សូម​ជួយ​ស៊ែរផង​! ការព្យួរសេរ៉ូម​ អាចនឹងមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ខ្លួន​ ​បើសិនជាមិន…

បងប្អូន​ប្រិយមិត្ត​ជាច្រើន​ ប្រាកដ​ជាមិនទាន់ដឹង​ពី​អត្ថន័យ​នៃពាក្យ​សេរ៉ូម​នៅឡើយនោះទេ​ ហើយមានមនុស្ស​មួយ​ចំនួន​តែងតែ​ចង់​ដាក់​សេរ៉ូម​នៅពេលដែលមិនស្រួលខ្លួន​ និងមានការ​អស់កម្លាំងជាដើមនោះ​ ចំពោះ​បញ្ហា​នេះ​ បងប្អូន​ប្រិយមិត្តប្រាកដ​ជា​បានជ្រាប​ និង​យល់ដឹងកាន់តែច្បាស់​ ចំពោះ​បញ្ហា​ទាំងអស់នេះ។

តាមការលើក​ឡើយ​ពីក្រុម​វេជ្ជបណ្ឌិត​ជំនាញ​បានលើកឡើងថា​ ចំពោះ​អ្នក​ជម្ងឺ​ដែលនៅទទួលទានបាន​ គួរតែជៀស​ឲ្យ​ឆ្ងាយ​ពីសេរ៉ូម​ មិនគួរ​គម្បី​ព្យួរសេរ៉ូម​ទេ​ ព្រោះ​វាអាចបង្កឲ្យ​ប៉ះពាល់ចំពោះសុខភាព​ ដូច្នេះ​​សេរ៉ូម​ គឺសំរាប់តែអ្នកជម្ងឺដែល​ឈឺ​ធ្ងន់ ហើយ​ទទួល​ទាន​ អ្វី​មិន​បាន​សោះ​ គឺដើម្បី​ជំនួញ​កម្លាំង​។

ចំពោះ​ការដាក់​សេរ៉ូម​ដោយមិនត្រឹម​ ក៏ដូចជា​មិ​នសមហេតុផលដូចការលើកឡើងខាងលើ​ នោះនឹងអាចបង្កអោយយើងគ្រោះថ្នាក់​ខ្លាំង​បំ​ផុត រហូតដល់​ បាត់​បង់ជីវិត ដូចជាធ្វើ​ឲ្យ​ស្លេកស្លាំង​ ត្រជាក់​ចុង​ដៃ​ជើ​ង​ ឡើយ​ស្វាយ​ លើស​ជាតិ​ទឹក និងឡើង​ហើមជាដើម​ ហើយមួយវិញទៀតនោះ​ វាអាចបង្កឲ្រលាកយ​សួត​រាំរ៉ៃ​ ក្នុង​ករណី​ដែល​អ្នក​ជម្ងឺ​បានប្រើ​ប្រា​ស់​ហួស​កម្រិត ឬ​ក៏ខុស​ស្ថានភាព ដូច​ជា​ ​នៅ​ទទួល​ទាន​បានច្រើន​ធម្មតា បែរ​ប្រើ​សេរ៉ូម​ទៅវិញ​នោះ។ ​

គួរបញ្ជាក់ដែលថា​ មានក្រុម​គ្រូពេទ្យ​មួយ​ចំនួន​តូច​ ដែលមិនមានក្រុម​សីលធម៌​ច្បាស់​លាស់​ បានធ្វើ​ការ​បោក​បញ្ឆោត​ចំពោះ​អ្នក​ជម្ងឺ​មួយចំនួនដែលមិនមាន​ជម្ងឺ​ធ្ងន់ធ្ងរ​ ដោយ​ការដាក់​សេរ៉ូម​ ព្រោះ​ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ ហើយមិនគិត​ពី​គ្រោះថ្នាក់​ដល់អ្នក​ជម្ងឺ​ដែលមកព្យាបាល​នោះទេ។

បងប្អូន​ជា​អ្នក​ជម្ងឺ​ដែលអាចទទួលទានបាន​ គួរតែចំណាយលុយអោយចំគោលដៅ​ ដោយយកលុយទាំងនោះសម្រាប់​ទិញ​ម្ហូបអាហារ​ និងបន្លែ​ផ្លែឈើ​ ​ធម្មជាតិ​ស្រស់ៗ​ មកទទួល​ទានជំនួសវិញ​ ព្រោះ​វា​អាច​ផ្ដល់​សារធាតុ​ បំប៉ន​សម្រាប់រាង​កាយ​ ទៅ​តាម​ធម្មជាតិ និង​ឆ្លង​កាត់​ដំណើរ​ ​កិន​រំលាយ​ជា​ធម្មតា។ចំណាំ​ អ្នក​ជម្ងឺ​ដែលចាំបាច់​ត្រូវ​ដាក់​សេរ៉ូម គឺស្ថិត​ក្នុង​ករណី​ បាត់បង់​ស្មារតី​, នៅក្នុង​បន្ទ​ប់​វះកាត់​, ពេលបាត់បង់​ឈាម​ច្រើ​ន​, ប្រភេទ​ជម្ងឺ​ឈឺ​ធ្ងន់ធ្ងរ​, ហូប ឬក៏​ផឹក​អ្វី​មិនកើត។