ដឹងការពិតហើយ! រូបសត្វខ្លា ដើរឆ្លងផ្លូវនៅពេលយប់ ដែលកំពុងល្បីខ្លាំងនោះ គឺមិនមែននៅក្នុងប្រទេសកម្ពុជាយើងទេ តាមការពិតគឺនៅប្រទេស……

តាមរយះផេកហ្វេកបុកឈ្មោះ Komsan Entertainment បានបង្ហោះរូបសត្វខ្លា ដែលឆ្លងកាត់ផ្លូវនៅពេលយប់ ដោយភ្ចាប់សារថា «ស្រុកខ្មែរយើងតើស🇰🇭 កុំច្រលំស្រុកគេ ខាងជើងព្រៃឡង ខាងព្រះវិហា យើង នឹង , គាត់ស្មានតែ គោ ចេញមក ខ្លាសោះ😂🇰🇭 cr: Jing Por»។

តែតាមការពិត អ្វីដែលលើកឡើងរបស់ផេកមួយនេះ ដែលថារូបសត្វខ្លាដែលបានដើរឆ្លងកាត់ផ្លូវនៅពេលយប់ ដែលស្ថិតនៅខាងជើងព្រៃឡង ខាងព្រះវិហារ គឺមិនមែនជាការពិតនោះទេ។ រូបសត្វខ្លាដែលបានដើរឆ្លងកាត់ផ្លូវ នៅពេលយប់នេះ គឺជារូបយូរណាស់មកហើយ ដែលវាស្ថិតនៅក្នុងប្រទេសឥណ្ខា។

យោងតាមវេបសាយបរទេស sandiegouniontribune គឺធ្លាប់បង្ហោះពត៍មាននេះកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ នៃសត្វខ្លាដែលបានចែកចាយក្នុងប្រព័ន្ធអុីនធឺណេត ដែលបានដើរឆ្លងកាត់ផ្លូវក្នុងប្រទេសអាមេរិច គឺមិនមែនជាពិតនោះទេ។ ដោយនាយកដ្ឋានត្រីនិងសត្វព្រៃរដ្ឋកាលីហ្វ័រនីញ៉ា បានចំណាយពេលពីរថ្ងៃពេញដើម្បីរកមើលសត្វខ្លាហើយមិនបានរកឃើញភ័ស្តុតាងនៃសត្វខ្លានោះទេ។

ស្រាប់តែពេលថ្មីៗនេះ រូបសត្វខ្លានេះក៍បានល្បីនៅក្នុងប្រទេសកម្ពុជាយើង ដោយមានការស៊ែរចែករំលែកយ៉ាងច្រើន ព្រោះថានេះគឺជារឿងដ៍កម្រមួយ ព្រោះថាសត្វខ្លាដែលនៅក្នុងប្រទេសកម្ពុជាយើង គឺមានតិចបំផុត ដែលមនុស្សយើងកម្រនឹងឃើញវាខ្លាំងណាស់ ទោះបីជាអ្នកខំដើរចូលព្រៃយ៉ាងជ្រៅក៍ដោយ៕

For More Videos Amazing