ព្រឺក្បាលណាស់!!! រស់នៅជាមួយខ្មោច និងសាកសពអស់រយៈពេល ៣ឆ្នាំ តែបែរជាមិនដឹងទាល់តែសោះ​ រហូតបានជួបរឿងស្មានមិនដល់មួយ…

ពិតជាសាហាវឃោឃៅខ្លាំងណាស់ វ៉ៃនិងធ្វើទារុណកម្មលើក្មេងស្រីអាយុ ១៦ឆ្នាំ រួចហើយទុកនាងចោលរហូតដល់ស្លាប់។​ ហេតុកាលនេះបានកើតឡើងនៅ ក្រុម៧​ ឃុំណងសូន ស្រុកមឿន ខេត្ដពេជ្របូរី សាកសពរបស់នាងត្រូវបានគេយកទៅកប់ក្នុងដី ក្នុងផ្លូវសាលាឡយ ៤ ក្រោយពីនាងត្រូវបានបាត់ខ្លួនអស់រយៈពេល ៥ឆ្នាំ។

ចៅហ្វាយចិត្ដខ្មៅ ដែលគេដឹងថាជាជនជាប់ចោទមានឈ្មោះថា កាក់ឬកសាក់ណា ពេលនេះមន្រ្ដីប៉ូលីស បានប្រមូលភ័ស្ដុតាងបានយ៉ាងច្បាស់លាស់ ក្រោយពីប្រទះឃើញសាកសព កប់ក្នុងដីក្រោយផ្ទះ។ តាមការសាកសួរចម្លើយ នាងដែលត្រូវជាចៅហ្វាយចិត្ដខ្មៅរូបនោះ ចូលចិត្ដវាយធ្វើបាបស្រីបំរើ ដែលមានឈ្មោះថា នាង ចរិយា សុីស័ក្ដ ឬប្អូនណាំ ដែលមានអាយុ ១៦ឆ្នាំ ប្រើកំលាំងបាយ ព្រមទាំងដំបង រួចទុកចោលរហូតដាច់ខ្យល់ស្លាប់។

លោក ស៊ុម ឆាយ អ្នកថែទាំដីនៅតំបន់នោះបាននិយាយថា “ ពេលដែលគាត់ចូលទៅនៅ ផ្ទះពុំមានច្រើនទេ​ មានត្រឹមតែ ១០ខ្នងប៉ុណ្ណេាះ ចំណែកសាកសពដែលត្រូវបានគេកប់នោះ ត្រូវដើរឆ្លងកាត់ពីផ្លូវមួយតាមចំការ និងកន្លែងចិញ្ចឹមមាន់ ប្រហែល មួយរយ ម៉ែត្រជាង ត្រង់ចំណុចជាប់របងដែលមាន ឥដ្ឋ និងមានកំពស់ប្រហែល ពីរម៉ែតជាង ជាផ្នែកម្ខាងនៃរបងផ្ទះ ម្ដាយនាង កាក់ឬកសាក់ណា ត្រូវជាចៅហ្វាយ នាង ចរិណា សុីស័ក្ដ “។

លោក ស៊ុម ឆាយ បានប្រាប់ដល់សមត្ថកិច្ចទៀតថា ខ្លួនបានចូលមករស់នៅទីនេះ អស់រយៈពេល ៣ឆ្នាំទៅហើយ ដោយបានជួលដីនេះ ដើម្បីធ្វើចំការ ហើយការពីមុន គឺជាព្រៃស្តុក។ ជារឿយៗពេលយប់ ពេលដែលខ្លួនមកដេកស្នាក់នៅ ខ្លួនបានឃើញ មនុស្សស្រី ដែលមានសក់ ត្រឹមខ្នង ដោយអោយឃើញជាញយដង។ ប៉ុន្ដែខ្លួនពុំបានសូវចាប់អារម្មណ៏នោះទេ ដោយសារគិតថាស្មានតែជាម្ខាស់ទឹកដីនៅទីនោះ ទើបខ្លួនក៏បាននិមន្ដព្រះសង្ឃមកតាំងព្រះភូមិ។

ជារឿយៗខ្លួនតែងតែធុំក្លិន ស្អុយរលួយខុសប្លែកពីធម្មតា រហូតខ្លួនក៏បានយករឿង ឃើញស្រមោលមនុស្សស្រីទៅប្រាប់អ្នកស្រុក តែបែបជាអ្នកស្រុកនៅទីនោះថាខ្លួនឆ្កួតទៀតផង រហូតដល់ខ្លួនបានជីកដីធ្វើចំការ ក៏ប្រទះឃើញគ្រោងឆ្អឹង ដែលមានសារភាពស្អុយលួយ និងធុំក្លិនដូចអ្វីដែលគេធ្លាប់ធុំក្លិនពីមុនចឹង។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing