មិនបាន​ទស្សនា​ប្រាកដ​ជាស្តាយហើយ​ ស៊ីការឆ្នាំ ២០១៨ ប៉ះចំវង់ភ្លេងសម័យ១៩៧៥…(មានវីដេអូ​)

ក្នុង​កម្មវិធី​មង្គលការ​ ស្ទើតែ១០០%​ យើងតែងតែ​សង្កេត​ឃើញ​ថា​ ម្ចាស់​កម្មវិធី​តែងតែមាន​វង់ភ្លេង​សម័យ​ ដើម្បី​ធ្វើ​ការ​ប្រគំតន្រ្តី​នៅក្នុង​កម្មវិធី​ទាំង​មូល​អោយមានភាពសប្បាយរីករាយ​ និងអបអរក្នុង​ពិធី​ទាំង​មូល​ ជាពិសេស​នៅពេលដែលកាត់នំ​ និងកាត់ផ្លែឈើជាដើមនោះ។

ចំពោះ​តន្ត្រី​ និង​បទភ្លេង​ក្នុង​កម្មវិធី​មង្គលការ​​ គឺពិតជាមាន​សារៈសំខាន់​ និង​មានភាពចាំបាច់ខ្លាំងណាស់​ ព្រោះ​វាអាច​ញាំងឲ្យ​កម្មវិធី​ទាំង​មូល​ពោលពេញ​ទៅដោយភាព​សប្បាយ​រីករាយ​ និងការកំសាន្ត​អារម្មណ៍​ផងដែរ​ ជាពិសេស​ក្រោយពេលដែល​ពេលកាត់នំ​ ឬក៏​កាត់​ផ្លែឈើ​រួចហើយនោះ​ ទាំង​ភ្ញៀវ​កិត្តិយស​ និងម្ចាស់​កម្មវិធី​ប្រាកដជានាំគ្នារាំផ្អើលតែម្តង។

ដោយឡែក​ តាមរយៈ​គណនី​ហ្វេសបុក​របស់បុរសម្នាក់ដែលមានឈ្មោះថា​ Chanthin Buth​ បាន​បង្ហោះ​ជា​វីដេអូ​ និងបានសរសេរថា«ស៊ីការឆ្នាំ២០១៨ប៉ះចំវង់ភ្លេងសម័យ១៩៧៥😙😅😅» ដែលនេះពិតជារឿងមួយដ៏កម្រខ្លាំងណាស់​ ដែលម្ចាស់​កម្មវិធី​បាន​អញ្ជើញ​នូវ​វង់ភ្លេង​បុរាណមក​ដូច្នេះ​ គឺពិតជា​កម្របានឃើញខ្លាំងណាស់។

ចំពោះ​វីដេអូ​មួយនេះ​ ដែលបាន​ធ្វើ​ការ​បង្ហោះ​តាមបណ្តាញ​សង្គម​ហ្វេសបុក​ បានធ្វើឲ្យ​មហាជន​ជាច្រើន​មានការ​ភ្ញាក់​ផ្អើល​ និងមាន​ការចាប់​អារម្មណ៍​ជាខ្លាំង​ និងបានធ្វើការចែករំលែកតៗគ្នាផងដែរ​ អ្វី​ដែល​ពិសេស​នោះ​ គឺ​មានបងប្អូន​ប្រិយមិត្ត​មួយ​ចំនួន ​បានសម្តែងនូវការពេញចិត្ត​ និងមានការកោតសរសើរជាខ្លាំងចំពោះការលើកស្ទួយនូវ​វង់ភ្លេង​បុរាណដូចនេះ។

សូមទស្សនាវីដេអូខាងក្រោម