សូមជួយ​ស៊ែរបន្តផង! អ្នក​រត់​ PassApp​ ប្រាប់​ពី​ល្បិច​ឆបោកថ្មី​ ដែលខ្លួនបានចាញ់បោក…(មានវីដេអូ​)

ក្នុង​សម័យ​បច្ចុប្បន្ន​នេះ​ ដោយសារតែ​បច្ចេកវិទ្យា​កាន់តែទំនើប​ ធ្វើ​ឲ្យ​មនុស្ស​កាន់តែមានភាពងាយស្រួលក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ ក៏ដូចជា​ការ​ធ្វើ​ដំណើ​រជាដើមនោះ​ ដោយយើង​អាច​ប្រើប្រាស់​ជាមួយ​នឹង​សេវា​កម្ម​ PassApp ដើម្បី​ហៅតុកតុកមកជិះគ្រាន់តែចុចតាមរយៈ​ទូរស័ព្ទ​តែប៉ុណ្ណោះ​។

ជាមួយ​នឹង​បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ ក៏ទាមទារឲ្យយើងមានការ​ប្រុងប្រយ័ត្ន​ទាំងអ្នកជិះ​ និងអ្នកដឹកផងដែរ​ ព្រោះធ្លាប់មានករណីឆបោក​ជាច្រើន​បានកើតឡើង​។ ជាក់ស្តែង​បងប្រុស​ម្នាក់​ ដែលជាអ្នក​រត់​ PassApp​ ប្រាប់​ពី​ល្បិច​ឆបោកថ្មី​ ដែលខ្លួនបានចាញ់បោក​ទៅដល់​មហាជន​ ជាពិសេស​អ្នក​រត់​កង់​បី​ដូចគ្នា​ ដើម្បី​ជៀសវាង​នូវល្បិចឆបោកនេះ។

ក្នុង​នោះផងដែរ​ បងប្រុស​ដែលជាអ្នក​រត់​ PassApp​ ខាងលើនេះ​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Ah Poly បានរៀបរាប់ថាៈ​ គាត់ត្រូវបានគេ​ទូរស័ព្ទ​មកគាត់ពឹងអោយជួយទៅយកឯកសារនៅ​ផ្សារថ្មី​​ ហើយពេលដែលបងប្រុសទៅដល់​ ស្រាប់តែវាបានអោយលេខ​ទំនាក់ទំនង​ផ្សេងៗ​ទៀត​ និងបានទារលុយថ្លៃសេវា​ចំនួន​ ១០ដុល្លា។

ក្រោយ​មកបងប្រុសអ្នក​រត់​ PassApp​ បានបន្តទៀតថា​ នៅពេល​ទូរស័ព្ទ​សួរម្តងទៀត​ ស្រាប់តែ​ឲ្យ​គាត់ចេញលុយជំនួសសិនទៅ​ ចាំអោយសរុប​ ហើយ​តម្លៃដឹកមកដល់​បុរី​ប៉េង​ហួត​ នឹងអោយ​ ២៥០០០​៛​ ក្រោយ​មកទៀត​បងប្រុស​ក៏ទាក់ទង​ទូរស័ព្ទ​លែងចូលតែម្តង​។ ដែលនេះគឺជាសារមួយ​ សំរាប់បងប្អូន​ ជាពិសេស​អ្នក​រត់​ PassApp ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ផង។ ចង់​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing