រំភើប​ចិត្ត​ជំនួស! គូរស្នេហ៏​ស្មោះស្ម័គ្រ​ តស៊ូ​ជាមួយ​គ្នា​រហូតបានរៀបការ​ ដល់ពេលដឹង​ចំនួនឆ្នាំស្រលាញ់គ្នាចង់​ដាច់​ផ្ងារ​…

ក្តីស្នេហា​ និងក្តីស្រលាញ់​ចំពោះ​គ្នា​ វាមិនមែនជារឿង​ចៃដន្យ​នោះ​ទេ​ គឺសុទ្ធតែជា​និស្ស័យ​ និងជាអ្វីៗ​ធ្លាប់បាន​សាង​រួមគ្នាពី​អតីត​ជាតិ​ នេះបើយើង​និយាយបែបជំនឿ​ ប៉ុន្តែ​បើសិនជាយើងបានជួបអ្នកដែលយើង​ពេញចិត្ត​ និងស្រលាញ់ហើយនោះ​ គួរតែចេះ​ថែរក្សា​ឲ្យ​បានល្អ​ កុំដល់ពេលតែបាត់បង់ហើយ​ ទើបស្តាយក្រោយនោះ។

ចំពោះ​មនុស្ស​ដែល​ស្រលាញ់​គ្នា​ គឺតែងតែជួបនូវរឿងជាច្រើន​ ដូចជាការឈ្លោះប្រកែកគ្នា​ និងការ​ប្រច័ណ្ឌ​ចំពោះ​គ្នាជាដើម​ ដូច្នេះ​យើងគួរតែរៀនយល់ចិត្តគ្នា​ទៅវិញទៅមក​ និង​ព្យាយាម​កាត់​បន្ថយ​នូវអ្វី​ដែលតែងតែបង្កជាជម្លោះ​រវាងគ្នានិងគ្នា​ ទើបយើងអាចដើរឆ្លងកាត់​ និងទទួលបាននូវ​សុភមង្គល​ពិត​ប្រាកដ​មួយ​ នៅថ្ងៃ​អនាគត​។

ជាក់ស្តែង​ គូរស្នេហ៏​ស្មោះស្ម័គ្រ​១គូរនេះ​ បានតស៊ូ​ជាមួយ​គ្នា​រហូតបានរៀបការ​ ដោយបានឆ្លងកាត់នូវ​ឧបសគ្គ​ និងរឿងកើតឡើងជាច្រើន​ ហើយខ្វះតែមួយខែទៀតទេ​ គឺជា​គម្រប​១០ឆ្នាំ​នៃការ​ស្រលាញ់​គ្នា​ចំពោះ​ពួកគេទាំង​ ២នាក់​ ដែលតាំងពីរៀនថ្នាក់ទី7 រហូតដល់រៀនចប់រៀងៗខ្លួន។

ដែលនេះ​គឺជា​ការ​លាត​ត្រដាង​មួយ​របស់កូនក្រមុំដ៏ស្រស់ស្អាតម្នាក់នេះ​តាមរយៈ​គណនី​ហ្វេសបុក​ Zani Toto​ ដោយបានសរសេររៀបរាប់ថា៖«ស្រលាញ់គ្នាជាមួយគាត់តាំងពីររៀនថ្នាក់ទី7 រហូតដល់រៀនចប់រៀងៗខ្លួន 💕តាំងពីចេះមានស្នេហាមក មានសង្សាតែម្នាក់និងគត់ ស្រលាញ់គ្នាដល់ថ្ងៃការម៉ង 😅 វិលវិលជិតដល់ថ្ងៃហើយ Anniversary 10ឆ្នាំ​27-01-2019 😘ត្រៀមបើកការដូរអោយហើយ 🤣🤣»។

For More Videos Amazing