មិនធម្មតាមែន! តារាកំប្លែងអាយ៉ៃ ជើងចាស់ យាយ យ៉យ នៅសុខៗស្រាប់តែដាក់មួយបទនេះ «ចង់តែនៅក្រមុំ» ស្តាប់ហើយឡើង….(មានវីដេអូ)

អ្នកស្រី នួន សារី ដែលគ្រប់គ្នាហៅថា យាយ យ៉យ ដែលជាតារាជើងចាស់មួយរូបមានឈ្មោះ បោះសំលេងយ៉ាងខ្លាំងក្នុងវិស័យសិល្បៈ បុរាណ សម័យ សម្ដែង កំប្លែង អាយ៉ៃ ត្រូវជាដៃគូ លោក ព្រហ្ម ម៉ាញ ហើយតែងតែឃើញរូបគាត់ទាំងពីរ តាមពិធីមង្គលការ ជាអ្នកកាត់សក់ និងតាមឆាកតន្រ្ដី ស្រុកស្រែ ដោយសារភាពបុិនប្រសព្វ ព្រមទាំងវោហាស័ព្ទមិនចេះរីងស្ងួត ធ្វើអោយមហាជនទប់សំណើចសឹងមិនបាន។

យើងធ្លាប់តែឃើញ យាយ យ៉យ តែងតែច្រៀងបទ អាយ៉ៃ ស្រាប់តែពេលថ្មីៗនេះ អ្នកស្រី នួន សារី ហៅ យាយ យ៉យ បានធ្វើអោយទស្សនិជន ទាំងក្មេង ចាស់មានការភ្ញាក់ផ្អើរយ៉ាងខ្លាំង ក្រោយពីគណនេយ្យ ហ្វ្រេសបុក ផ្លូវការរបស់គាត់បានបង្ហោះវីដេអូចម្រៀង មរតកដើមដោយមានចំណងជើងថា “ ចង់តែនៅក្រមុំ “។

គ្រាន់តែបង្ហោះមិនបានប៉ុន្មានផង ក៏ផ្ទុះការចាប់អារម្មណ៏ភ្លាមៗអ្នកណាខ្លះជាអ្នកគ្រាំទ្ររបស់គាត់ខ្លះ ដែលតែងតែស្ដាប់ អាយ៉ៃរបស់គាត់ ពេលនេះសាកមកស្ដាប់បងមរតកដើមរបស់គាត់វិញម្ដងមើល នឹងធ្វើអោយមានអារម្មណ៏ប្លែក ហើយពិរោះម៉្យាងដែរ។ ដោយជាធម្មតា តារាកំប្លែង អាយ៉ៃដ៏មានប្រជាប្រិយរូបនេះ ធ្លាប់តែ កាត់សក់ និងលេងកំប្លែង តែប៉ុណ្ណោះ ដោយស្ងាត់ៗស្រាប់តែ យាយ យ៉យ ធ្វើការបកស្រាយចម្រៀងមរតកដើម ឡើងវិញ។

សូមទស្សនាវីដេអូខាងក្រោម