មង្គលការដែលល្បីកក្រើកយ៉ាងខ្លាំងនៅក្នុងហ្វេសបុក ពេលបានចេញវីដេអូ Pre Wedding ហើយ ពិតជា….(មានវីដេអូ)

កាលពីប៉ុន្មានថ្ងៃមុន គឺមានពិធីមង្គលការរបស់កូនប្រុស កូនស្រី របស់ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភបាល ខេត្តពោធិ៍សាត់ ដែលមានវត្តមាន ដ៍ខ្ពង់ខ្ពស់ នៃថ្នាក់ដឹកនាំកំពូល ក្នុងប្រទេសកម្ពុជាជាពិសេសនោះ វត្តមានសម្តេចតេជោ ហ៊ុន សែន ព្រមទាំងកំពូល ថ្នាក់ដឹកនាំជាច្រើនរូបទៀត ដែលបានចូលរួមពិធីមង្គលការនេះ។

មិនត្រឹមតែមានវត្តមាន​ កំពូលថ្នាក់ដឹកនាំជាច្រើនរូបប៉ុណ្ណោះទេ ថែមទាំងកំពូលតារាល្បីៗជាច្រើនរូប ប្រចាំប្រទេសកម្ពុជាយើង​ ក៍បានអញ្ចើញមកចូលរួមយ៉ាងច្រើនកុះករផងដែរ។ ដោយពិធីមង្គលការនេះ គឺមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន ព្រោះតែមានវត្តមាន សម្តេចតេជោ ហ៊ុន សែន និងកំពូលថ្នាក់ដឹកនាំ ព្រមទាំងសុទ្ធតែកំពូលតារាជាច្រើនទៀតផង។

តែយើងធ្លាប់តែបានឃើញរូបថតជាច្រើនសន្លឹកនៃទិដ្ឋភាព ពិធីមង្គលការនោះ ដែលគេបានរៀបចំមក ពិតជាអស្ចារ្យខ្លាំងណាស់ តែយើងពុំបានឃើញវីដេអូ Pre Wedding នោះទេ។ ចំពោះវីដេអូ Pre Wedding នៃពីធីមង្គលការនេះ គឺពិតជាអស្ចារ្យ និងប្លែកខ្លាំងមែទ ដោយមិនដូចពីធីមង្គលការអ្នកដ៍ទៃនោះទេ។

ដោយក្នុងវីដេអូ Pre Wedding យើងឃើញថា គេបានធ្វើជាសាច់រឿងខ្លីមួយ ដែលបានតែងខ្លួន និងឈុតឆាកជាខក្ខណះ បែបបុរាណ ដោយមើលទៅគឺពិតជាស្រស់ស្អាតខ្លាំងណាស់។ មិនតែប៉ុណ្ណោះ យើងក៍ឃើញមានការជិះដំរី ដូចសម័យពីដើម និងការហែរជំនួន ដោយមានផ្លែឈើជាច្រើន បានដាក់ក្នងកញ្ច្រែង ព្រមទាំងមានរទេះគោដឹកផ្លែឈើ ក្នុងការហែរជំនួនថែមទៀតផង។

គួរបញ្ចាក់ផងដែរថា ពិធីមង្គលការរបស់កូនប្រុស កូនស្រី របស់ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភបាល ខេត្តពោធិ៍សាត់ គឺអាចនិយាយបានថា គឺជាពិធីមង្គលការដែលល្អដាច់គេក្នុងឆ្នាំ២០១៨ នេះ ព្រោះកាលពីពិធីភ្ជាប់ពាក្យ ក៏បានបណ្តាការមាសសុទ្ធ៥តម្លឹង រីឯពេលរៀបការក៏រៀបចំយ៉ាងល្អបែបនេះទៀត៕

សូមទស្សនាវីដេអូខាងក្រោម