ពិតជាប្លែកខ្លាំងណាស់ ដែលមង្គលការមួយ បានយកពងមាន់ ធ្វើជាការដូរជូនភ្ញៀវសំរាប់….

ពាក្យថាមង្គលការ ជាពាក្យដ៍ ល្អសំរាប់គូរស្វាមី ដែលបានស្រលាញ់គ្នា និងបានសម្រេចយកគ្នាជាប្តីប្រពន្ធ ដោយរស់នៅជាមួយគ្នាអស់មួយជីវិត និងចាប់ដៃគ្នាខំប្រឹងរកសុី បង្កើតកូនចៅ។ ហើយមនុស្សយើងម្នាក់ៗគឺគ្មាននរណាម្នាក់ជៀសផុតពីមង្គលការនោះទេ ព្រោះថាមនុស្សម្នាក់កើតមកចាំបាច់ត្រូវតែមានគូរ។

ហើយនៅក្នុងពីធីមង្គលការ គឺយើងតែងតែឃើញគេនិយមជូនការដូរទៅភ្ញៀវ នៅពេលដែលល្ងាច ដែលជាពិធីពិសារអារហារ និងជាពិធីជួបជុំដ៍ធំ។ នៅពេលដែលភ្ញៀវដើរចូលទៅរោងការដើម្បីពិសាអារហារ នោះកូនក្រមុំ ហើយនិងកូនកំលោះ គឺបានហុចការដូរអនុស្សាវរី៍យ៍ជូនទៅកាន់ភ្ញៀវហើយ។

ហើយចំពោះការដូអនុស្សាវរីយ៍នោះ គឺមានវត្ថុផ្សេងៗគ្នា ទៅតាមពិធីមង្គលការ ដែលគេបានដាក់ គឺអាស្រ័យទៅលើម្ចាស់កម្មវិធី ដែលគេរៀបចំ ថាគួរដាក់វត្ថុអនុស្សាវរីយ៍ អ្វីដែលល្អ និងសាកសម និងកិត្តិយសរបស់ពួកគេ ព្រោះថាបើគ្រួសារគេអ្នកមានច្បាស់ណាស់ គឺដាក់វត្ថុអនុស្សាវរិយ៍ដែលថ្លៃៗហើយ។

ដោយឡែកគឺមានពិធីមង្គលការមួយ គឺបានដាក់វត្ថុអនុស្សាវរីយ៍ ដ៍ចម្លែកខ្លាំងណាស់ ដោយពួកយើងនឹកស្មានមិនដល់ ដោយវត្ថុអនុស្សាវរីយ៍នោះគឺជាពងមាន់។ តាមរយះគណនីហ្វេសបុកឈ្មោះ Aj Neth បានបង្ហោះវត្ថុអនុស្សាវរីយ៍នោះ និងបានភ្ចាប់សារថា «ការខ្ញុំចង់ដាក់អានឹងជូនភ្ញៀវ ព្រោះចង់ដៃការខ្ញុំហើយត្រឡប់ទៅផ្ទះវិញហូបអានឹង!!( បាយកកព្រឹក)»៕

For More Videos Amazing