អបអរសាទរ​! កីឡាករ​ប្រដាល់​ ម៉ាណូអែល​ បានចាប់ដៃកូនក្រមុំខ្មែរ​ចូលរោងការ…

បងប្អូន​ប្រិយមិត្តដែល​ស្នេហា​វិស័យ​កីឡា​ប្រដាល់​ ប្រាកដ​ជាបានស្គាល់រួចមកហើយនូវកី​ឡាករ​ប្រដាល់​ស្បែក​ខ្មៅ​ ជនជាតិ​នីហ្សេរីយ៉ា ម៉ាណូអែល​ (Chu Emmanuel Onyedikachi)​ ដែលកីឡាករ​រូបនេះ​បាននឹង​កំពុង​តែ​មានការ​ហ្វឹកហាត់​នៅ​ក្នុងប្រទេស​កម្ពុជា​យើងនេះ។

កាលពី​មួយ​រយៈ​ពេល​កន្លងទៅនេះ​ កី​ឡាករ​ប្រដាល់​ស្បែក​ខ្មៅ​ ជនជាតិ​នីហ្សេរីយ៉ា ម៉ាណូអែល​(Chu Emmanuel Onyedikachi)​ រូប​នេះ​ បានអង្រួន​សង្វៀន​ប្រដាល់នៅ​ក្នុងការប្រកួតប្រដាល់កម្មវិធី ONE Warrors នៅប្រទេសសឹង្ហបុរី ដោយទទួលបាននូវ​ជ័យជំនះ​ទៅលើកីឡាករ​ ជនជាតិ​ឥណ្ឌា​ ជាមួយ​និង​ការ​លើក​ទង់ជាតិ​កម្ពុជា​ផងដែរ​។

ដោយ​ឡែក​ កាលពី​ដើម​ខែ​ធ្នូ​ថ្មីៗ​នេះ​ លោក​ ម៉ាណូអែល​(Chu Emmanuel Onyedikachi)​ បាន​ធ្វើ​ឲ្យ​មហាជន​ ក៏​ដូច​ជា​ប្រជាជន​ខ្មែរ​មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​ ដោយលោកបានចាប់ដៃកូនក្រមុំខ្មែរ​ចូលរោងការ​ ដោយ​មាន​ការ​ចូលរួម​អបអរ​សាទរ​ជាច្រើន​មហាជន ជាពិសេស​ភ្ញៀវ​កិត្តិយស​ដែលបានចូល​រួម​ក្នុង​កម្មវិធី​មង្គលការ​នោះតែម្តង។

គួរបញ្ជាក់ដែលថា​ ពិធី​មង្គលការ​នេះ​ បាន​ធ្វើការ​ប្រារព្ធ​ឡើង​នៅ​រាជធានីភ្នំពេញ​ ហើយមានលក្ខណៈ​ជាប្រពៃណីខ្មែរ​ បើទោះបី​ជា​កីឡា​ករ​រូបនេះមានបានកើតលើ​ទឹកដី​កម្ពុជា​ក៏​ដោយ​។ ចំ​ពោះ​ការហ្វឹកហាត់​របស់កីឡាករប្រដាល់​ស្បែក​ខ្មៅ​ ជនជាតិ​នីហ្សេរីយ៉ា ម៉ាណូអែល​(Chu Emmanuel Onyedikachi)​ រូបនេះ​នៅលើ​ទឹកដី​កម្ពុជា​ គឺមាន​រយៈពេល​ជិត​ ១០ឆ្នាំ​មកហើយ​។