ហួសចិត្ត​​! ពលករ​ខ្មែរ​ម្នាក់​ នៅប្រទេស​កូរ៉េ​បានស្លាប់​បាត់​បង់​ជីវិត​ ស្មានមិនដល់​ បែរជាប្រពន្ធ​មកខ្វល់ពីរឿងនេះទៅវិញសោះ…

កាលពី​ថ្ងៃទី១៣ ខែកញ្ញា​ ឆ្នាំ២០១៨ កន្លងទៅនេះ​ ពលករ​ខ្មែរ​ម្នាក់​ នៅប្រទេស​កូរ៉េ​ ដែលជា​កម្មករ​ធ្វើ​សំណង់​ បានស្លាប់​បាត់​បង់​ជីវិត​ ដោយ​សារ​តែ​ត្រូវ​អាអុិចកិនស្លាប់​ ក្រោយ​មកក្រុម​ហ៊ុន​ក៏បាន​ផ្តល់សំណងជូនទៅដល់ក្រុម​គ្រួសារ​សព​ ដែលមានប្រពន្ធ​ និងម្តាយបង្កើត​របស់សពជាអ្នកទទួល។

ដោយ​ឡែក​ តាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Sochenda Pheav​ បានធ្វើ​ការ​បកស្រាយ​យ៉ាង​ដូច្នេះ​ថា​៖«ខាងក្រោមនេះគឺជាឯកសារ ភស្តុតាង និងបកស្រាយពីមុខមាត់ពិត របស់ម្ចាស់អាខោន @srey neath ngun នាងឈ្មោះ ប្រុស ស្រីនាត ដែលអាចនិយាយបានថា ជាប្រពន្ធសព (ស្លាប់កាលពីថ្ងៃទី១៣ ខែ៩ ឆ្នាំ២០១៨ កន្លងទៅ ដោយគ្រោះថ្នាក់ស្លាប់ នៅការដ្ឋានសំណង់ នៅតំបន់ប៊ូសាន់) និងរឿងហេតុ។ តាមពិតម្ចាស់អាខោន និងសព បានលែងលះគ្នា ឈប់ទំនាក់ទំនងគ្នា ឈប់រស់នៅជាមួយគ្នា យូរឆ្នាំណាស់មកហើយ គ្រាន់តែម្ចាស់ អាខោន មិនព្រមផ្តាច់ អេតាស៊ីវីល ដូច្នេះទោះជាយ៉ាងណា តាមផ្លូវច្បាប់គឺ ចាត់ទុកជាប្រពន្ធ តែបើតាមភាពជាមនុស្សគឺមិនមែន ជាប្រពន្ធឡើយ។ ព្រោះមិនថាមិត្តរបស់សពនៅកូរ៉េ និងខាងក្រុមហ៊ុនក៏មិនដែលដឹងថា បងប្រុសនោះ មានប្រពន្ធដែរ។

អញ្ចឹងទៅ ក៏មានការព្រមព្រៀង បែងចែកសំណង នៃការស្លាប់របស់សព (សំណងពីក្រុមហ៊ុននិងសំណងសាន់ចេ)ជាពីរ គឺព្រមព្រៀងគ្នា ម្ចាស់អាខោន៦០% និងម្តាយបង្កើតសព៤០%(ឯកសារខាងក្រោម)។ ចំណែក ប្រាក់ខែចុងក្រោយនិងប្រាក់ផ្សេងៗ គឺម្ចាស់អាខោន បាននិយាយថា មិនអោយម្តាយសពជាដាច់ខាត។ ហើយពួកគាត់​ បានផ្ទេរសិទ្ធក្នុងការទាមទារសំណង​ មកអោយការិយាល័យរបស់យើងខ្ញុំ ដោយយល់ព្រម​ ផ្តល់សេវាការងារ​ ជូនយើងខ្ញុំ។ ដូច្នេះនាងខ្ញុំ​ ធ្វើទៅតាមកាតព្វកិច្ច​ ដូចដែលបានចែងក្នុងលិខិតផ្ទេរសិទ្ធ។

សំណងទី១ ដែលពួកគាត់ ទទួលបាន គឺ៧០លានវ៉ុន ស្មើនិង ៦៤៨៥៤.៧៥ដុល្លារ។ សំណងនេះគឺជាសំណងជំងឺចិត្ត ពីខាងក្រុមហ៊ុន ដោយការព្រមព្រៀងគ្នា ដំបូងខាងក្រុមហ៊ុន ព្រមអោយតែ៤០លានវ៉ុន តែប៉ុណ្ណោះ តែខាងការិយាល័យយើងខ្ញុំ ជួយទាមទារ​ អោយបានរហូតដល់៧០លានវ៉ុន។ ហើយពួកគាត់ ក៏ចែកគ្នាទៅចំណែកថ្លៃដឹកសពមកខ្មែរ ៥០០០ដុល្លាជាង គឺម្តាយបង្កើតសពជាអ្នកចេញទាំងអស់ ដោយចង់ឃើញ មុខកូនរបស់ខ្លួន ជាលើកចុងក្រោយ តែពេលដំបូងគឺម្ចាស់អាខោន ជាប្រពន្ធ មិនអោយដឹកសព មកខ្មែរឡើយ ព្រោះលឺថា ថ្លៃដឹកថ្លៃ ប្រហែល១ម៉ឺនដុល្លារ គឺចង់អោយបូជា​ នៅកូរ៉េ ដើម្បីកុំអោយខាតលុយ។

ចំណែកការរៀបចំ​ បុណ្យសព ម្តាយបង្កើតសពធ្វើអស់ប្រហែល១ម៉ឺនដុល្លា ម្ចាស់អាខោនជាប្រពន្ធចូលទឹកប្រាក់ ១០០០ដុល្លា!ហើយចំណែកប្រាក់ខែចុងក្រោយ​ របស់សព ក៏បានទៅនាងដែរពេលនោះ។ បន្ទាប់ពីនោះមកយើងខ្ញុំបាន​រៀបចំឯកសារទាមទារ​ យកសំណង​ សាន់ចេ ដោយនាងខ្ញុំ​បានពន្យល់ប្រាប់​ ទាំងអស់គ្នា​ហើយថា យើងនឹងខំប្រឹងអោយអស់ពី​សមត្ថភាព​ភាព​ ដោយប្រើរយៈពេល ប្រហែល ២សប្តាហ៍ទៅ៤សប្តាហ៍ ក្រោយពីដាក់ឯកសារ​ ទៅក្រសួង근로복지공단 ទើបទទួលបានសំណង ព្រោះករណីខ្លះ ៣ទៅ៤ខែ ទើបទទួលបាន​ ដោយសារនិតិវិធី​ របស់ក្រសួងគេ។តែក្រោយពីបាន ប្រាក់សំណងលើកទី១ មិនទាន់បាន ២សប្តាហ៍ ស្រួលបួលផង គឺផ្ញើសារ មកអុកឡុកខាងខ្ញុំ និងតេមក ឥតឈប់ឈរ ទើបនាងខ្ញុំ តេទៅសួរក្រសួងជាញឹកាញាប់ថា គ្រួសារសព ប្រញាប់លុយ រហូតខាងក្រសួងគេ ហួសចិត្ត គេថាអោយប្រពន្ធនោះ តេមកក្រសួងផ្ទាល់មក តាំងពីគេធ្វើមក គេមិនដែលឃើញ គ្រួសារណា ត្រូវការលុយសពរហន់បែបនេះទេ។

ដូច្នេះនាងខ្ញុំ ក៏ប្រាប់អោយម្ចាស់អាខោន តេទៅក្រសួង (រកអ្នកចេះអង់គ្លេស និយាយក៏បាន កូរ៉េក៏បាន) ដល់តែនាងខ្ញុំ ប្រាប់បែបនោះ ស្រាប់តែម្ចាស់អាខោន ប្រែសម្តីភ្លាមថា គាត់មានតឿនឯណា! រំលងបាន ២ថ្ងៃ គឺចាប់ផ្តើមអុកឡុកទៀត។ តែតាមពាក្យសន្យា នៅសប្តាហ៍ទី៤ ប្រាក់សំណងទី២ យើងបាន ទាមទារបាន ដូចក្នុងរូបសៀវភៅធនាគារ ខាងក្រោមគឺ ១០០១០៩.៧៧ដុល្លារ។

តែនៅថ្ងៃទី១ ខែ១១ ពេលទទួលបើកលុយ សំណង គឺម្ចាស់អាខោនជាប្រពន្ធ មិនព្រមអោយ៤០%ទៅម្តាយបង្កើតឡើយគឺចង់បានថែមទៀត។ ប្រកែកគ្នាទៅប្រកែកមក អស់រយៈពេល ជាច្រើនម៉ោង រហូតដាច់បាយថ្ងៃត្រង់(មានវិដេអូក្នុងកាំមេរ៉ាសុវត្ថិភាព របស់ធនាគារ) គឺនាងសុំថែម២០% មិនដឹង២៥%មិនដឹង (នាងខ្ញុំភ្លេច) មានន័យថាម្តាយបង្កើត បានតែ២០%ឬ១៥% ប៉ុណ្ណោះ។ ដោយយកលេសថាយកទៅចិញ្ចឹមកូន២នាក់(កូន១ ជាកូនជាសព ដែលស្លាប់មែន, តែកូន១ទៀត ជាកូនប្តីមុន គ្មានជាប់សាច់ឈាម ជាមួយសពឡើយ)។

ដោយហត់ពេកនិងនិយាយជាមួយមនុស្ស និយាយស្តាប់គ្នាមិនបានពេក ម្តាយបង្កើតសពក៏សុខចិត្តអោយថែម២៨០០ដុល្លា ដើម្បីបានទៅផ្ទះ រៀងខ្លួន។ ម្តាយបង្កើតសពគាត់ថា បើតាមតែអាណិតចៅ២០%នោះ ក៏អោយដែរ តែក្នុងអំឡុងពេលរង់ចាំសំណងទី២នេះ គឺនាងអុកឡុកខាងគាត់ណាស់ ហើយថែមទាំងជេរ ដៀល គ្រួសារគាត់ថាគ្រួសារអាចម៍ និងពាក្យអសុរសផ្សេងៗ ដូច្នេះ គាត់សម្រេចមិនអោយតែម្តង។

នាងខ្ញុំ បានបំពេញកាតព្វកិច្ច របស់នាងខ្ញុំ ដូចដែលបានចែកក្នុងលិខិតផ្ទេរសិទ្ធ អស់ហើយ ចំណែកអ្វីផ្សេងៗ ក្រៅពីនេះ (លុយសាំសុង ៥០ម៉ឺនវ៉ុន -ល-) និងការយក របស់របរសព ទៅអោយ វា គឺជាទឹកចិត្តរបស់នាងខ្ញុំ តែម្ចាស់អាខោននេះមិនស្គាល់ ពីតម្លៃទឹកចិត្តរបស់មនុស្ស ប្រើពាក្យសម្តី មិនសមរម្យដាក់នាងខ្ញុំ និងនិយាយគ្មាន ហេតុផល ក្នុងអំឡុងពេល រង់ចាំប្រាក់សំណង លើកទី២ ដូច្នេះ ក្រោយពីបញ្ចប់ ភារកិច្ច បើកសំណងលើកទី២ហើយ គឺនាងខ្ញុំសម្រេចចិត្ត ប្លុកហ្វេសបុក នាងចោលតែម្តង»។

For More Videos Amazing