កាន់តែ​កក្រើក​ហេីយ​! លោក​ឧកញ៉ា​ ដួង​ ឆាយ​ បានបបួល​ឯកឧត្ដម​ William Guang ភ្នាល់​គ្នា​ ចំពោះ​រឿង…..

កាលពី​ប៉ុន្មានថ្ងៃ​នេះ​ លោកឧញ៉ា​ ដួង​ ឆាយ​ ជាមួយ​នឹង​ឯកឧត្ដម​ William Guang​ បានមានការ​ឆ្លើយ​ឆ្លង​​គ្នាលក្ខណៈបែបចិត្តត្រជាក់មួយ​ តាមរយៈ​គណនី​ផេក​ហ្វេសបុក​របស់លោក​ទាំង​ ២រូប​ ដែលក្រោយ​ពេល​ ឧត្តមសេនីយ៍​ឯក​ ឃឹម ប៊ុនសុង​ អភិបាលខេត្ត​សៀមរាប ត្រូវ​បានតំឡើង​ ឋានន្តរសក្ដិ​ ជានាយ​ឧត្តមសេនីយ៍​ នៃ​កងយោធពលខេមរភូមិន្ទ​ និងជា​រដ្ឋលេខាធិការ​ ក្រសួងការពារជាតិ​ រួចមក។

ដោយ​ឡែក​នៅថ្ងៃនេះផងដែរ​ ដែលកាលពី​អំបាញ់មិញនេះ​ តាមរយៈ​គណនី​ផេក​ហ្វេសបុក​របស់លោកឧញ៉ា​ ដួង​ ឆាយ​ បានបបួល​ឯកឧត្ដម​ William Guang ភ្នាល់​គ្នា​ ទាក់ទងនិង​រឿង​មួយ​ចំនួន​ ហេីយ​ខាងក្រោម​នេះ​ គឺជាការសរសេរ​ និងជាការ​រៀបរាប់​ដោយផ្ទាល់របស់លោក​ឧកញ៉ា​ ដួង​ ឆាយ​៖

«William Guang ហ៊ានភ្នាល់ទេ? ឆ្លាតជាងមុនឥលូវ, មិនហ៊ាននិយាយ សូម្បីឈ្មោះខ្ញុំ, អត់ឆ្លើយតបសំនួរខ្ញុំ ទៅនិយាយរឿងបង់ពន្ធ, លោកចង់បានន័យថា ពន្ធដារអសម្ថភាពមែន? បើខ្ញុំមិនបានបង់ពន្ធ ស្មានតែពន្ធដារនៅស្ងៀម។ បើលោកឯងគ្រាន់បើ ហៅពន្ធដារមកសួរទៅ តំណែងប៉ុន្នឹងដែរ។

បើអន់សួរមិនចេញ បានន័យថាតំណែងលោកឯងអន់ខ្លាំងណាស់ រួចប្រាប់ខ្ញុំវិញ ហើយមកជួបខ្ញុំចាំអោយមើលឯកសារផ្លូវច្បាប់ និងលិខិតបង់ពន្ធរួច ត្រូវសូមទោសខ្ញុំ ជាសាធារណៈ ហើយឈប់ព្រុសអត់ប្រយោជន៍ដដែលៗបន្តទៀត ពីព្រោះខ្មាស់គេ។ សំខាន់ហ៊ានមកជួបខ្ញុំអត់ នៅក្រុមហ៊ុន?

បើឪពុកខ្ញុំពាក់ពាននឹងចារកម្ម យកភស្តុតាងមកប្រយ័ត្នខ្ញុំប្តឹង រឿងបរិហារកេរ្តិ៍ឧត្តមសេនីយ។ អោយតែអ្នកមិនគាំទ្រពួកលោកឯង គឺយួនទាំងអស់នឹង។ បើរកភស្តុតាងមិនឃើញ ក្នុងរយះពេល 1 ខែ ត្រូវសូមទោសខ្ញុំជាសាធារណៈ បានន័យថាលោកចាញ់ និងឆ្កែសុទ្ធហើយបើលោករកឃើញ មនុស្សខ្ញុំហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់»៕

For More Videos Amazing