កុមារីចាំជាតិ ប្រាប់ពីកន្លែងទុកកំណប់ តែគ្មានអ្នកណាជឿ! លុះពេលទៅដល់ស្រាប់តែគ្រប់គ្នាភ្ញាក់ផ្អើរជាខ្លាំងដោយសារតែ…

តើលោកអ្នកជឿលើរឿងចាំជាតិដែលឬទេ? ចាំជាតិ គឺមានន័យថាមនុស្សម្នាក់ ដែលបានចាប់កំណើតរួចមក រហូតដល់មានអាយុប្រហែល ៤ ឬ ៥ឆ្នាំ រៀបរាប់ពីកំណើតដើមរបស់ខ្លួន កាលពីអតីតជាតិ។ បើតាមបែបវិទ្យាសាស្រ្ដវិញ ដែលត្រូវបានស្រាវជ្រាវ ចាប់តាំងពីឆ្នាំ ១៩៥៨ រហូតដល់ពេលបច្ចុប្បន្នវិញ អស់រយៈពេល (៦០ឆ្នាំ) បានអោយដឹងថា ព្រោះតែគេមានវិញ្ញាណប្រសាទទាក់ទងជាមួយម្ដាយ ហើយរឿងរ៉ាវដែលកើតឡើងគាត់និង ចងចាំជាក់ក្នុងចិត្ដ ព្រមទាំងអារម្មណ៏ រួចក៏ជះឥទ្ធិពលទៅដល់ ខួរក្បាលទារក ពេលដែលនៅក្នុងផ្ទៃ។

សហរដ្ឋអាមេរិកៈ ក្មេងស្រីទើបតែមានអាយុ ៥ឆ្នាំ ដែលមានឈ្មោះថា Isabella មានឱពុកម្ដាយ រស់នៅរដ្ឋ សាន់ ហ្វ្រាំងសុីសកូ សហរដ្ឋ អាមេរិក។ ក្នុងក្រុមគ្រួសារ នាងតែងតែនិយាយពីរឿងកាលពីអតីតជាតិរបស់នាង ដោយថានាង កាលពីជាតិមុន នាងគឺជាកូនអ្នកមានស្ដុកស្ដុម ដែលមានមាសប្រាក់ចាយមិនចេះអស់ “មិនត្រឹមតែប៉ុណ្ណឹងនោះទេ នាងថែមទាំងបានប្រាប់ឱពុកម្ដាយរបស់នាង ពីផ្ទះដែលរូបនាងបានរស់នៅទៀតផង” ប៉ុន្ដែហាក់គ្រប់គ្នា ពុំជឿនោះទេ ដោយសារតែគិតថា ប្រហែលគ្នានៅក្មេង ស្មារតីមិនសូវល្អ ព្រោះនាងតែងតែររវើរវាយជារាល់ដង។

ក្មេងស្រី Isabella រូបនាងតែងតែសុំ ឱពុកម្ដាយរបស់គេទៅផ្ទះរបស់ខ្លួនជារឿយៗ ប៉ុន្ដែឱពុកម្ដាយរបស់គេពុំយល់ព្រមនោះទេ។ ថ្ងៃមួយត្រូវជាថ្ងៃខួបកំណើត គំរបអាយុ ៧ឆ្នាំ របស់ Isabella នាងបានស្នើរអោយជូននាងទៅផ្ទះចាស់របស់នាង ដោយគិតថាជាថ្ងៃកំណើររបស់កូនស្រី ក៏យល់ព្រមតាមសំណើររបស់គេ។

លុះពេលទៅដល់ផ្ទះចាស់នោះ នាងបាននាំក្រុមគ្រួសាររបស់នាងទៅរក ផែនទីកំណត់ ដែលបានកប់អស់រយៈពេលជាច្រើនឆ្នាំ ពួកគេពិតជាមានការភ្ញាក់ផ្អើរខ្លាំងណាស់ ដោយរឿងគ្រប់យ៉ាង Isabella ប្រាប់សុទ្ធតែជាការពិត។ ពួកគេក៏បានទៅស្វែងរកជីកកំណត់នោះ ដោយមានប្រាក់កាក់ ព្រមទាំងវត្ថុមានតម្លៃជាច្រើនទៀតផង។
រូបភាពខាងក្រោមជាអ្វីដែលគេបានរកឃើញ