សោកស្តាយ​ណាស់!​ ស្តេចកង់ហ្គូរូ​ ដែលមានឈ្មោះល្បី​ ដោយសារមានសាច់ដុំធំ​ ពេលនេះ​បាន…

កាលពី​ថ្មីៗ​នេះ​ សត្វ​កង់ហ្គូរូ​មួយ​ក្បាល​ ត្រូវ​បាន​មហាជន​ជាច្រើន​មានការចាប់អារម្មណ៏ជាខ្លាំង​នៅតាម​បណ្តាញ​អ៊ីនធឺណិត​ ក៏​ដូចជា​បណ្តាញ​សង្គមហ្វេសបុក​ ដោយសារតែ​កង់ហ្គូរូ​មួយ​ក្បាល​នេះ​មានសាច់ដុំមិនចាញ់នឹងបុរសសាច់ដុំធំនោះឡើយ​ ទើបបានជាមានឈ្មោះល្បីល្បាញយ៉ាងដូចច្នេះ។

កង់ហ្គូរូ​មួយ​ក្បាល​នេះ​មាន​ឈ្មោះ​ថា​ Roger មានអាយុ​ ១២ឆ្នាំ​ និង​មានកំពស់​ ២ម៉ែត្រ​ អ្វីដែលគួរឲ្យ​ចាប់​អារម្មណ៍​នោះ​ គឺ​កង់ហ្គូរូ​មួយ​ក្បាល​នេះ​ តែង​តែឈរ​បង្អួតរាង​ ធ្វើ​មុខមាំ​ និងពើង​ទ្រូង​ដែលហាក់បីដូចជាបុរសសង្ហារ​មួយរូបយ៉ាងចឹង​ ពិតជា​គួរឲ្រ​ខ្នាញ់ខ្លាំងណាស់។

Roger គឺរស់នៅក្នុងដែនដីជម្រក The Kangaroo Sanctuary ស្ថិតក្នុងកូនក្រុង Alice Springs នៃតំបន់ត្រួតត្រា Northern Territory ប្រទេសអូស្រ្តាលី និងមានលោក Chris Barnes គឺជាម្ចាស់ និងជាអ្នកគ្រប់គ្រងនៃដែនជម្រកទាំងមូល ដែលបានយកវាមកចិញ្ចឹម។

គួរបញ្ជាក់ដែលថា​ Roger​ ត្រូវ​បាន​មហាជន​មួយ​ចំនួន​បានចាត់ទុកវាជាស្តេច​កង់ហ្គូរូ​ផងដែរ​ តែអ្វីដែល​គួរឲ្យ​សោកស្តាយ​ជាខ្លាំង​បំផុតនោះ​ វាត្រូវ​បានស្លាប់នៅអាយុ​ ១២ឆ្នាំ​ ដោយសារ​តែវាមានជំងឺ​ រលាកសន្លាក់ ដែលធ្វើឲ្យដងខ្លួនរបស់វា​ ហាក់កាន់តែកោង និងឆ្អឹង​ ងាយពុកផុយ ហើយសូម្បីតែ​ ភ្នែករបស់វា ក៏ត្រូវបាន​ទទួលរងនូវការធ្លាក់ចុះនៃលទ្ធភាពក្នុងការមើលឃើញផងដែរ។

For More Videos Amazing