ដឹងការពិតហើយ ដោយបុរសម្នាក់បានបង្ហោះហ៊ានទទួលទិញ ខ្នែងឬស្សីក្នុងតំលៃ ២០០ដុល្លាក្នុងមួយកង់ គឺដោយសារតែវាមានប្រវត្តិដ៍អាថកំបាំងបែបនេះសោះ….

មហាជនជាច្រើនមានការងឺឆ្ងល់អំពីបុរសម្នាក់ដែលមានគណនីហ្វេសបុកឈ្មោះថា «ជ្រើសរើស ពលករទៅក្រៅប្រទេស» ដែលបានបង្ហោះទទួលទិញ ខ្នែងឫស្សី រហូតដល់ទៅ ២០០ដុល្លា ក្នុងមួយកង់ ដោយមិនដឹងថាគេទិញយកទៅធ្វើអ្វីនោះទេ ដោយគាត់បានសរសេរថា «ខ្នែងឫស្សីដែលមានរូមដូចនេះខ្ញុំបាទហ៊ានទទួុលទិញមួុយកង់200$ទៅទិញដល់ផ្ទះបងប្អូនសូមទាក់ទងតាមឆាតមកក្រុមការងារនឹងចុះទៅដល់ផ្ទះ»។

ហើយក៍មានគណនីហ្វេសឈ្មោះ ង៉ូវ បូរីណា Ngauv Borina បានបង្ហោះនិយាយរៀបរាប់យ៉ាងក្បោះក្បាយអំពីខ្មែងឬស្សី ក៍ដូចជាបញ្ញើក្អែកជាច្រើន ដោយគាត់បានរៀបរាប់ថា: ដើមបញ្ញើក្អែក គឺវាប្រៀបដូចទៅនឹងកណ្តាញ់របស់មនុស្ស ហើយវាគឹមិនមែនកើតនៅគ្រប់ទីកន្លែងនោះទេ ព្រោះវាគឺជាវត្ថុដ៍កម្រនៅលើពិភពលោកយើងនេះ។​ តែបើខាងមន្តអាគមគារថាវិញ ដោយចាស់ៗពីដើមមានដំណាលថា (បញ្ញើក្អែក ជាខាងដើម ស្តេចអថ័ន នៅខាងចុង) ដោយមានន័ថា បញ្ញើក្អែកជាវត្ថុស័ក្តិសិទ្ធិ ហើយស្តេចអថ័នជា មន្តបង្ក្រាប។

ហើយដើមបញ្ញើក្អែក គឺមិនមែនមានតែមួយប្រភេទនោះ ដែលវាមានរហូតដល់ទៅរាប់រយ រាប់ពាន់ប្រភេទ។ ហើយរាល់បញ្ញើក្អែកទាំងអស់នោះ គឺវាមានមុខងារខុសៗគ្នា ដោយខ្លះគេប្រើសំរាប់បង្ក្រាបមន្តខ្មៅ ដោយផ្លូវងងឹត ហើយនឹងខ្លះទៀតគឺគេប្រើវាសំរាប់ធ្វើជា ឱសថ និងខ្លះទៀតគឺគេប្រើវាសំរាប់ធ្វើសឹកសង្គ្រាម។

ហើយបញ្ញើក្អែកដែលមានរិទ្ធិពូកែនោះ គឺដូនតាខ្មែរយើងនិយមប្រើនោះ គឺមានបញ្ញើក្អែក ៧មុខ ដោយបានដាក់ឈ្មោះអោយថា (ពិជ័យសង្គ្រាម)មានដូច ១-បញ្ញើក្អែកដើមឫស្សី ២-បញ្ញើក្អែកដើមអង្គ្រង ៣-បញ្ញើក្អែកអំពិលជូ ៤-បញ្ញើក្អែកកន្ទួតព្រៃ ៥-បញ្ញើក្អែកដើមស្តៅ ៦-បញ្ញើក្អែកដើមស្នោ ៧-បញ្ញើក្អែកដើមកន្ទ្រាំងខេត្ត។

ហើយបញ្ញើក្អែកទាំង៧មុខនេះ គឺអាចប្រើបាន១០០គុណ តែអ្វីដែលប្រើប្រាស់មានរិទ្ធីខ្លាំងជាគេនោះ គឺប្រើសំរាប់ធ្វើសឹកសង្គ្រាម។ ហើយសំរាប់អ្នកដែលចូលចិត្តដើរក្នុងព្រៃនោះ អាចប្រើប្រាសបញ្ញើក្អែក ៣មុខដូចជា បញ្ញើក្អែកដើមក្រូចសើច, បញ្ញើក្អែកដើមក្រូចឆ្មា, បញ្ញើក្អែកដើមសង្កែរ។

ដោយទាំង៣នេះរួមគ្នា (ខ្ចប់ជាមួយក្រណាត់ពណ៌ស រឺពណ៌ក្រហម) ប្រើសំរាប់ការពារសត្វ អាសិរពិស ទាំងឡាយ កុំឲ្យវាមកយាយីយើងបាន។ រីឯបញ្ញើក្អែក ដែលគេប្រើប្រាស់សំរាប់រកសុីនោះគឺ បញ្ញើក្អែកដើម មៀន, បញ្ញើក្អែកដើម បន្លាស្អិត, បញ្ញើក្អែកដើម លាភ, បញ្ញើក្អែកដើម ខ្លឹមចន្ទ័, បញ្ញើក្អែកដើម ទទឹម, បញ្ញើក្អែកដើម សារិកា, បញ្ញើក្អែកដើម ស្វាយ, បញ្ញើក្អែកដើម ឥន្ទនេល, បញ្ញើក្អែកដើម ក្រូច, បញ្ញើក្អែកដើម កណ្តោល, បញ្ញើក្អែកដើម ចំប៉ា ចំបុី, បញ្ញើក្អែកដើម ពុទ្រា, បញ្ញើក្អែកដើម អូយម៉ូយ, បញ្ញើក្អែកដើម ក្រខុបព្រៃនៅមានឈ្មោះច្រើនទៀតដែលមិនបានរៀបរាប់អស់ ។ល។