តោះមកដឹងពីប្រាក់ចំណូល​ ដែលនីឡា​ ទទួលបានពី​ប៉ុស្តិ៍​ទូរទស្សន៍​ CTN មានចំនួន…

តារាកំប្លែង​សាច់សខ្ចី​ ដែលជា​សមាជិក​ក្នុងក្រុមនាយ​ ពាក់មី​ របស់​ស្ថានីយ​ទូរទស្សន៍​ CTN កញ្ញា​ នីឡា​ ពិតជាទទួល​ប្រជាប្រិយ​ភាព​ជាខ្លាំង​ពីសំណាក់មហាជន​ ក៏ដូចជា​ពុកម៉ែ​បងប្អូន​ជាច្រើន​ ហើយមកដល់ពេលនេះ​ តារាកំប្លែង​រូបនេះ​មានវ័យ​ ២០ឆ្នាំ​មិនទាន់ស្រួលបួលផង​ តែអាចរកចំណូលបានយ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៅហើយ​។

ជាមួយ​នឹងការរកចំណូលនេះដែរ​ នីឡា​ មិនត្រឹម​តែ​រកចំណូលពីការលេង​កំប្លែង​នៅក្នុង​ស្ថានីយ​ទូរទស្សន៍​ CTN​ នោះទេ​ នីឡា​ ក៏ត្រូវបាន​ស្ពត​ពាណិជ្ជកម្ម​ និង​សំអាង​ការ​មួយចំនួនមានការចាប់អារម្មណ៏​ និងបានទាក់ទងថត​ជាញឹកញាប់ផងដែរ​ ទើប​តារារូប​នេះ​ទទួល​បានប្រាក់ចំណូលច្រើនបែបនេះ។

ដោយឡែក​ កាលពី​ពេល​ថ្មីៗ​នេះ​ លោកតា​វ៉ិចទ័រ​ ដែលជាអ្នកដឹកនាំ​ និងជាអ្នកសរសេរសាច់រឿងក្នុងកម្មវីធី​កំប្លែង​របស់​ស្ថានីយ​ទូរទស្សន៍​ CTN ក៏បានលួចបង្ហើបពីប្រាក់ចំណូលរបស់​កញ្ញា​ នីឡា​ ផងដែរ​ គឺក្នុង​មួយ​ខែ​ នីឡា​ អាចរកប្រាក់ចំណូលបាន​ ២០០០ដុល្លា​សហរដ្ឋអាមេរិក​ ពី​ CTN ដោយមិនទាន់បានបូក​បញ្ចូល​ជាមួយ​កម្មវិធី​ផ្សេងៗ​នោះ​ទេ​។

ក្នុងនោះដែរ​ នីឡា​ក៏មានមុខ​ជំនួញ​ផ្ទាល់ខ្លួន​ជាច្រើន​ទៀតផងដែរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​​ ដូច្នេះ​តារារូបនេះ​ពិតជា​រកចំណូលបានមិន​ធម្មតា​នោះឡើយ​ ដែលពិតជា​ទទួលបាន​ភាពជោគជ័យ​ជាខ្លាំងមិនថាតែកាងារ​សិល្បៈ​ ការថត​ស្ពត​ពាណិជ្ជកម្ម​ ​សំអាង​ការ​ និងមុខជំនួញផ្ទាល់ខ្លួនងនោះ។