សូមជួយស៊ែរបន្តផង​! ថ្ងៃក្រោយអោយរៀង ចោរលួចកាច់​កញ្ចក់​ឡាន​ ដ៍ជំនាញត្រឹមតែមួយពព្រេចភ្នែក ពេលនេះត្រូវបាន…(មានវីដេអូ​)

ករណី​រឿង​ចោរ​ គឺតែងតែកើតមានឡើងមិនចេះចប់នៅក្នុងសង្គម​ ហើយ​ជានិច្ច​កាល​ ប៉ូលិស​ក៏តែងតែ​ធ្វើ​ការចុះបង្រ្កាបផងដែរ​ តែបើទោះជាចាប់យ៉ាងណាក៏មិនចេះអស់នោះទេ។ ចំពោះ​ប្រជាជន​ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​វិញ​ បើសិនជាធ្វើការ​ព័ទ្ធ​ចាប់​បានចោរនោះ​ហើយ គឺដឹងតែទ្រោមតែម្តងមុនប្រគល់ជូន​សមត្ថកិច្ច​។

ទាក់ទងនិង​ករណី​ចោរ​ គឺមានច្រើនបែបណាស់​ ដូចជាករណី​ចោរ​លួច​ ចោរ​ប្លន់​ ចោរ​ឆក់​ជាដើម​ គឺពួកគេ​សុទ្ធតែ​មានជំនាញរៀងៗ​ខ្លួន។ ជាក់ស្តែង​កាលពី​ថ្ងៃទី​០៦​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​កាល​ពី​ម្សិលមិញ​នេះ​ មានករណី​ដ៏​ភ្ញាក់ផ្អើល​មួយ​ ដោយ​សមត្ថកិច្ច​បានធ្វើការចុះ​បង្រ្កាប​ចោរ​លួចកាច់​កញ្ចក់​ឡាន​ម្នាក់​ ស្ថិត​ក្នុង​មូលដ្ឋាន​ខណ្ឌសែនសុខ។

ក្នុង​នោះដែរ​ សមត្ថកិច្ច​បានធ្វើការអន្តរាគមន៍និងដកហូតបាន​កញ្ចក់​ឡាន​មួយ​ចំនួន​ពីជន​សង្ស័យ​ខាងលើ​ និងបានវាយខ្នោះ​យកទៅ​អធិការខណ្ឌ​សែន​សុខ​ដើម្បី​ធ្វើការ​សាកសួរ​ និង​រៀចចំសំណុំរឿងបញ្ចូនទៅតុលារការ​ ដើម្បី​ដោះស្រាយ​តាម​និតិវធី​ច្បាប់​ ជាមួយ​អ្នក​នេះ​ដែរ​ សមត្ថកិច្ច​ក៏​ប្រគល់​កញ្ចក់​ឡាន​ទៅអោយ​ម្ចាស់ដើមវិញផងដែរ។

ដោយឡែក​ ក្រោយពេលឃើញដូចនេះ​ តាមរយៈ​គណនី​ហ្វេសបុក​មួយ​មានឈ្មោះថា​ Vi Rak Buth​ បានធ្វើ​ការ​បញ្ចេញ​ជាមតិ​យោបល់​ ដោយបានលើកឡើងថា «អានេះ ជំនាញណាស់ លោកប្អូនអធិការ ខ្សែរយះពួកគឺ ក្រុមផ្លូវភ្លោះ មុខពេទ្យអង្គឌួង»។ ដូច្នេះ​សូមបងប្អូន​មេត្តា​ប្រុង​ប្រយ័ត្ន​ផង។

សូមទស្សនាវីដេអីខាងក្រោម

For More Videos Amazing