ក្តៅ​ៗ! សម្តេច​តេជោ​ ហ៊ុន​ សែន​ បានមាន​ប្រសាសន៍​ជុំវិញ​រឿង​ ផ្ទះសំណាក់​ និងអាហារដ្ឋាន​ ឡើយ​ថ្លៃនៅ​ខេត្តព្រះសីហនុ​…(មានវីដេអូ​)

កាលពី​ព្រឹកមិញ​នេះ​ថ្ងៃ​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​ បាន​អញ្ជើញ​ចុះ​សួរសុខទុក​ និង​សំណេះសំណាល​​ទៅដល់​កម្មករ​ និង​កម្មការិនី​រោងចក្រ​ចំនួន​ ២៣​សហគ្រាស​ ដែលមានចំនួន​ ១៧,៦២១​នាក់​ ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​សំរោង​ទង​ ខេត្ត​កំពង់​ស្ពឺ​។

ក្នុង​ឱកាស​សំណេះសំណាលដ៏​រីករាយ​នេះផងដែរ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​​ ក៏​បាន​ឆ្លៀត​យកឱកាសនេះ​ ដើម្បី​មាន​ប្រសាសន៍​ទាក់ទង​និង​រឿងផ្ទះសំណាក់​ និងអាហារដ្ឋាន​ បានឡើយ​ថ្លៃ​ នៅ​ខេត្តព្រះសីហនុផងដែរ​ ដោយ​សម្តេច​បានមាន​ប្រសាសន៍​លើកឡើងថា​៖

ការឡើងថ្លៃទាំងនេះ​ គឺមកពី​តម្រូវការ​ផ្គត់ផ្គង់​មានចំនួនតិចជាងការ​ប្រើប្រាស់​ ទើបបានជាមានការឡើងថ្លៃយ៉ាងដូច្នេះ​ ហើយនៅថ្ងៃខាងមុខ​ នៅពេល​ដែលការ​ផ្គត់ផ្គង់​មានចំនួនច្រើនជាង​ អ្នកប្រើប្រាស់​ នោះតម្លៃនឹង​មានសភាពល្អវិញហើយ​ ក្នុងនោះដែរ​សម្តេច​ក៏បាន​លើកនូវ​ឧទាហរណ៍ជាក់ស្តែង​ជាច្រើន​អោយ​ប្រជាពលរដ្ឋ​បានយល់ដឹងផងដែរ។

មួយវិញទៀត​ សម្តេច​តេជោ​ ហ៊ុន​ សែន​ ក៏​បានធ្វើការ​អំពាវនាវ​ទៅដល់​អាជីវករ​ ក៏ដូចជា​ម្ចាស់​ផ្ទះ​សំណាក់​នៅក្នុង​ខេត្ត​ព្រះសីហនុ​ និង​ខេត្ត​កែប​ មេត្តា​កុំមានការ​ឡើងថ្លៃនៃ​តម្លៃ​ផ្ទះ​សំណាក់​ ឬក៏​អាហារដ្ឋាន​អោយសោះ​ ព្រោះវាអាចធ្វើឲ្យ​បាត់បង់​ភ្ញៀវ​ទេសចរ​ ទាំង​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ ដែល​ទៅ​លេង​កំសាន្ត​នៅ​តំបន់នោះ។ ចង់​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​ចាប់​ពី​នាទី​ ទី៤៦ទៅ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing