សូមជួយស៊ែរបន្តផង​! ស្ត្រី​ជនជាតិ​ជប៉ុន​ម្នាក់នេះ​ហើយ​ ដែលបានជួយកូនខ្មែរជាច្រើន​ ដោយកូនខ្មែរ…

ប្រទេស​កម្ពុជា​ ជាប្រទេសកំពុង​អភិវឌ្ឍន៍​ ដែលយើង​សង្កេត​ឃើញ​ថា​ ផ្លូវ​ថ្នល់​ជាច្រើន​​ អគារ​ធំ​ៗ​ខ្ពស់ៗ​ ផ្ទះទំនើបៗ​ និងមា​នសាលារៀនជាច្រើន​ កំពុង​តែកកើតឡើង​ជាច្រើន​ឥតឈប់ឈរ​ ក្រោយ​ពី​ប្រទេសមួយ​នេះបានធ្លាក់ទៅនឹងភ្លើង​សង្រ្គាម​ដ៏​ឃោរឃៅ​អស់រយៈពេល​ជិត​ ១ទសវត្សរ៍​កន្លង​មក​នោះ។

ដោយ​ឡែក​ នៅពេលដែលយើង​ក្រឡេក​ទៅមើល​ទិដ្ឋភាព​នៅក្រោយពេល​សង្រ្គាម​វិញ​ ​ ផ្លូវ​ថ្នល់​ជាច្រើន​​ អគារ​ធំ​ៗ​ខ្ពស់ៗ​ ផ្ទះទំនើបៗ​ ជាពិសេស​សាលា​រៀន​ គឺគ្មាននោះទេ​ សូម្បី​តែការរស់នៅក៏​ពោលពេញ​ទៅដោយភាព​ភាពភ័យ​ខ្លាចផងដែរ​ ដោយមនុស្សភាគ​ច្រើនមិនហ៊ានរស់នៅដាច់តែឯងៗនោះទេ។

កាលពី​ព្រឹកមិញ​នេះ​ ថ្ងៃ​ទី​០៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ លោក​ស្រី Osanai Mieko ស្ថាបនិក​អង្គការ JHP ជប៉ុន​ បានចូលជួប​សំណេះ​សំណាល​ជាមួយ​ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ គួរបញ្ជាក់ដែលថា​ អង្គការ​ជប៉ុន JHP ត្រូវ​បាន​បង្កើត​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី15 ខែ​កញ្ញា ឆ្នាំ១៩៩៣។

បើតាមការ​លើកឡើង​របស់​ឯកឧត្តម ថេង ច័ន្ទសង្វារ​ តាមរយៈ​បណ្តាញសង្គមហ្វេសបុក​ លោក​ស្រី Osanai Mieko​ បានសាង​សង់​អគារ​សិក្សា​ជូន​ប្រជាជន​ខ្មែរ​សរុប ៣៤៧​ខ្នង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ហើយចំពោះសកម្មភាពដំបូងឡើយនោះ​ អង្គការ​មួយ​នេះ​បានជួយ​ជន​ភៀស​ខ្លួន​កម្ពុជា​នៅ​តាម​ ​ព្រំ​ដែន​កម្ពុជា-ថៃ ដើម្បី​ឲ្យ​បាន​វិល​ត្រលប់​មក​ស្រុក​កំណើត​វិញ ក្រោយពេល​ចប់​សង្គ្រាម។

For More Videos Amazing