មិនគួរ​សោះ! ផ្សារ​កុងតឺន័រ(Jet’s Container)​ នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ​ ត្រូវ​បានប្រកាស…

ផ្សារ​កុងតឺន័រ​ (Jet’s Container​ Night Market) ដែលជាកន្លែង​កំសាន្ដ​ និងជាផ្សារលក់​ឥវ៉ាន់​ដ៏​ល្បី​ល្បាញ​មួយ​ដែលមានទីតាំង​នៅចំ​កណ្ដាល​ទីក្រុង​ភ្នំពេញ​ ពេលនេះ​បានប្រកាស​បិទទ្វាជា​ផ្លូវ​ការហើយ​ ក្រោយ​ពី​មានការ​ឡើងថ្លៃ​ និង​មានការ​ប្រកួតប្រជែង​ជាច្រើនពីកន្លែងដទៃទៀតនោះ។

គួរបញ្ជាក់ដែលថា​ ផ្សារ​កុងតឺន័រ​ (Jet’s Container​ Night Market) ត្រូវបាន​បើកសម្ពោធ​ជាផ្លូវការ​អស់រយៈពេល​ជាង​ ២ឆ្នាំ​រួចមកហើយ​ ហើយផ្សារនេះមានតូបប្រមាណជា​២០០​ ទៅ​៣០០តូប​ ដែលក្នុងនោះមានដូចជាតូប​លក់សម្លៀកបំពាក់ តូប​លក់​អាហារ​ តូបលក់​វត្ថុ​អនុស្សាវរីយ៍​ តូបលក់​ភេសជ្ជៈ​ និងស្រាបៀជាដើម។

ចំពោះអាជីវករ​ ក៏ដូចជា​ម្ចាស់តូបនៅក្នុង​ផ្សារ​នោះ​ បាននាំគ្នារើ​ឥវ៉ាន់​របស់ខ្លួនចេញជា​បណ្តើរៗ​ហើយ​ ស្របពេលដែល​មួយរយៈពេលនេះ​ មហាជនជាច្រើន​មិនសូវមានអ្នកទៅលេង​ ដូចកាលពីមុន​ ដែលស្ទើតែរកកន្លែងចតឡាន​ និង​ផ្ញើម៉ូតូមិន​ឃើញ​ផងនោះ។

យោងតាម​ការ​បញ្ជាក់​មួយពី​ម្ចាស់នៅទីនោះ​បានលើកឡើងថា​ ខណៈ​ពេលដែល​ដីនៅតំបន់នោះត្រូវដល់ថ្ងៃផុតកំណត់​ និងមានការឡើងថ្លៃកប់ពពកពី​សំណាក់ម្ចាស់ដី​ ទើបក្រុម​ហ៊ុន​ ក៏​បានសម្រេចបិទទ្វាតែម្តង​ ហើយនឹង​ប្ដូរ​ទីតាំងទៅ​​តំ​បន់​វិ​ហារ​សួគ៌​វិញ ដែល​ជា​ទីតាំង​ផ្ទាល់របស់​ក្រុមហ៊ុន។

For More Videos Amazing