តិចនិចដ៏អស្ចារ្យ ក្នុងការប្រមាញ់បេះដូងនារី ដែលទើបតែបែកបាក់ស្នេហា ១០០%

មនុស្សស្រី ងាយនឹងរងគ្រោះចំពោះរឿងស្នេហា នូវពេលដែលរូបនាង បែកបាក់ស្នេហា ធ្វើអោយនាងគិតថា លេងចង់បានអ្នកណាម្នាក់ទៀតមកនៅក្បែរមើលថែនាងទៀតនោះទេ។ ព្រោះពេលនោះនាងនឹង គិតថាមនុស្សប្រុសទាំងអស់នៅលើលោកសុទ្ធតែដូចគ្នា ព្រោះក្នុងរឿងអតីតកាល បានកំពុងធ្វើអោយរូបនាង មានអារម្មណ៏ថា មិនអាចជឿជាក់លើអ្នកណាបានទៀតនោះទេ។ ហេតុដូច្នេះ វាក៏មិនងាយស្រួលក្នុងការ ញ៉ែ និង ធ្វើអោយបេះដូងរបស់នាងទទួលយកអ្នកណាម្នាក់ទៀតបានផងដែរ។

ទាំងនេះជាវិធីទាំង ៤ ដ៏មានប្រសិទ្ធភាពជាទីបំផុត ដែលអាចអន្ទោងចិត្ដ ព្រមទាំងបេះដូងរបស់នាង ដែលធ្លាប់របួសស្នេហា៖
1- ទុកពេលវេលាអោយរូបនាង បានសម្រាក់បន្ដិច ដើម្បីអោយមានអារម្មណ៏ថា ធូរស្បើយ និង ជាសះស្បើយទាំងផ្លូវកាយ ព្រមទាំងផ្លូវចិត្ដ។ ព្រោះថាមនុស្សដែល កំពុងតែទទួលរងនូវការឈឺចាប់ ប្រេះឆាងាយនិងប៉ះពាល់ដល់អារម្មណ៏ខ្លាំងណាស់។ ចំពោះអ្វីដែលបាត់បង់ នាងត្រូវការពេល សំរាប់ធ្វើចិត្ដ ប៉ុន្ដែត្រង់ចំនុចនេះគឺជា ឱកាសដល់ល្អបំផុត ក្នុងការលួងលោមចិត្ដនាង អោយនាងគិតថានាងកំពុងមានអ្នកខ្វាយខ្វល់ព្រមទាំងយកយកចិត្ដទុកដាក់។

2- ធ្វើអោយរូបនាង មានភាពជឿជាក់ មកលើរូបអ្នក ត្រង់ចំនុចនេះ វាមិនងាយស្រួលប៉ុន្មាននោះទេ។ អតីតកាលបានធ្វើអោយរូបនាង បានបាត់បង់ជំនឿទុកចិត្ដលើអ្នកណាទៀតហើយ ច្បាស់ណាស់នាងនិងមិនងាយផ្ដល់ចំនុចទៅអ្នកណាងាយនោះទេ។ ប៉ុន្ដែវិធីសាស្រ្ដដើម្បីអោយយើងសម្រេច គោលដៅ ព្រមទាំងភាពជោគជ័យ ក្នុងការដែលទទួលបានភាព ជឿទុកចិត្ដពីរូបនាងនោះគឺ ចំណាយពេលនិង អត់ធ្មត់ អំណត់ព្យាយាមអោយច្រើន។

3- ផ្ដល់កំលាំងចិត្ដ ថាមពល ដល់រូបនាង មិនថាពេលណា វេលាណានោះទេ ដើម្បីធ្វើអោយរូបនាងមានភាពកក់ក្ដៅ។ ព្រោះថានៅក្នុងកំឡុងពេលនោះ នាងងាយនិងទុកខ្លួនឯង អោយធ្លាក់ក្នុងសេចក្ដី ឈឺចាប់ដោយអនុញ្ញាត អោយស្រមោលអតីតកាល តាមលងបន្លាចនាងគ្រប់ពេលវេលា។ ហេតុដូច្នេះហើយដើម្បីធ្វើអោយរូបនាង មានភាពកក់ក្ដៅ និង មានអារម្មណ៏ថាមានសុវត្ថិភាព ស្របពេលដែលរូបនាង ធ្វើការសម្រេចចិត្ដ ចំពោះខ្លួនឯងដើម្បីទទួលបានកំលាំងចិត្ដមកវិញ។

4- ស្វែងយល់ចិត្ដរបស់នាង ព្រមទាំងចំនង់ចំណូលចិត្ដរបស់នាងអោយបានច្រើនបំផុត អោយនាងមានអារម្មណ៏ថា រូបអ្នកទុកនាងជាមនុស្សសំខាន់ក្នុងជីវិតរបស់អ្នក អត់ធ្មត់និង អារម្មណ៏របស់នាង ពេលដែលរូបនាង ពុំមានអារម្មណ៏ល្អ។ ចំនុចនេះគឺជា ចំនុចដែលសំខាន់ជាងគេ ព្រោះថាអារម្មណ៏របស់នាងផ្លាស់ប្ដូរគ្រប់ពេលវេលា អ្នកត្រូវតែយល់គ្រប់កាលៈទេសៈ ថារូបនាងកំពុងគិតអ្វីហើយ កំពុងចង់បានអ្វី នោះអ្នកនិង យកបេះដូងរបស់នាងបាន។

ប៉ុន្ដែនូវពេលដែលអ្នកយកបេះដូងរបស់នាងបាន ត្រូវចាំថា មនុស្សប្រុសកើតមក ដើម្បីមើលថែមនុស្សស្រី មិនមែនកើតមក ដើម្បីធ្វើបាបមនុស្សស្រីទាំងរាង្គកាយ និងផ្លូវចិត្ដទេ៕