ស្មានមិនដល់​! លោកឧញ៉ា​ ម៉ុង​ ឫទ្ធី​ បែរជា​មកធ្វើរឿងស្មានមិនដល់បែបនេះសោះ…

លោកឧញ៉ា​ ម៉ុង​ ឫទ្ធី​ គឺជា​មហាសេដ្ឋី​មួយ​រូបនា​សម័យ​បច្ចុប្បន្ន​នេះ​ ហើយលោកគឺជាស្ថាបនិក​នៃក្រុម​ហ៊ុន Mong Rithy Group Ltd​ ដែលក្រុម​ហ៊ុន​មួយ​នេះ​ផ្តោតទៅលើ​​វិស័យ​កសិកម្ម កសិឧស្សាហកម្ម សំណង់ និង​ការ​ចិញ្ចឹមសត្វ​។ ដោឡែកដើម​ឡើយ​ ក្រុម​ហ៊ុន​មួយ​នេះ​​ បាន​នាំ​ចេញ​កៅស៊ូ​ មុន​ពេល​ពង្រីក​ខ្លួន​ទៅ​នាំ​ចេញ​ប្រេង​ដូង និង​ចិញ្ចឹម​សត្វ​។

លោកឧញ៉ា​ម៉ុង​ ឫទ្ធី​ ត្រូវ​បាន​មហាជនជាច្រើន​មានការគោរព​ស្រលាញ់​ និងមានការកោតសរសើរជាខ្លាំង​ ដោយលោក​ឧកញ៉ា​ រួមជាមួយ​និង​លោក​ជំទាវ​ មានការរស់នៅបែប​លក្ខណៈ​សាមញ្ញ​បំផុត​ដែលគួរឲ្យ​ភ្ញាក់ផ្អើល​ ផ្ទុយ​ពី​ឧកញ៉ា​ដ៏ទៃទៀត​ ដែលរស់នៅបែប​សុីវីល័យ​ទៅវិញ​នោះ។

ជាមួយ​គ្នានេះដែរ​ លោក​ឧកញ៉ា​ ម៉ុង​ ឫទ្ធី​ ក៏ធ្លាប់​បាន​មានប្រសាសន៍​ដែរថា​“​ខ្ញុំ​ផ្តល់​អំណោយ​ឲ្យ​រដ្ឋា​ភិបាល​ ដើម្បី​ជួយ​ប្រជា​ជន និង​ជួយ​ជាតិ​ វា​ជា​រឿង​ធម្មតា​ទេ​ចំពោះ​អ្នក​ជំនួញ” ដែលនេះពិតជា​ប្រសាសន៍​ដ៏មាន​អត្ថន័យ​ និងជា​ទង្វើ​មួយ​ដ៏ល្អខ្លាំងណាស់សំរាប់​សង្គមជាតិ​។ មិនតែប៉ុណ្ណោះ​ដោយសារតែ​ទង្វើ​ដ៏​ល្អ​ កាងារ​មនុស្ស​ធម៌​ និង​ការ​ជួយ​ទៅដល់ប្រជាជន ក៏ដូចជារក​កាងារអោយ​ប្រជាពលរដ្ឋ​ជាច្រើន​នោះ​ រួម​ជាមួយ​និងការ​ផ្គត់ផ្គង់ទីលំនៅ​ និងការហូបចុកជាដើមនោះ ឯកឧត្តម​បណ្ឌិត​ម៉ុង​ ឫទ្ធី​ ត្រូវ​បាន​មហាជនជាច្រើន​បានដាក់ងារលោកជា​ ឧកញ៉ា​ចិត្ត​ធម៌​ ផងដែរ​។ ​

ជាក់ស្តែង​ កាលពី​ពេល​ថ្មីៗ​នេះ​ លោក​ឧកញ៉ា​ ម៉ុង​ ឫទ្ធី​ បាន​អញ្ជើញ​មកពិសារ​កាហ្វេ​នៅទីកន្លែង​សារធារណៈមួយ​ ដោយពិតជា​សាមញ្ញ​ និងមិន​មាន​អង្គរក្ស​ឆ្វេចឆ្វាច​ដូចទៅនឹង​មន្រ្តី​ធំៗ ឬក៏​ឧកញ៉ា​មួយ​ចំនួននោះឡើយ​។ មហាជនជាច្រើន​បានសម្តែង​នូវ​អារម្មណ៍​រំភើប​ និងមាន​ការកោតសរសើរចំពោះលោក​ឧកញ៉ា​ជាខ្លាំង​ ជាពិសេស​អ្នកដែលតែងតែនិយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសបុក​តែម្តង។

For More Videos Amazing