គួរឲ្យ​ស្ញប់ស្ញែង​ណាស់! ថីស្រី​ 20ឆ្នាំដូចខ្ញុំ​ គ្មានសមត្ថភាពសម្រេចបំណង​ ដោយញើសឈាមខ្លួនឯងមែនទេ…

ក្នុង​សម័យ​បច្ចុប្បន្ន​នេះ​ បច្ចេកវិទ្យា​កាន់តែទំនើប​ ធ្វើ​ឲ្យ​មនុស្សមានការ​អភិវឌ្ឍន៍​ទៅមុខឥតឈប់ឈរ​ ជាក់ស្តែង​ដូចជា​ការរៀបចំខ្លួន​ សម្លៀកបំពាក់​ របស់​របរ​ប្រើប្រាស់​ និងគ្រឿង​អលង្ការ​ជាដើមផងនោះ​ ដើម្បី​ឲ្យ​មានភាពទាន់សម័យ​ និងចូលចុះចំណោមជាមួយនឹងគេ។

ជាមួយនឹង​បច្ចេកវិទ្យា​ទាន់សម័យ​​នេះដែរ​ បើយើងក្រឡេក​មកមើលរបស់​របរ​ ក៏ដូចជា​គ្រឿង​អលង្ការ​ នៅក្នុង​ប្រទេស​កម្ពុជា​យើង​ ជាពិសេស​របស់មានម៉ាក(Brand) ឬក៏​គ្រឿង​អលង្ការ​ដែលធ្វើមាន​អមជាមួយនឹង​ត្បូង​ពេជ្រ​ គឺមាន​ប្រជាជនតិចណាស់ដែលមាន​លទ្ធភាព​ក្នុង​ការប្រើប្រាស់​ ព្រោះ​វាមាន​តម្លៃថ្លៃកប់ពពក។

ដោយឡែក​ ងាកមកមើល​សម័យ​បច្ចុប្បន្ន​នេះ​ ប្រជាជន​ខ្មែរ​មួយចំនួន​ ជាពិសេស​មិត្ត​ៗយុវវ័យ​ កំពុង​តែមានការ​ផ្តោត​ និងចាប់​អារម្មណ៍​ជាខ្លាំង​ទៅនឹងរបស់របរទំនើបទាន់សម័យ​ ឬក៏​គ្រឿង​អលង្ការ​ដែលមានតម្លៃថ្លៃ​ ប៉ុន្តែហេតុដោយការស្រលាញ់​ និងការ​ពេញ​ចិត្តជាខ្លាំង​ផងនោះ​ ទើបបានជាជម្រុញចិត្តពួកគេឲ្យចង់ទិញ​ តែចំពោះ​មនុស្ស​មួយចំនួនដែលមិនមានលទ្ធភាព​។

ក៏បាន​សម្រេចចិត្ត​ជ្រើសរើស​យក​ផលិតផល​ចំលង(Copy) និងគ្រឿង​អលង្ការ​ត្បូង​ធម្មតា​ដែលមើលទៅស្រដៀងជា​ត្បូង​ពេជ្រ​ជាដើម​ ប៉ុន្តែ​ក៏មិនមែនថាអ្នកដែលមាន​លទ្ធភាព​ក្នុង​ការទិញ​ឬក៏​អ្នកមាននោះ សុទ្ធ​តែ​ប្រើប្រាស់​របស់មានម៉ាក(Brand)​ និងគ្រឿង​អលង្ការ​ពេជ្រ​នោះ​ដែរ​ ទើបបាន​ជាបង្ក​ឲ្យ​មានការ​ភាន់ច្រឡំ​ជាច្រើន​នោះ​ ព្រោះ​របស់របរ​ និងគ្រឿង​អលង្ការ​ទាំង​នេះ​ យើងមិនអាចមើលដឹងដោយភ្នែកទទេនោះបានទេ។

ជាក់ស្តែង​ តាមរយៈ​គណនី​ហ្វេសបុកនារីដ៏​ស្រស់​ស្អាត​ម្នាក់​ដែលមានឈ្មោះ​ Sreynin Kong​ បាន​ធ្វើការ​រៀបរាប់​អារម្មណ៍​ពិត​របស់ខ្លួន​ទៅកាន់​មិត្តភ័ក្ដិ​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេសបុក​ ដោយបាន​សរសេរ​រៀបរាប់​យ៉ាងដូច្នេះ​ថា​៖​«អាយុបុិ​ននឹង​ មានលុយទិញពេជ្រពាក់ក៏គេថាកាល័យ​។ មានលុយទិញផ្ទះនៅ​ ក៏គេថាផ្ទះជួល​ រឺក៏ម៉ែឪទិញអោយ?

មានឡានជិះតម្លៃ3មុឺនជាងដែរ​ ក៏គេថាឡានអន់​ 🤣 មានសង្សារកូនអ្នកធម្មតា​ គេថាស្រលាញ់គាត់ព្រោះគាត់ជាប្រុសអ្នកមាន​ 😂 ថីស្រី20 ឆ្នាំដូចខ្ញុំគ្មានសមត្ថភាព​ រឺសម្រេចបំណងខ្លួនឯងដោយញើសឈាមខ្លួនឯងទេមែន? (ចង់ប្រាប់វិញថាគូស្នេហ៍1គូរនេះនឹងមានគ្រប់យ៉ាង​ ដែលបានពីការចាប់ដៃគ្នាតស៊ូពីដៃទទេរ​ ហើយក៏មិនពឹងពាក់លើម៉ែឪបងប្អូន​ ) មិនពឹងពាក់មិនមែនមានន័យថាម៉ែឪបងប្អូនក្រទេ​ តែមិនចង់ពឹង​ ….. កុំប្រៀបធៀបកុំប្រដូចទៅនឹងអ្នកណាអោយសោះ​ មនុស្សមិនដូចគ្នាទេ​ ស្តាប់បាន ? #teamសាច់កម្ម​ #teamតស៊ូ»៕

For More Videos Amazing