ស្អាតហើយអស់លុយតិច! បង្គន់អនាម័យ ដែលកំពុងតែល្បីខ្លាំង សំរាប់អ្នកជនបទ ពិតជា…..(មានរូបភាព)

បើនិយាយពីបង្គន់វិញ យើងឃើញថានៅតាមជនបទឆ្ងាយៗ គឺពិបាកដើម្បីរកបង្គន់ខ្លាំងណាស់ តែបើមានក៍បង្គន់នោះកង្វក់ខ្លាំងដែរ ចូលហើយឆ្អែតបាយតែម្តង។ ដោយសារតែកង្វះខាតបង្គន់អនាម័យបែបនេះ គឺវាអាចធ្វើប៉ះពាល់យ៉ាងខ្លាំងចំពោះ សុខភាព នៅពេលដែលយើងគ្មានបង្គន់សំរាប់បន្ទោបង់។

មូលហេតុដែលធ្វើអោយបង្គន់អនាម័យនៅតាមជនបទ មិនសូវមាននោះ គឺដោយសារតែការធ្វើបង្គន់អនាម័យនីមួយៗ គឺមានតំលៃថ្លៃ ហើយអ្នកដែលនៅតាមជនបទ ភាគច្រើនពុំសូវមានលុយគ្រប់គ្រាន់សំរាប់ធ្វើបង្គន់ដើម្បីបន្ទោបង់នោះទេ ព្រោះពួកគេគឺរំពឹងតែការធ្វើកសិកម្ម ដែលមានចំណូនបន្តិចបន្តួចតែប៉ុណ្ណោះ។

ដោយឡែកនៅពេលនេះអ្នកតាមជនបទមានសង្ឃឹមហើយ ព្រោះថាមានគេរកឃើញវិធីធ្វើបង្គន់ដោយចំណាយអស់លុយតិចបំផុត ហើយងាយស្រួលក្នុងការធ្វើថែមទៀតផង ដោយយើងគ្រាន់តែយកបំពង់លូដែលមានទំហំធំល្មមយកមកធ្វើ បន្ទាប់មកច្នៃជាទ្វាបន្តិច និងយកស្លឹកត្នោត មកដាក់នៅខាងលើ រួចជាការស្រេច។ វិធីនេះលោកអ្នកក៍អាចធ្វើដោយខ្លួនឯងបានដែរព្រោះមិនមានអ្វីដែលលំបាកនោះទេ។