ក្តៅ​ៗ! លោកផែង វណ្ណះ ប្រតិកម្មទៅនឹង អ្នកទោសវៀតណាម​ ជាប់​ពន្ធនាគារ​នៅថៃ ស្នើសុំមកជាប់ពន្ធធានាគារនៅកម្ពុជាវិញ ដោយលោកបានបង្ហោះសារថា….

កាល​ម្សិលមិញ​ពី​ថ្ងៃ​ទី​០៦​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ ស្ថានទូត​ព្រះ​រាជាណាចក្រ​កម្ពុជា​ ប្រចាំ​ព្រះរាជា​ណាចក្រ​ថៃ​ បានចេញ​លិខិត​មួយ​ច្បាប់​ ទាក់ទង​នឹង​រឿង​អ្នកទោស​ជន​ជាតិ​វៀតណាម​ ដែលបានជាប់​ពន្ធនាគារ​ នៅប្រទេស​ថៃ​ បានស្នើសុំទៅស្ថានទូតរស់កម្ពុជា​ ដែលប្រចាំនៅប្រទេសថៃ ដើម្បី​ផ្ទេរ មកជាប់ពន្ធានាគារនៅខ្មែរវិញ។

ជុំវិញ​រឿង​ខាងលើ​នេះ​ផងដែរ​ តាមរយៈ​គណនី​ផេក​ហ្វេសបុក​របស់​លោក​ផែង​ វណ្ណៈ​ បានប្រកាស​ប្រឆាំង​ដាច់ខាត​ ចំពោះ​ជនជាតិ​វៀតណាម​ ដែល​បាន​ស្នើ​សុំស្ថាន​ទូត​កម្ពុជា​ ដើម្បី​ធ្វើការ​ផ្ទេរ​ពី​ពន្ធនាគារ​ប្រទេស​ថៃ​ មក​ពន្ធនាគារ​ប្រទេស​កម្ពុជា​ ដោយលោកបានសរសេររៀប​រាប់​យ៉ាង​ដូច្នេះ​ថា​៖

«អ្នកទោសជនជាតិវៀតណាម ជាប់គុកនៅប្រទេសថៃ​ ចង់សុំផ្ទេរ មកជាប់គុកនៅប្រទេស កម្ពុជា​ ខ្ញុំ​បាទ​ក្នុងនាមជាជនជាតិខ្មែរមួយរូប សូមប្រឆាំងដាច់ខាត​។ បើអ្នកទោសវៀតណាម ចង់ផ្ទេរគុក សូមផ្ទេរពីប្រទេសថៃ​ទៅប្រទេស​ វៀតណាម​ ដែលជាប្រទេសដើមកំណើតរបស់ខ្លួនចុះ​ កម្ពុជា មិនទទួលដាច់ខាត​។

តាមរយៈ​លិខិត​មួយច្បាប់ របស់​ឯកអគ្គរាជទូត​កម្ពុជា ​ប្រចាំ​ប្រទេស​ថៃ ចុះថ្ងៃទី​៦​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ បានអោយដឹងថា​ កន្លង​មក​ មានអ្នកទោសជនជាតិ វៀតណាម​ បានស្នើសុំ មកជាប់ពន្ធនាគារនៅប្រទេស កម្ពុជា​ ករណី​នេះ ស្ថានទូត មិនអាចដោះស្រាយបានទេ​។ ស្ថានទូត​ដោះស្រាយ តែអ្នកទោសជនជាតិ កម្ពុជា​តែប៉ុណ្ណោះ​។ បើគាំទ្រខ្ញុំសូមជួយ​ share បាទ​ !»។

ខាងក្រោម​នេះ​ គឺជា​សេចក្តី​ជូន​ដំណឹង​របស់ស្ថានទូត​ព្រះ​រាជាណាចក្រ​កម្ពុជា​ ប្រចាំ​ព្រះរាជា​ណាចក្រ​ថៃឡង់​ ដែលបានចុះថ្ងៃទី​៦​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ បានអោយដឹងថា​៖
«កន្លង​មក​ ស្ថានទូត​ ព្រះ​រាជាណាចក្រ​កម្ពុជា​ ប្រចាំ​ព្រះរាជា​ណាចក្រ​ថៃ​ ​បានចុះសួរសុខទុក្ខ​ ទណ្ឌិតតាមមន្ទីរឃុំឃាំង​ជារៀងរហូត។ បញ្ជាផ្ទេ​រ​ទណ្ឌិត​គឺត្រូវ​អនុវត្ត​ ​តាម​កិច្ច​ព្រមព្រៀង​ ស្តីពីការផ្លាស់ប្តូរអ្នកទោស​ រវាង​ព្រះ​រាជាណាចក្រ​ កម្ពុជា​ និង​ព្រះ​រាជាណាចក្រ​ ថៃ​។

១-​ បទល្មើស ​ដែលអាចផ្ទេរ​ អ្នកទោសបាន​ លុះត្រាតែ​បទល្មើស​នោះ​ ត្រូវ​ជាប់​ពន្ធនាគារ ​ចាប់ពី​មួយឆ្នាំ​ ឡើងទៅ។
២-​ ទណ្ឌិត​ អាចផ្ទេរបាន​លុះត្រាតែ​ ទណ្ឌិត​នោះ​ ត្រូវ​ជាប់​ទោស ២/៣​ នៃទោសរួម។
៣-​ ទណ្ឌិត​ ដែល​អាចផ្ទេរបាន​ លុះត្រា​សាមុីខ្លួន​ ​ស្នើសុំជា​លាយលក្ខណ៍​អក្សរ​។

កន្លង​មកនេះ​ មានអ្នកទោស​ជាជនជាតិ​ វៀតណាម​ ស្នើសុំ​ផ្ទេរ​ មកជាប់​ពន្ធនាគារ​នៅ​ កម្ពុជា​។ ករណី​នេះ​ ស្ថានទូត​មិនអាច​ ដោះស្រាយបានទេ​ ដូច្នេះ​ស្ថានទូត ​ត្រូវ​ទៅមើលអ្នក​ទោសនោះ​ សញ្ជាតិ​អ្វី​ ​ពិតប្រាកដ​ ព្រោះ​ស្ថានទូត ​អាចដោះស្រាយបាន លុះត្រាតែអ្នកទោស ជាជនជាតិខ្មែរ។

មានអ្នកទោសខ្លះ សុំផ្ទេរមកជាប់នៅ​ពន្ធនាគារកម្ពុជា​ ដោយផ្ទាល់​មាត់​ លុះដល់​ស្ថានទូត​ អោយធ្វើពាក្យ​ស្នើសុំ​ផ្ទាល់ខ្លួន​ ដើម្បី​បញ្ជាក់​ថា ខ្លួន​ស្ម័គ្រចិត្ត​ មកបន្ត​ជាប់នៅ​ពន្ធនាគារ​នៅ កម្ពុជា​វិញ​ បែរជាគាត់​ មិនព្រម​ធ្វើ​លិខិត​ ស្នើ​សុំ​ទាល់តែសោះ​។ ស្ថានទូត​ មិនអាច​បង្ខិត​បង្ខំ​ ទណ្ឌិត​អោយផ្ទេរមក​កម្ពុជា​បានទេ​ បើសាមុីខ្លួន​មិន​ស្ម័គ្រចិត្ត​ផ្ទេរ ​មក​កម្ពុជា​។

ជាទូទៅ​ អ្នកទោស​ជន​ជាតិ​ ខ្មែរ​ ជាប់ពន្ធនាគារ​នៅ​ប្រទេស​ ថៃ​សព្វថ្ងៃ​ សរុបចំនួន​ ២៩១០នាក់ ( ស្រ្តី​ចំនួន​ ២៦៩នាក់​ បុរសចំនួន​ ២៦៤១នាក់ )។ ស្ថានទូត​ បាន​ចេញ​លិខិត​តាមការ​សំណូមពរ​របស់​សាច់ញាតិ​ ដើម្បី​សួរសុខទុក្ខ​ អ្នកទោសខ្មែរ​ ដែលជាប់​ពន្ធនាគារ​ នៅប្រទេស​ថៃ​ សរុបចំនួន​២២ច្បាប់»។

For More Videos Amazing