មង្គលការមួយរោងនេះកក្រើកតែម្តង ដោយសារមានវត្តមាន សម្តេចតេជោ ហ៊ុន សែន ហើយនិងថ្នាក់ដឹកនាំកំពូលៗ… (មានរូបភាព)

នេះគឺពិតជាកិត្តិយសខ្លាំងណាស់នៃពិធីមង្គលការ កូនប្រុស កូនស្រី របស់ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភបាល ខេត្តពោធិ៍សាត់ ដែលមានការចូលរួមដ៍ខ្ពង់ខ្ពស់ នៃថ្នាក់ដឹកនាំកំពូល ក្នុងប្រទេសកម្ពុជាជាពិសេសនោះ វត្តមានសម្តេចតេជោ ហ៊ុន សែន តែម្តងបានចូលរួមពិធីមង្គលការមួយនេះ​។

មិនត្រឹមតែប៉ុណ្ណោះនៅក្នុងពិធីមង្គលការនេះ យើងក៍ឃើញមានវត្តមានលោកជំទាវ ហ៊ុន សុីណាត ដែលជាប្អូនស្រីបង្កើតសម្តេចតេជោ ហើយនិងកំពូលថ្នាក់ដឹកនាំកំពូលៗជាច្រើនរូប ក៏មានវត្តមានក្នុងពិធិមួយនេះផងដែរ។ ហើយពិធីមង្គលការនេះគឺពិតជាបានរៀបចំបាន យ៉ាងស្រស់ស្អាតខ្លាំងណាស់។

តាមរយះគណនីហ្វេសបុកឈ្មោះ ប៊ុនរឿន ប្រុសស្អាតជ្រោយចង្វារ បានបង្ហោះនូវរូបភាពមង្គការនោះ និងបានភ្ចាប់សារថា «កម្ពុជា​ សូមស្វាគមន៍​ ! រីករាយដំណើរកំសាន្តចុងសប្ដាហ៍​ បិតា សន្តិភាព​ សម្ដេចតេជោ​ ហ៊ុនសែន​​ ( Hun Sen )​ លោកក៏កំពុងចូលរួមមង្គលការ​ សាច់ញ្ញាត្តិ​ លក្ខណះគ្រួសារ​ តាមប្រពៃណី ទំលៀមទំលាប់ ដូនតាខ្មែរយើង ផងដែរ​ !!!»។

បន្ទាប់យើងឃើញមានគណនីហ្វេសបុកឈ្មោះ San Prum ក៍បានបង្ហោះទិដ្ឋភាពនៃពិធីមង្គលការនោះផងដែរ ដោយបានភ្ចាប់សារថា «ជាមហាកិត្តិយសខ្លាំងណាស់ដែល សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងពិធីមង្គលការកូនប្រុស កូនស្រី របស់ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភបាល ខេត្តពោធិ៍សាត់។ ដោយមានវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាច្រើនរូបបានអញ្ជើញចូលរួម ក្នុងបរិយាកាសសប្បាយរីករាយបំផុត ។ថ្ងៃទី០៩ ខែឆ្នូ ឆ្នាំ២០១៨»៕