កូនខ្មែរ​គ្រប់រូប​​អាចទប់ទឹកភ្នែកជាប់ទេ​ ក្រោយ​ពេល​ដែលដឹងរឿងបុរសម្នាក់បាន​ទម្លាយ​នូវ​ជីវិត​ពិត​របស់ វីរបុរស​ កម្ពុជា​ លោក​វេជ្ជបណ្ឌិត​ Beat Richner ថា…..

វីរភាព​ដ៏អស្ចារ្យ​ របស់លោក​វេជ្ជបណ្ឌិត​ Beat Richner មកលើប្រទេស​កម្ពុជា​ បានធ្វើឲ្យ​ប្រជាជន​ទូទាំង​ប្រទេស​មានក្តី​រំភើប​ជាខ្លាំង​ ដែលគាត់បាន​ចំណាយ​ និង​លះបង់នូវ​ពេលវេលា​របស់លោក​ស្ទើតែមួយ​ជីវិត​ ដើម្បី​ជួយទៅដល់ក្មេងៗជាច្រើនលាននាក់នៅ​ប្រទេស​ដ៏កំសត់មួយនេះ។

ក្រោយពេលដែល​លោកវេជ្ជបណ្ឌិត​ Beat Richner​ ​បានទទួលមរណៈភាព​រួចមក​ កូនខ្មែរ​គ្រប់រូប​ បានកើតមានមានទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ នូវការចាកចេញទៅឆ្ងាយ​របស់​វីរបុរស​កម្ពុជា​ ដោយគ្មានថ្ងៃត្រលប់ក្រោយ​ ហើយកូនខ្មែរគ្រប់រូប​ នឹងចង់ចាំរូបលោកទុកក្នុងបេះដូងជានិច្ច។

ដោយឡែក​ តាមរយៈ​គណនី​ហ្វេសបុក​ឈ្មោះ​ Tara Om​ បាន​ទម្លាយ​នូវ​ជីវិត​ពិត​របស់ វីរបុរស​ កម្ពុជា​ លោក​វេជ្ជបណ្ឌិត​ Beat Richner​ កាល​ពី​លោកនៅមាន​ជីវិត​ ដោយបានសរសេររៀបរាប់ថា៖ «ខ្ញុំស្គាល់លោក វិជ្ជបណ្ឌិត ប៊ិត រិចឆ្ន័រ តាំងពីលោក ចាប់សាងសង់អាគារគន្ធបុប្ផាទី2 មិនមែនស្គាល់ ដោយការដើរលេង ឬបាយទឹក ជាមួយគ្នាទេ តែស្គាល់ដោយការងារ

ព្រោះកាលណោះ ខ្ញុំនៅធ្វើការរដ្ឋ ទទួលបន្ទុក ជួយសំរបសំរួលឯកសារ នាំសម្ភារៈអង្គការមកសាងសង់ ដោយរួចពន្ធនិងអាករ។ ពេលខ្លះយើងមានបញ្ហា ប្រឈមដាក់គ្នាម្តងៗ ដោយសារតែឯកសារមិនច្បាស់។ តាំងពីខ្ញុំស្គាល់គាត់ រហូតខ្ញុំចាកចេញពីការងាររដ្ឋ ខ្ញុំឃើញគាត់ជិះតែ Landrover កញ្ចាស់ ជំនាន់ អ៊ុនតាក់ មិនមែនគាត់គ្មានលុយទិញឡាន ល្អជិះទេ តែគាត់សុខចិត្តទុកលុយជំនួយ មកជួយមន្ទីរពេទ្យ។

ពេលដែលគាត់ សាងសង់អាគារគន្ធបុប្ផា នៅក្បែវត្តភ្នំ គាត់នាំខ្ញុំ ទៅមើលសំណង់ ដែលកំពង់សង់ ដោយប្រាប់ខ្ញុំថា សំណង់ពេទ្យនេះ គឺស្តង់ដាអឺរុប ទោះមានរញ្ជួយផែនដី ក៏មិនរលំងាយៗដែរ ព្រោះដែកដែលបង្កប់តាមសសរ ជាដែកសសៃរស់។ គាត់ធ្លាប់ត្អូញថា ពេលគាត់ទិញថ្នាំពេទ្យល្អ យកមកប្រើ ក្នុងមន្ទីរពេទ្យ មានមន្ត្រី WHO និងមន្រ្តីរដ្ឋាភិបាលខ្លះរិះគន់គាត់ថា

យកថ្នាំល្អៗពេកមកប្រើជាមួយកូនអ្នកក្រ អាចស៊ាំថ្នាំ គាត់ថាជីវិតមនុស្ស ដូចតែគ្នា ហេតុអីមិនអាប្រើថ្នាំ ដូចគ្នាបាន។ រឿងមួយ ដែលគាត់ធ្វើបាន គឺគាត់ទិញម៉ាស៊ីនស្កែន មកដាក់មន្ទីរពេទ្យគន្ធបុប្ផាមុនគេ ដែលកាលណោះ មន្ទីរពេទ្យនានានៅកម្ពុជាយើង មិនទាន់មាននៅឡើយ ។សង្ឃឹមថាអ្នកបន្តវេនការងារពីគាត់ នៅរក្សាឆន្ទះនេះជារៀងរហូតផងចុះ»៕

For More Videos Amazing