ជ្រុះសក់មែនទេ!!! អស់បារម្មណ៏ទៀតហើយ ពីការជ្រុះសក់ នេះជាវិធីបែបធម្មជាតិដែលធ្វើអោយសក់របស់អ្នកស្អាត មានទំងន់និង មិនជ្រុះទៀតទេ

សក់គឺជាផ្នែកសំខាន់ខ្លាំងណាស់ សម្រាប់លើកសម្រស់មនុស្ស មិនថាប្រុស ឬ ស្រីនោះទេ។ ក៏ប៉ុន្ដែមនុស្សស្រីគឺជាមនុស្សដែលស្រលាញ់សក់ខ្លាំងជាងគេ អាចនិយាយបានថា បើគាត់កាត់សក់ជូននរណាម្នាក់នោះ បានន័យថាគាត់ពិតជាស្រលាញ់ម្នាក់នោះខ្លាំងណាស់។ ងាកមកវិញឈប់បារម្ហពីបញ្ហាជ្រុះសក់នេះទៀតទៅ ថ្ងៃនេះដែល KH OSJA និងនែនាំប្រិយមិត្ដ ក្នុងការកែខៃការជ្រុះសក់បានយ៉ាងងាយស្រួល តាមវិធីធម្មជាតិពិតៗ និងរហ័សដោយពុំចាំបាច់ចំណាយពេលយូរ។

ជាធម្មតាមនុស្សមានអាយុច្រើនឡើងទៅ គល់នៃផ្នែកសក់ ចាប់ផ្ដើមរួញស្វិត បណ្ដាលអោយសក់ខ្លីជាងមុននិង ខ្សោយជាងមុន មិនយូរប៉ុន្មានគល់សក់ក៏ងាប់ ហើយសក់ក៏ចាប់ផ្ដើមជ្រុះមក។ ការជ្រុះសក់ពេលខ្លះយើងមិនអាចមើលឃើញនិងភ្នែកទទេទេ។ ក្នុងមួយថ្ងៃជាធម្មតា មនុស្សអាចជ្រុះពីចន្លោះ ៤០ ទៅ ១០០សរសៃសក់ទៅតាមអាយុកាលសក់ ឬ សុខភាពរបស់យើង។

នៅពេលដែលក្បាលកាន់តែទំពែក វាធ្វើអោយយើងក្ដៅក្បាល សម្រស់យើងធ្លាក់ចុះអស់មួយកំរិតទៀត ការទំនាក់ទំនងជាមួយមនុស្សជំវិញខ្លួនក៏ ពុំមានទំនុកចិត្ដលើខ្លួនឯងទាល់តែសោះ។ តោះមកតាមដានជាមួយយើងខ្ញុំបាទ ព្រមទាំងស្គាល់ពីមូលហេតុផ្សេងទៀតដែលបណ្ដាលអោយជ្រុះសក់ទាំង ៧យ៉ាង៖

១- ការមានគភ៌
ជាទូទៅពេលកំពុងមានគភ៏ អ័រម៉ូនក៏ចាប់ផ្ដើមផ្លាស់ប្ដូរ ក្រោយពេលសម្រាលកូនរួច ហើយអ្នកខ្លះទៀតជ្រុះសក់នៅពេលដែលចាប់ផ្ដើមទទួលទានថ្នាំពន្យាកំណើត។

២- សង្ខារនៃសក់
សក់របស់យើងគឺ មានអាយុពុំច្រើននោះទេ ជាធម្មតានៅខែវិច្ជកា និង ខែធ្នូ វានិងចាប់ផ្ដើមជ្រុះ។
៣- ការតានតឹងអារម្មណ៏ (ស្ដ្រេស)
វាគឺជាសញ្ញាមួយដែលបង្ហាញថា អារម្មណ៏របស់អ្នកមិនល្អប្រសើរគិតច្រើន ដែលធ្វើអោយរូបអ្នកខ្វះសារជាតិដែក និងបញ្ហាទាក់ទងក្រពេញទីរ៉ូអីត ដែលធ្វើអោយផ្នែកជាច្រើន នៃសារពាង្គកាយផ្លាស់ប្ដូរ ហើយសក់មិនត្រឹមតែមិនលូតលាស់នោះទេ ថែមទាំងជ្រុះទៀតផង។

៤- ជ្រុះពីកំណើត ឬ មកពីហ្សែន
ប្រសិនបើមានសមាជិកណាម្នាក់ក្នុងគ្រួសាររបស់អ្នក មានការជ្រុះសក់ខុសពីធម្មតានោះ វានិងធ្វើអោយនរណាម្នាក់ក្នុងគ្រួសាររបស់អ្នកជ្រុះសក់ដែរ។
៥- ងូតទឹករួច មិនជូតសក់អោយស្ងួតមុនពេលគេង
នៅពេលដែលលោកងូតទឹករួចហើយគេងទាំងសក់ទទឹក វាអាចបណ្ដាលអោយសក់ផ្អូម ហើយយូរៗទៅធ្វើអោយស្បែកក្បាលឡើង អង្កេរ នោះនឹងធ្វើអោយសក់របស់អ្នកជ្រុះ។

៦- អ្នកមានជំងឺ
អ្នកដែលកើតជំងឺដូចជា កាមរោគ អេដស៏ ទឹកនោមផ្អែម និង ថ្លើម សុទ្ធតែធ្វើអោយអ្នកជំងឺជ្រុះសក់។
៧- ប្រើប្រាស់ឧបករណ៏ធ្វើម៉ូតសក់ញឹកញាប់ពេក ដូចជាកៀបសក់ ម៉ូលសក់ ផ្លុំសក់ វាបណ្ដាលអោយសក់ទទួលរងនូវកំដៅខ្លាំងពេក និងបណ្ដាលអោយជ្រុះសក់។

ដើម្បីកុំអោយប្រិយមិត្ដរង់ចាំយូរ សូមមកមើលពីវិធីព្យាបាលសក់ជ្រុះវិញម្ដង ដោយតាមរូបមន្ដធម្មជាតិងាយស្រួលទាំង ៣ មុខ៖
1. ខ្ញីមួយដុំធំ 2. ខ្ទឹមក្រហម ២មើម ឬ ៣មើម ទៅតាមប្រវែងសក់ 3. ប្រេងដូង ២ស្លាបព្រាបាយ 4. ប្រទាលកន្ទុយក្រពើ ១ធាងធំ ឬ ច្រើនជាងនេះប្រសិនបើសក់របស់អ្នកវែង។

+វិធីដែលត្រូវធ្វើ៖

កាត់បន្លាប្រទាលកន្ទុយក្រពើអោយស្អាត រួចហើយកាត់ប្រទាលកន្ទុយក្រពើជាកង់ៗ រួចដាក់ចូលម៉ាសុីនកិន បន្ទាប់មកទៀត បកសំបករួចចិតអោយស្អាត រួចហើយហាន់វាជាចំនិតតូចៗ ដាក់ចូលម៉ាសុីនជាមួយនិង ប្រទាលកន្ទុយក្រពើ យកខ្ញីមកកាត់ដូចគ្នាជាកង់ៗ ដាក់ចូលម៉ាសុីន ចាប់ផ្ដើមកិនគ្រឿងផ្សំទាំង ៣មុខ ចូលគ្នាអោយម៉ដ្ឋ ចាក់ដាក់ចូលចាន រួចលាយប្រេងដូងចំនួន ២ស្លាបព្រាបាយ។

កូរនិងច្របល់វាចូលគ្នា រួចលាបលើសក់ទុកចោលប្រហែល ៤០នាទី នៅពេលលាបលើសក់រួចទុកបាន ៤០នាទី រួចលាងទឹកចេញជាមួយនិងសាប៊ូជាការស្រេច។ ធ្វើវាអោយបាន ២ ឬ ៣ដង ក្នុងមួយអាទិត្យនោះសក់របស់លោកអ្នកនិង ឃើញលទ្ធផលឡើងក្រាស់ មានទំងន់ ព្រមទាំងលែងជ្រុះសក់ជាក់ជាពុំខាន។

For More Videos Amazing