្យកាន់តែច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​រូបភាព​ដូច​តទៅ​។

For More Videos Amazing